រយៈពេល ៥ ខែ ថៃបាត់បង់ភ្ញៀវទេសចរ ៦០% ដោយសារការវាយប្រហារបស់ជំងឺ COVID-19
សេដ្ឋកិច្ច
June 26, 2020
Chan Sreyny
ក្រសួងទេសចរណ៍ថៃបាននិយាយកាលពីថ្ងៃសុក្រ នេះថាចាប់ពីខែមេសា ដល់ខែឧសភា មិនឃើញមានភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសរបស់ខ្លួននោះទេដោយសារតែច្រកព្រំដែននៅតែបិទដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVId-19 ។ ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះរហូតដល់ ៦០% បើធៀបទៅនឹងឆ្នាំមុន ដោយគិតចាប់ពីខែមករា ដល់ខែឧសភានេះ។
កាលពីឆ្នាំមុនថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៩.៨ លាននាក់ បន្ទាប់ពីមានការបិទច្រកព្រំដែនមកគឺមិនមានភ្ញៀវទេសចរចូលមកប្រទេសថៃទេ។ ជើងហោះហើរអ្នកដំណើរអន្តរជាតិនៅតែបិទរហូតដល់ដំណាច់ខែមិថុនា ហើយថៃមានគម្រោងអនុញ្ញាតឱ្យអ្នកទេសចរបរទេសមកពីប្រទេសមួយចំនួន ចូលក្នុងប្រទេសរបស់ខ្លួននៅសប្តាហ៍ក្រោយ។

ទន្ទឹមនឹងនេះ ធនាគារកណ្តាលបានព្យាករថាចំនួនភ្ញៀវទេសចរបរទេសនឹងធ្លាក់ចុះរហូតដល់ ៨០% នៅក្នុងឆ្នាំនេះ៕
អត្ថបទ៖ នីតា
ប្រភព៖ reuters
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


