- អាជីវកម្មអាជីវកម្ម June 15, 2020 Chan Sreyny
ក្រុមហ៊ុន Toyota Motor Corp កាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួនបានចាប់ផ្ដើមបើករោងចក្រឡើងវិញនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបន្ទាប់ពីត្រូវបានផ្អាកដោយសារការរីករាលដាលនៃវីរុស Covid-19។ ការបើករោងចក្រឡើងវិញនេះ នឹងនាំឱ្យផលិតកម្មទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រលប់មកដំណើរការធម្មតាវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews។ ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី២ លើពិភពលោកនេះ បានចាប់ផ្ដើមប្រតិបត្តិការនៅឯរោចក្រមួយនៅតំបន់ Shah Alam ប្រទេសម៉ាឡេស៊ី ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក P.T. ក្រុមហ៊ុន Astra Daihatsu Motor នៅឥណ្ឌូនេស៊ីក៏បានចាប់ផ្តើមដំណើរការរោងចក្ររបស់ខ្លួនឡើងវិញដែរ។ កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Toyota បានផលិតរថយន្តប្រមាណ ៩០០,០០០ គ្រឿងនៅអាស៊ីអាគ្នេយ៍ ស្មើនឹងប្រហែល ១០% នៃផលិតផលសកលរបស់ខ្លួន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2020 Khmernote
ស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង ប៉ុន្តែយ៉ាងណាប្រជាជនថៃជាច្រើនភ័យខ្លាចថា ការបើកទ្វារឱ្យភ្ញៀវទេសចរបរទេសចូលមកឆាប់ពេក អាចនាំជំងឺ COVID-19 ចូលមកប្រទេសខ្លួនម្ដងទៀត។ យោងទៅតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit Rajabhat ឬការស្ទង់មតិ Dusit បានបង្ហាញថា ប្រជាជនថៃភាគច្រើនមិនចង់ឱ្យភ្ញៀវទេសចរបរទេស វិលត្រឡប់មកប្រទេសថៃវិញនោះទេ ដោយសារភ័យខ្លាចចំពោះរលកទី២ នៃជំងឺ COVID-19 ហើយជនជាតិថៃគួរតែអាចរីករាយនឹងប្រទេសរបស់ខ្លួនជាមុនសិន។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមអ៉ីនធឺណេតចន្លោះពីថ្ងៃទី០៩ ដល់ទី ១២ ខែមិថុនា លើមនុស្សចំនួន ១,១១៦ នាក់ នៅទូទាំងប្រទេសថៃ។ ការបញ្ចេញមតិរបស់ពួកគេត្រូវបានដកស្រង់ឡើង បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបន្ធូរបន្ថយការរឹតត្បឹតដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ ការស្រង់មតិនេះក៏បានជំរុញប្រជាជនថៃ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2020 Chan Sreyny
ដោយសារវីរុសកូរ៉ូណាធ្វើឲ្យផ្លែឪឡឹកដ៏មានតម្លៃបំផុតដែលដាំដុះនៅភាគខាងជើងលើទឹកដី Hokkaido ប្រទេសជប៉ុនត្រូវបានដេញថ្លៃបានសម្រេចក្នុងតម្លៃ ២២០,០០០ យ៉េន (២,០៥០ ដុល្លារ)។ នៅក្នុងការដេញថ្លៃដែលធ្វើឡើងនៅថ្ងៃនេះ គឺជាលើកដំបូងសម្រាប់ឪឡឹកដែលមានពណ៌បៃតងចាស់ហើយមានតម្លៃមួយនេះ នៅផ្សារផលិតស្រស់នៅ Asahikawa ខណៈការតម្លៃដែលបានដេញថ្លៃត្រូវបានគេឲ្យដឹងថា តិចជាងមួយភាគបីនៃតម្លៃដែលបានកំណត់ទុកកាលពីឆ្នាំមុន ហើយឪឡឹកសរុបចំនួន ៧១ផ្លែ ត្រូវបានលក់ចេញ។ បើយោងតាមមន្រ្តីទីផ្សារម្នាក់បាននិយាយថា ការផ្ទុះឡើងនៃមេរោគឆ្លងវីរុស Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃ ហើយការធ្លាក់ចុះកាន់តែខ្លាំងនឹងអាចកើតឡើងផងដែរ។ ខណៈឪឡឹកដែលមានតម្លៃខ្ពស់បំផុតជាផលិតផលរបស់តំបន់ Toma ដោយការដេញថ្លៃកាលពីឆ្នាំមុនក្នុងតម្លៃ ៧៥០,០០០ យ៉េន (ជាង ៦៩០០ដុល្លារ)។ យ៉ាងណាមិញអ្នកដេញថ្លៃដែលទទួលបានជោគជ័យនៅឆ្នាំនេះ គឺលោក Madoka Sato អាយុ ៣៨ឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2020 Chan Sreyny
បន្ទាប់ពីឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការដាំដុះដំណាំកសិកម្មដែលកំពុងតែកកស្ទះក្នុងការនាំចេញ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួយអន្តរាគមន៍ស្វែងរកទីផ្សារកសិផលមួយចំនួនដែលកំពុងកកស្ទះ ជាពិសេសមៀនប៉ៃលិន។ តាមប្រសាសន៍ អភិបាលខេត្តប៉ៃលិន ឯកឧត្ដម ផាន់ ចាន់ធុល បានលើកឡើងថាបច្ចុប្បន្នខេត្ត ក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានរំលេចពីបញ្ហានៃការនាំចេញកសិផលរបស់ខេត្តទៅកាន់ទីផ្សារថៃមានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។ ដែលកិច្ចការនេះទាមទារការវិនិយោគដើម្បីជួយជម្រុញកសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។ កាលពីថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសមាជិកសហគមន៍មៀនប៉ៃលិនថា ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាទិការកំពុងពុះពារ ជំរុញ និងចរចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗដែលភាគីនាំចេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2020 Chan Sreyny
តាមផ្លូវដ៏សែនស្ងាត់ជ្រងំ ការតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងការបន្តរីករាលដាលនៃវីរុស Covid-19 នៅអឺរ់ុប និងអាមេរិកបានធ្វើឲ្យតម្រូវការគ្រឿងបង្គុំកង់កើនឡើងខ្ពស់ ខណៈរោងចក្រនៅតែវ៉ាន់កំពុងប្រជែងគ្នាបង្កើតគ្រឿងថ្មីៗ និងជម្រុញការនាំចេញគ្រឿងទៅកាន់ទីផ្សារបរទេស។ វីរុសដ៏សាហាវនេះបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល និងរារាំងឧស្សហកម្មជាច្រើន ប៉ុន្តែបែរជាក្លាយទៅជាលាភធំសម្រាប់វិស័យផលិតកង់នៅតៃវ៉ាន់ ដែលជាអ្នកផលិតកង់ឈានមុខគេ ដោយនៅតែបន្តប្រតិបត្តិការរោងចក្រនានារបស់ខ្លួនក្នុងអំឡុងពេលប្រទេសត្រូវបិទទ្វារ។ ជាក់ស្ដែងនៅឯក្រុមហ៊ុន Giant ដែលជាក្រុមហ៊ុនផលិតកង់ធំជាងគេបំផុតនៅលើពិភពលោក ក្នុងរយៈពេលពីរ បីខែ កន្លងមកនេះកំពុងល្វីងមុខយ៉ាងខ្លាំង ដោយសារការនាំចេញកើនឡើងខ្លាំងលើសពីសព្វដងនេះបើយោងតាមលោក Bonnie Tu នាយកប្រតិបត្តិនៃក្រុមហ៊ុន។ ទន្ទឹមនឹងនេះប្រភពដដែលបានបន្តថា ក្រុមហ៊ុនបានប្រមូលផ្ដុំផលិតផលទាំងនៅក្នុងរោងចក្រ និងនៅតាមក្រុមហ៊ុនលក់ ដើម្បីបំពេញតម្រូវការអតិថិជន ប៉ុន្តែការបញ្ជាទិញនៅតែមានក្នុងកម្រិតច្រើនដដែល ជាពិសេសនៅទូទាំងទ្វីបអឺរ៉ុបនិងអាមេរិកខាងជើង ដែលជាគោលដៅរបស់អ្នកចែកចាយកង់ពីប្រទេសតៃវ៉ាន់។ ជាមួយគ្នានេះនៅចក្រភពអង់គ្លេសសមាគមអ្នកជំនួញកង់បានឲ្យដឹងថា កង់ប្រហែល ២០,០០០ គ្រឿងដែលកំពុងផលិតបានលក់ចេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2020 Chan Sreyny
សង្គ្រាមតម្លៃប្រេងរវាងប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត ដែលបានឆាបឆេះនៅក្នុងខែមេសានឹងមិនអាចបន្តឡើងវិញទៀតទេ ព្រោះថាជម្លោះរវាងប្រទេសទាំង២ធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក្រោមសូន្យ ហើយគ្មាននរណាចំណេញនៅក្នុងរឿងនេះទេ នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិថៃ PTT លោក Auttapol Rerkpiboon។ ពោលគឺអ្នកផលិតប្រេងនិងពាណិជ្ជករសំខាន់ៗដែលពាក់ព័ន្ធនៅក្នុងជម្លោះ ដែលធ្លាប់បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើតម្លៃប្រេងអនាគត ដោយផ្អែកលើទីផ្សារ West Texas Intermediate (WTI) បានរៀននូវមេរៀនមួយនេះ ហើយបានយល់ថាគ្មាននរណាម្នាក់នឹងទទួលបានផលប្រយោជន៏ជាមួយទំនាស់នេះទេ។ គួរឱ្យដឹងដែរថា តម្លៃប្រេងបានធ្លាក់ចុះនៅពេលដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងច្រើន ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចំពោះការមិនយល់ព្រមក្នុងការកាត់បន្ថយផលិតកម្ម។ សង្គ្រាមរវាងប្រទេសទាំង២ បានកើតឡើងនៅចំពេលដែលតម្រូវការប្រេងមានការធ្លាក់ចុះ ដោយសារតែពិភពលោកកំពុងជួបបញ្ហាជាមួយជំងឺ COVID-19 ដូច្នេះប្រេងគឺគ្មានតម្រូវការនោះទេ ហើយទាំងសងខាងគឺមិនបានចំណេញដោយសារជម្លោះកាច់គ្នានេះទេ៕ ប្រភព៖ នីតា អត្ថបទ៖ bangkokpost
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2020 Chan Sreyny
ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ភ្ញៀវទេសចរណ៍ដែលមកពីបណ្ដាប្រទេសដែលមានករណីឆ្លងនៃវីរុស Covid-19 ចុះថយ នៅពេលដែលប្រទេសនេះកំពុងព្យាយាមធ្វើឲ្យឧស្សាហកម្មទេសចរណ៍ដែលរងគ្រោះដោយសារជំងឺរាតត្បាតត្រលប់ទៅរកការប្រសើរឡើងវិញ។ បន្ទាប់ពីប្រទេសថៃបានបិទព្រំដែនរបស់ខ្លួននៅដើមខែមេសា ដែលធ្វើឲ្យមនុស្សរាប់លាននាក់បាត់បង់ការងារនៅក្នុងវិស័យមួយនេះ។ ចាប់តាំងពីការផ្ទុះឡើងនៃវីរុស Covid-19 ចេញពីប្រទេសចិនកាលពីខែមករាមក ប្រទេសបានបញ្ជាក់ពីករណីឆ្លងជាង ៣,១៣០ នាក់ដែលមានអ្នកស្លាប់ចំនួន ៥៨ នាក់។ ប៉ុន្តែដោយមើលឃើញពីអត្រានៅក្នុងប្រទេរបស់ខ្លួន និងតាមបណ្ដាប្រទេសមួយចំនួនធ្លាក់ដល់កម្រិតទាប មន្រ្តីទេសចរណ៍សង្ឃឺមថានឹងទាក់ទាញភ្ញៀវទេសចរមកបណ្ដាប្រទេសដែលអាចគ្រប់គ្រងវីរុសបានល្អប្រសើរតាមរយៈការបើកទ្វារស្វាគមន៍ដល់ប្រទេសដូចជា ចិន វៀតណាម សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់។ លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដរបស់រដ្ឋាភិបាលថៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា កម្មវិធីសម្រាប់ទេសចរណ៍ថ្មីដែលមានឈ្មោះថា «travel bubbles» នឹងអនុញ្ញាតឱ្យប្រជាជនមកពីបណ្តាប្រទេសដែលអាចគ្រប់គ្រងវីរុសបានល្អ ឲ្យចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចតាឡីស័ករយៈពេល ១៤ ថ្ងៃ។ ជាមួយគ្នានេះលោកបានបន្តថា
- អាជីវកម្មអាជីវកម្ម June 15, 2020 Chan Sreyny
ក្រុមហ៊ុនអាកាសជប៉ុនកំពុងព្យាយាមធ្វើអោយមានការចរាចណ៍ឡើងវិញទៅលើការហោះហើរដោយធានាសុវត្ថិភាពនៅលើយន្ដហោះពីព្រោះមនុស្សភាគច្រើននៅតែមានការព្រួយបារម្ភអំពីជំងឺរាតត្បាតកូវីត-១៩ ។ ជើងហោះហើរក្នុងស្រុកដែលត្រូវបានកាត់បន្ថយដោយសារការរីករាលដាលនៃជំងឺកូវីត-១៩ ពេលនេះចាប់ផ្ដើមបើកដំណើរការបណ្ដើរៗនៅក្នុងប្រទេសវិញហើយបន្ទាប់ពីរដ្ឋាភិបាលបានបញ្ចប់ស្ថានភាពអាសន្នរបស់ខ្លួនទាំងស្រុងចំពោះវិបត្តិកូវីត-១៩កាលពីចុងខែឧសភា។ សមាគមន៍ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានផលិតខ្សែវីដេអូអំពីវិធានការការពារសុវត្ថិភាពនៃជំងឺកូវីត-១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនដឹកជញ្ជូនដើម្បីផ្សព្វផ្សាយនៅលើយន្ដហោះ។ វីដេអូនេះផងដែរត្រូវបានបង្ហាញអំពីការបញ្ចេញខ្យល់សម្លាប់មេរោគនៅក្នុងកាប៊ីនយន្ដហោះរៀងរាល់បីនាទីម្ដង ហើយអ្នកដំណើរទាំងអស់បានប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេតក្នុងការប្រាស្រ័យទាក់ទងគ្នានៅលើយន្ដហោះដើម្បីកាត់បន្ថយការទាក់ទងគ្នាដោយផ្ទាល់ និងចាត់វិធានការផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។ លើសពីនេះទៀតក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways និងជប៉ុនអ៊ែរឡាញបានតម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ពេលឡើងយន្តហោះ និងរក្សាគម្លាតរវាងភ្ញៀវទាំងអស់និងបុគ្គលិកនៅពេលហោះហើរ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនដឹកជញ្ចូនជប៉ុនភាគច្រើននៅតែផ្អាកការហោះហើររបស់ពួកគេនៅលើផ្លូវអន្តរជាតិចំពេលមានការរឹតត្បិតការធ្វើដំណើរទូទាំងពិភពលោក៕ អត្ថបទ៖ នីតា ប្រភព៖ japantimes










