ប្រទេសថៃ បានធ្លាក់ចំណាត់ថ្នាក់នៅក្នុងតារាងប្រទេសដែលប្រកួតប្រជែងលើពិភពលោករបស់ IMD សម្រាប់ឆ្នាំ ២០២០ នេះដោយធ្លាក់មកដល់ចំណាត់ថ្នាក់ទី ២៩ បើធៀបទៅនឹងឆ្នាំមុនថៃធ្លាក់ចុះចំណាត់ថ្នាក់រហូតដល់ ៤ លេខឯណោះ។ មូលហេតុនៃការធ្លាក់ចុះនេះ គឺពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។
IMD គឺជាវិទ្យាស្ថានសម្រាប់វិភាគសេដ្ឋកិច្ចពិភពលោក និងសមត្ថភាពក្នុងការធ្វើឱ្យប្រទេសរីកចម្រើន។ ក្នុងនោះផងដែរប្រទេសចំនួន ៦៣ ប្រទេសដែលស្ថិតនៅក្រោមការវិភាគរបស់ IMD ដែលមានទីតាំងនៅប្រទេសស្វីស និងប្រទេសសិង្ហបុរី។ ទន្ទឹមនឹងនេះ សមិទ្ធិផលសេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះ ៦ ចំណាត់ថ្នាក់មកនៅត្រឹមចំណាត់ថ្នាក់ទី ១៤ ខណៈដែលការគ្រប់គ្រងរបស់រដ្ឋាភិបាលបានចុះ ៣ ចំណាត់ថ្នាក់មកនៅត្រឹមចំណាត់ថ្នាក់ទី ២៣ ។

លោក Jose Caballero សេដ្ឋវិទូជាន់ខ្ពស់នៅមជ្ឈមណ្ឌលប្រកួតប្រជែងពិភពលោក IMD បានប្រាប់អ្នកកាសែតថា “ ការធ្លាក់ចុះចំណាត់ថ្នាក់របស់ប្រទេសថៃភាគច្រើនគឺដោយសារតែកំណើនផលិតផលក្នុងស្រុកសរុប (GDP) ធ្លាក់ចុះ ប៉ុន្តែកំណើនការងារនៅតែកើនឡើង” ។ ទោះបីជាយ៉ាងនេះក្ដី ក៏ចំណាត់ថ្នាក់សេដ្ឋកិច្ចនៅក្នុងប្រទេសមានភាពល្អប្រសើរឡើងវិញដោយចំណាត់ថ្នាក់ទី ២៧ ឡើងមកត្រឹមទី ២៣ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសចំណាត់ថ្នាក់ទី ៤៥ ឡើងមកត្រឹមចំណាត់ថ្នាក់ទី ៤៤ វិញ្។

អត្ថបទ៖ នីតា
ប្រភព៖ bangkokpost


