- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
ម៉ាឡេស៊ី កំពុងជួបវិបិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារតែអត្រាគ្មានការងារធ្វើក្នុងខែមេសា បានកើនឡើងដល់ ៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩០ ស្របពេលដែលរដ្ឋាភិបាលចេញច្បាប់រឹតបន្តឹងរបស់ខ្លួន (MCO) ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19។ អំឡុងពេលដែល អាជីវកម្មជាច្រើនត្រូវបានបិទទ្វារ បណ្ដាលឱ្យប្រជាជនបាត់បង់ការងារធ្វើ ហើយអ្នកស្វែងរកការងារស្ទើរតែមិនអាចរកការងារធ្វើបាន។ ទន្ទឹមនឹងនេះ ប្រជាជនដែលបានបាត់បង់ការងារធ្វើកើនឡើងដល់ ៧៧៨.៨០០ នាក់ដែលស្មើនឹង ៤៨.៨% បើធៀបទៅនឹងឆ្នាំមុន។ លើសពីនេះទៅទៀតចំនួនប្រជាជនដែលធ្វើការ មានការថយចុះចំនួន ១៥៦.៤០០ នាក់ដែលស្មើនឹង ១% បើធៀបនឹងឆ្នាំមុននៅត្រឹម ១៤.៩៣ លាននាក់។ យោងតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី បានឱ្យដឹងថាអាជីវកម្មដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេគឺវិស័យផលិតកម្ម និងសេវាកម្មដូចជាកន្លែងស្នាក់នៅ ភោជនីយ៍ដ្ឋាន កន្លែងកំសាន្តមជ្ឈមណ្ឌលថែរក្សាសម្ផស្ស
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងថា តម្លៃសត្វជ្រូករស់កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានធ្លាក់ថ្លៃដូចដែលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែលទាក់ទងទៅនឹងតម្លៃសាច់ជ្រូកនៅលើទីផ្សារកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះពិតមែន។ ជាក់ស្ដែង តម្លៃជ្រូករស់នាំចូលពីប្រទេសថៃ មានតម្លៃ ១២,៣០០ ទៅ ១២,៥០០ រៀល/គីឡូក្រាម ជ្រូកស៊ីភី តម្លៃ ១២,៥០០ រៀល/គីឡូក្រាម និង ជ្រូក ឧញ៉ាម៉ុងរឹទ្ធី មានតម្លៃ ១២,២០០ ទៅ ១២,៥០០រៀល/គីឡូក្រាម។ ដោយឡែកតម្លៃមាន់រស់៖ មាន់ស្រែ ១៧,០០០រៀល/គីឡូក្រាម, មាន់បីសាសន៍តម្លៃ ៨,៧០០ ទៅ ៩,០០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
ហ្វីលីពីន៖ បន្ទាប់ពីចាក់សោរប្រទេសអស់រយៈពេលជិត ៣ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ឥឡូវនេះប្រទេសហ្វីលីពីនបានត្រលប់មកចាប់ផ្ដើមដំណើរការអាជីវកម្មវិញដោយអនុញ្ញាតឱ្យភោជនីយដ្ឋានបើកដំណើរការវិញនៅសប្តាហ៍នេះសម្រាប់អតិថិជនទទួលទានអាហារពេលថ្ងៃត្រង់ ក្នុងគោលបំណងដើម្បីរក្សាការងាររបស់បុគ្គលិក។ គួរម្លឹកថា ទីក្រុងម៉ានីលបានស្ថិតនៅក្រោមការជាប់គាំងចាប់តាំងពីថ្ងៃទី ១៦ ខែមីនា ប៉ុន្តែការរឹតត្បិតនានាត្រូវបានបន្ធូរបន្ថយចាប់តាំងពីថ្ងៃទី១ ខែមិថុនា បន្ទាប់ពីព្យាករណ៍ឃើញថាសេដ្ឋកិច្ចរងផលប៉ះពាល់ ហើយអត្រាអត់ការងារធ្វើនៅខែមេសាឡើងដល់ចំនួន ១៧.៧%។ យ៉ាងណាមិញបើទោះបីជាភោជនីយដ្ឋាន ត្រូវបានអនុញ្ញតឲ្យបើកដំណើរការវិញក៏ដោយ ក៏ពួកគេត្រូវគោរពតាមវិធានការណ៍សុវត្ថិភាពរបស់រដ្ឋាភិបាលផងដែរ។ បន្ថែមពីនេះរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Ramon Lopez បានមានប្រសាសន៍ថា មធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចដំណើរការទៅមុខដោយមិនប្រថុយនឹងការផ្ទុះឡើងនៃវីរុសបន្ថែមទៀតនោះ គឺការបើកដំណើរការភោជនីយដ្ឋាន ហាងកាត់សក់និងផ្សារទំនើប តែត្រូវកំណត់វិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសឲ្យបានតឹងរឹង។ ទោះបីជាយ៉ាងនេះក្ដីលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបាននិយាយកាលពីថ្ងៃច័ន្ទថា ការរឹតបន្តឹងមួយចំនួននឹងនៅតែមាននៅក្នុងទីក្រុងម៉ានីលសម្រាប់រយៈពេលពីរសប្តាហ៍ទៀត ដោយសារការគំរាមកំហែងនៃការឆ្លងរាលដាលនៅតែបន្តកើតមាន។ ហើយការរឹតបន្តឹងទាំងនេះរួមបញ្ចូលទាំងការហាមឃាត់ការប្រមូលផ្តុំ
- សេដ្ឋកិច្ចប្រធានាធិបតីអាមេរិក ត្រៀមទឹកប្រាក់ ១ ទ្រីលានដុល្លារៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញសេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
លោក ដូណាល់ ត្រាំ កំពុងរៀបចំកញ្ចប់ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ទៅ ១ ទ្រីលានដុល្លាដោយផ្ដោតលើគម្រោងដឹកជញ្ជូនដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកឱ្យងើបឡើងវិញ។ នេះបើយោងតាមសារព័ត៌មានរបស់ CNA ដែលបានចុះផ្សាយកាលពីថ្ងៃអង្គារកន្លងទៅនេះ។ តាមប្រភពដដែលបានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានបញ្ចេញកញ្ចប់ទឹកប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដើម្បីជំរុញដល់ចក្ខុវិស័យនយោបាយរបស់គាត់ បន្ទាប់ពីមានការរិះគន់ពីការចាត់ចែងការរាលដាលនៃមេរោគឆ្លង Covid-19 និងការឆ្លើយតបចំពោះការតវ៉ាបន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅម្នាក់នៅ Minneapolis ដែលបានបង្កឱ្យមានការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។ បន្ថែមពីនេះនៅពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញយឺតៗ ពីការបិទទ្វារជិតពីរខែកន្លងមកដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 លោក ដូណាល់ ត្រាំ ក៏កំពុងពិនិត្យមើលវិធានការដើម្បីចាប់ផ្តើមបង្កើតការងារដល់ប្រជាពលរដ្ឋឡើងវិញផងដែរ។ គួរបញ្ជាក់ឱ្យដឹងថា ថវិកាមួយចំនួននឹងផ្ដល់ជូន មន្ទីរដឹកជញ្ជូនសម្រាប់គម្រោងដូចជា ធ្វើផ្លូវថ្នល់ និងស្ពាន ប៉ុន្តែថវិកាមួយភាគបួននៃថវិកាសរុប គឺទុកសម្រាប់ការតភ្ជាប់អ៊ីនធឺណេត
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
យោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកនេះបានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦,៧៥០,០០០រៀល។ បើតាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងតួលេខកាលពីខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។ ហើយក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយមានដូចជា៖ លើសទម្ងន់កម្រិតកំណត់ពី ៥%-១០% មានចំនួន ៣គ្រឿង លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង និងលើសពី ២០% មានចំនួន ៧៥គ្រឿង។ ជាមួយគ្នានេះដែរក្រសួង បានណែនាំឲ្យម្ចាស់រថយន្តដឹកទំនិញទាំងអស់ត្រូវដឹងថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2020 Chan Sreyny
ថៃ៖ ស្របពេលដែលកៅស៊ូលក់មិនចេញ និងការផ្គត់ផ្គង់ក្នុងស្រុកចេះតែកើនឡើងលើសតម្រូវការ រដ្ឋាភិបាលថៃបានសម្រេចប្រើកៅស៊ូក្នុងការកសាងផ្លូវថ្នល់ ជំនួសឲ្យការប្រើបេតុង។ កាលពីពេលថ្មីៗនេះនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចូលរួមធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីប្រើប្រាស់កៅស៊ូថៃ ក្នុងការកសាងផ្លូវដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់កសិករដាំកៅស៊ូ។ ជាមួយគ្នានេះដែរលោកប្រាយុទ្ធ បានកោតសរសើរដល់ក្រសួងដឹកជញ្ជូន ក្រសួងកសិកម្មនិងសហករណ៍ ក៏ដូចជាសាកលវិទ្យាល័យ Prince of Songkhla វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថៃ មូលនិធិសហករណ៍ចម្ការកៅស៊ូ និងវិទ្យាស្ថានវិស្វកម្មថៃ ដែលបានរួបរួមគ្នាបង្កើតនូវគំនិតនេះឡើង។ កិច្ចខិតខំប្រឹងប្រែងរួបរួមគ្នារបស់ក្រសួង និងស្ថាប័នទាំងនេះបានបង្កើតវិធីសាស្រ្តត្រួសត្រាយកៅស៊ូ ហើយមិនត្រឹមតែប៉ុណ្ណឹងទេការប្រើប្រាស់កៅស៊ូធ្វើថ្នល់នឹងបង្កើនសុវត្ថិភាពនៅលើដងផ្លូវផងដែរ។ ខណៈការជ្រើសរើសកៅស៊ូមកធ្វើថ្នល់នេះ គឺសម្រេចចេញមកបន្ទាប់ពីរដ្ឋាភិបាលបានធ្វើការសិក្សារទៅលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់របស់អ្នកដំណើរនៅតាមដងផ្លូវ។ គួរឲ្យដឹងផងដែរថា មជ្ឈមណ្ឌលតាមដានសេដ្ឋកិច្ចបានព្យាករណ៍ពីទស្សនវិស័យអាប់អួរចំពោះតម្លៃកៅស៊ូនៅប្រទេសថៃក្នុងឆ្នាំនេះ ដោយសារតែតម្រូវការតិចតួចពីប្រទេសចិននិងការផ្គត់ផ្គង់ក្នុងស្រុកកើនឡើង។ ខណៈពេលជាធម្មតាប្រទេសថៃពឹងផ្អែកលើការប្រើប្រាស់កៅស៊ូរបស់ចិនដោយ ៤០% នៃការនាំចេញទៅកាន់ប្រទេសសេដ្ឋកិច្ចធំជាងគេទី ២
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 16, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា វិនិយោគិនចិនគ្រោងបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពត-កែប ដើម្បីបំពេញតម្រូវការទំាងទីផ្សារអំបិលក្នុងស្រុក និងការនាំចេញ។ លោក ប៊ុន បារាំង ប្រធានសហគមផលិតអំបិលខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមហ៊ុនរបស់ប្រទេសចិនបានត្រៀមចុះសិក្សាពីគម្រោងបង្កើតរោងចក្រនេះហើយប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ដោយរងចាំស្ថានភាពជម្ងឺកូវីដ-១៩ ស្ងប់ស្ងាត់សិន។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រកែច្នៃអំបិលមានសារៈសំខាន់ណាស់ ដើម្បីជំរុញការផលិតអំបិលនៅកម្ពុជាឲ្យកាន់តែមានគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នរោងចក្រផលិតអំបិលនៅខេត្តកំពតមានសភាពចាស់ទ្រុឌទ្រោមផលិតមិនទាន់តម្រូវការ។ ហើយលោក សង្ឃឹមនិងជឿជាក់ថា ក្រោយបញ្ចប់កូវីដ១៩ រោងចក្រមួយនេះអាចនឹងមានវត្តមាននៅលើទឹកដីកម្ពុជា។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមផលិតអំបិលមានចំនួន២០០ក្រុមសាមគ្គីហើយចែកចេញជា៧មណ្ឌល គឺមាន នៅក្នុងស្រុកទឹកឈូ ក្រុងកំពត សេះស ស្រុកកំពុងត្រាច និងកែប។ ក្នុងមួយឆ្នាំកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងស្រុក។ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 16, 2020 Chan Sreyny
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញប្រកាសសាងសង់ស្ពានអាកាសថ្មើរជើងថ្មីរហូតដល់ ២៧ កន្លែងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព ខណៈដែលបច្នុប្បន្នមានស្ពានអាកាសថ្មើរជើងចំនួន ៥កន្លែងហើយ នេះបើយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងថ្មីនេះ នឹងត្រូវធ្វើឡើងនៅតំបន់ទីប្រជុំជន មុខសាសារៀន មន្ទីរពេទ្យ ផ្សារ ឬកន្លែងមួយចំនួនទៀតដែលមានចំណុចផ្លូវប្រសព្វពិបាកក្នុងការឆ្លងកាត់ថ្នល់។ ឯកឧត្តមបានបន្តថា ការសម្រេចបង្កើនការសាងសង់ស្ពានអាកាសថ្មើរជើងនេះ ដោយសារតែរាជធានីភ្នំពេញមានកំណើនទំាងប្រជាពលរដ្ឋ










