យោងតាមការិយាល័យស្ថិតិជាតិ (ONS) បានឲ្យដឹងថាប្រាក់កម្ចីរបស់រដ្ឋាភិបាលបានឈានដល់កម្រិតខ្ពស់បំផុតនៅខែឧសភាក្នុងចំនួន ៥៥.២ ពាន់លានផោន (៦៨.៥ ពាន់លានដុល្លារ) ដែលខ្ពស់ជាងជិត ៩ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អធិការបតីលោក Rishi Sunak បានឆ្លើយតបទៅនឹងតួលេខដ៏អាក្រក់ដោយចង្អុលបង្ហាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបើកដំណើរការសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ ដោយបំណុលទាំងនេះនឹងជួយស្តារហិរញ្ញវត្ថុសាធារណៈទៅរកភាពរឹងមាំដូចដើម។ ជាមួយគ្នានេះ ការិយាល័យស្ថិតិជាតិក៏បានឲ្យដឹងផងដែរថា តួលេខប្រាក់កម្ចីចុងក្រោយបង្អស់បានបង្ហាញថា បំណុលរដ្ឋាភិបាលអង់គ្លេសគិតជាភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងលើស ១០០% ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦៣ មក។

ជាក់ស្ដែងកម្រិតបំណុលនៅចុងខែឧសភាមានចំនួន ១០០.៩% នៃផលិតផលក្នុងស្រុកសរុបក្នុងតម្លៃ ១.៩៥ ទ្រីលានផោន ពោលគឺកើនឡើង ១ ភាគ ៥ ឬ ១៧៣.២ ពាន់លានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ប៉ុន្តែតួលេខប្រាក់កម្ចីចុងក្រោយគឺ ទាបជាងកំណត់ត្រានៃប្រាក់កម្ចីដែលត្រូវបានប្រកាសកាលពីដើមខែមេសាគឺក្នុងចំនួន ៦២.១ ពាន់លានដុល្លារ តែ ONS បានកែសំរួលតួលេខមកត្រឹមចំនួន ១៣.៦ ពាន់លានផោនស្មើនឹង ៤៨.៥ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ៕

អត្ថបទ៖ លីនី
ប្រភព៖ independent


