ថ្វីបើពិភពលោកទទួលរងវិបត្តិនៃជំងឺ COVID-19 ដែលរំខានដល់សេដ្ឋកិច្ចក៏ដោយ ប្រទេសសិង្ហបុរីនៅតែរក្សាតំណែងកំពូលរបស់ខ្លួនក្នុងនាមជាប្រទេសដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក នេះបើយោងតាមការចេញផ្សាយចុងក្រោយនៃរបាយការណ៍ចំណាត់ថ្នាក់នៃការប្រកួតប្រជែងពិភពលោក ដោយវិទ្យាស្ថានអភិវឌ្ឍន៍ការគ្រប់គ្រង (IMD World Competitiveness Ranking) ។
ប្រទេសសិង្ហបុរី បានរក្សាចំណាត់ថ្នាក់កំពូលរយៈពេលពីរឆ្នាំជាប់ៗគ្នា នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ទាំង ៦៣ ដែលមានឈ្មោះប្រកួតប្រជែង។ កត្តាដែលនៅពីក្រោយភាពជោគជ័យរបស់សិង្ហបុរីរួមមាន កត្តាសេដ្ឋកិច្ចដ៏រឹងមាំរបស់ខ្លួនដែលផ្តើមចេញពីពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិដ៏រឹងមាំ និងសម្បូរទីផ្សារការងារ។ IMD បានកត់សម្គាល់ពីភាពងាយស្រួលទាក់ទងនឹងការបង្កើតអាជីវកម្ម កម្លាំងពលកម្មមានជំនាញច្បាស់លាស់ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប ដែលបានចូលរួមចំណែកធ្វើឱ្យសិង្ហបុរីមានភាពលេចធ្លោជាងគេ។
ដំណើរការនៃប្រព័ន្ធអប់រំ និងបច្ចេកវិទ្យាទំនើបមានស្ថេរភាពល្អ ល្បឿនអ៊ីនធឺណេត បច្ចេកវិទ្យានៃការនាំចេញ ក៏សុទ្ធតែបានដើរតួយ៉ាងសំខាន់ផងដែរ។ ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ បន្ទាប់ពីប្រទេសសិង្ហបុរីមានដូចជា៖ ដាណឺម៉ាក ស្វីស ហូឡង់ ហុងកុង។

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


