កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បាននិយាយថា ប្រទេសជប៉ុនកំពុងពិភាក្សា អំពីបញ្ហានៃការលើកលែងការហាមឃាត់របស់ប្រទេសមួយចំនួនដូចជា៖ ប្រទេសអូស្ត្រាលី ណូវេលសេឡង់ ថៃ និងវៀតណាម ខណៈដែលប្រទេសទាំងនេះកំពុងបន្ថូរបន្ថយការរឹតត្បឹតការធ្វើដំណើរ ដែលបានកំណត់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។
លោក Shinzo Abe ក៏បានបន្តទៀតថាការជ្រើសរើសប្រទេសទាំង ៤ នេះដោយសារតែប្រទេសទាំងនេះគ្រប់គ្រងការរាតត្បាតជំងឺបានល្អ ហើយការលើកលែងនះនឹងបន្តចំពោះប្រទេសដទៃទៀតនៅពេលក្រោយ។ ចំពោះការអនុញ្ញាតឱ្យប្រទេសទាំងនេះចូលទៅក្នុងប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌដែលពួកគេធ្វើតេស្ដអវិជ្ជមានលើជំងឺ COVID-19 និងប្រាប់ព័ត៌យ៉ាងលំអិតអំពីកន្លែងដែលពួកគេមានគម្រោងទៅទស្សនា និងស្នាក់នៅ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រទេសជប៉ុន បានដាក់បម្រាមក្នុងការហាមឃាត់ជាង ១០០ ប្រទេសដោយមិនឱ្យចូលទៅក្នុងប្រទេសរបស់ខ្លួនក្នុងនោះមាន សហរដ្ឋអាមេរិក ប្រទេសជាច្រើននៅតំបន់អាស៊ីដូចជា ចិន និងសាធារណរដ្ឋកូរ៉េ និងប្រទេសនៅតំបន់អឺរ៉ុបទាំងមូល៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


