ព័ត៌មានចុងក្រោយ
  • ឥណ្ឌូនេស៊ី គ្រោងបើកព្រំដែនឡើងវិញសម្រាប់ប្រទេសទាំងបួននេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 16, 2020 Chan Sreyny

    រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី កំពុងពិចារណាបើកច្រកព្រំដែនសម្រាប់អ្នកទេសចរ ដែលមកពីប្រទេសចិន សាធារណរដ្ឋកូរ៉េ ជប៉ុន និងអូស្ត្រាលីដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូនៅថ្ងៃទី១២ ខែមិថុនា កន្លងទៅនេះ របស់ក្រសួងសម្របសម្រួលនិងវិនិយោគកិច្ចការតំបន់សមុទ្រ លោក Odo Manuhutu បាននិយាយថាឥណ្ឌូណេស៊ីកំពុងរៀបចំច្រករបៀងទេសចរណ៍សម្រាប់ប្រទេសទាំង ៤ ។ ទន្ទឹមនឹងនេះ ប្រធានសមាគមសណ្ឋាគារនិងភោជនីយដ្ឋានឥណ្ឌូនេស៊ី លោក Hariyadi B. Sukamdani មានប្រសាសន៍ថា វិស័យទេសចរណ៍ឥណ្ឌូណេស៊ីបានខាតបង់យ៉ាងហោចណាស់ ១.៥ ពាន់លានដុល្លារក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាត។ ខណៈនេះរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Moody’s investors service

  • រឿងអប់រំ៖ ឳពុកម្នាក់ឲ្យឡានចាស់មួយទៅកូនប្រុសជាកាដូបញ្ចប់ការសិក្សា ហើយឲ្យយកទៅលក់ ចុងក្រោយកូនប្រុសរំភើបចិត្ត និងទទួលបានមេរៀនល្អមួយពីឪពុក គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ June 16, 2020 Chan Sreyny

    អប់រំ៖ ឪពុកម្នាក់បានផ្ដល់ឡានមួយគ្រឿងដល់កូនប្រុសរបស់ខ្លួនបន្ទាប់ពីកូនបញ្ចប់ការសិក្សាដោយបាននិយាយទៅកាន់កូនថា៖ « នេះគឺជាឡានដែលពុកបានទិញអស់ជាច្រើនឆ្នាំមកហើយ ដូចនេះវាមានអាយុកាលច្រើនណាស់ ហើយពុកនឹងឲ្យវាទៅកូន ព្រោះកូនបានបញ្ចប់ការសិក្សាហើយទទួលបានលទ្ធផលល្អទៀត »។ ប៉ុន្តែមុនពេលឪពុកឲ្យឡានទៅកូនប្រុសនោះ គាត់បានឲ្យកូនប្រុសយកឡាននោះទៅឃ្លាំងលក់រថយន្តនៅតំបន់ដែលពួកគេរស់នៅ ដោយឲ្យកូនប្រាប់ពួកគេថា ខ្ញុំចង់លក់រថយន្តមួយនេះ ហើយចាំមើលគេឲ្យតម្លៃប៉ុន្មាន? មិនបង្អង់យូរ កូនប្រុសបានយកឡាននោះទៅឃ្លាំងលក់ ហើយត្រលប់មកវិញប្រាប់ឪពុកថា៖ « ពួកគេបានឲ្យថ្លៃឡាននេះចំនួន ១,០០០ ដុល្លារ ព្រោះគេថាវាមើលទៅខូចខាតច្រើនណាស់ »។ បានដឹងចម្លើយពីកូនហើយ ឪពុកក៏ឲ្យកូនយកទៅហាងបញ្ចាំ។ កូនប្រុសក៏យកទៅហាងបញ្ចាំហើយក៏មកប្រាប់ឪពុកខ្លួនថា៖ « ហាងបញ្ចាំគេឲ្យត្រឹមតែ ១០០ដុល្លារទេពុក ព្រោះឡាននេះចាស់ពេក »។ បន្ទាប់ពីដឹងចម្លើយម្ដងទៀត ឪពុកបានឲ្យកូនប្រុសយកឡាននោះទៅកន្លែងទទួលទិញរថយន្តគ្រប់ប្រភេទ។ កូនប្រុសបានយករថយន្ដទៅកន្លែងលក់ហើយត្រឡប់មកប្រាប់ឪពុកវិញថា៖ «

  • ក្រុមហ៊ុន Toyota នឹងចាប់ផ្ដើមដំណើរការរោងចក្រផលិតនៅតំបន់អាស៊ីអាគ្នេយ៍ឡើងវិញ បន្ទាប់ពីត្រូវបិទមួយរយៈដោយសារវីរុសកូរ៉ូណា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 15, 2020 Chan Sreyny

    ក្រុមហ៊ុន Toyota Motor Corp កាលពីពេលថ្មីៗនេះបានប្រកាសថា ខ្លួនបានចាប់ផ្ដើមបើករោងចក្រឡើងវិញនៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបន្ទាប់ពីត្រូវបានផ្អាកដោយសារការរីករាលដាលនៃវីរុស Covid-19។ ការបើករោងចក្រឡើងវិញនេះ នឹងនាំឱ្យផលិតកម្មទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រលប់មកដំណើរការធម្មតាវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews។ ក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី២ លើពិភពលោកនេះ បានចាប់ផ្ដើមប្រតិបត្តិការនៅឯរោចក្រមួយនៅតំបន់ Shah Alam ប្រទេសម៉ាឡេស៊ី ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក P.T. ក្រុមហ៊ុន Astra Daihatsu Motor នៅឥណ្ឌូនេស៊ីក៏បានចាប់ផ្តើមដំណើរការរោងចក្ររបស់ខ្លួនឡើងវិញដែរ។ កាលពីឆ្នាំ២០១៩​ ក្រុមហ៊ុន Toyota បានផលិតរថយន្តប្រមាណ ៩០០,០០០ គ្រឿងនៅអាស៊ីអាគ្នេយ៍ ស្មើនឹងប្រហែល ១០% នៃផលិតផលសកលរបស់ខ្លួន។

  • ការស្រង់មតិមួយបង្ហាញថា ពលរដ្ឋថៃភាគច្រើនមិនទាន់ចង់ឱ្យបរទេសត្រឡប់មកវិញទេ ព្រោះខ្លាចនាំឱ្យមានរលកទី២ នៃជំងឺ COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2020 Khmernote

    ស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើង ប៉ុន្តែយ៉ាងណាប្រជាជនថៃជាច្រើនភ័យខ្លាចថា ការបើកទ្វារឱ្យភ្ញៀវទេសចរបរទេសចូលមកឆាប់ពេក អាចនាំជំងឺ COVID-19 ចូលមកប្រទេសខ្លួនម្ដងទៀត។ យោងទៅតាមការស្ទង់មតិរបស់សាកលវិទ្យាល័យ Suan Dusit Rajabhat ឬការស្ទង់មតិ Dusit បានបង្ហាញថា ប្រជាជនថៃភាគច្រើនមិនចង់ឱ្យភ្ញៀវទេសចរបរទេស វិលត្រឡប់មកប្រទេសថៃវិញនោះទេ ដោយសារភ័យខ្លាចចំពោះរលកទី២ នៃជំងឺ COVID-19 ហើយជនជាតិថៃគួរតែអាចរីករាយនឹងប្រទេសរបស់ខ្លួនជាមុនសិន។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមអ៉ីនធឺណេតចន្លោះពីថ្ងៃទី០៩ ដល់ទី ១២ ខែមិថុនា លើមនុស្សចំនួន ១,១១៦ នាក់ នៅទូទាំងប្រទេសថៃ។ ការបញ្ចេញមតិរបស់ពួកគេត្រូវបានដកស្រង់ឡើង បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបន្ធូរបន្ថយការរឹតត្បឹតដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ ការស្រង់មតិនេះក៏បានជំរុញប្រជាជនថៃ

  • វីរុសកូរ៉ូណាប្រហារតម្លៃផ្លែឪឡឹកដ៏ពិសេសរបស់ជប៉ុន ក្នុងការដេញលើកដំបូងធ្លាក់មកត្រឹមជាង ២ ពាន់ដុល្លារក្នុងមួយផ្លែ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2020 Chan Sreyny

    ដោយសារវីរុសកូរ៉ូណាធ្វើឲ្យផ្លែឪឡឹកដ៏មានតម្លៃបំផុតដែលដាំដុះនៅភាគខាងជើង​លើទឹកដី Hokkaido ប្រទេសជប៉ុនត្រូវបានដេញថ្លៃបានសម្រេចក្នុងតម្លៃ ២២០,០០០ យ៉េន (២,០៥០ ដុល្លារ)។ នៅក្នុងការដេញថ្លៃដែលធ្វើឡើងនៅថ្ងៃនេះ គឺជាលើកដំបូងសម្រាប់ឪឡឹកដែលមានពណ៌បៃតងចាស់ហើយមានតម្លៃមួយនេះ នៅផ្សារផលិតស្រស់នៅ Asahikawa ខណៈការតម្លៃដែលបាន​ដេញថ្លៃត្រូវបានគេឲ្យដឹងថា តិចជាងមួយភាគបីនៃតម្លៃដែលបានកំណត់ទុកកាលពីឆ្នាំមុន ហើយឪឡឹកសរុបចំនួន ៧១ផ្លែ ត្រូវបានលក់ចេញ។ បើយោងតាមមន្រ្តីទីផ្សារម្នាក់បាននិយាយថា ការផ្ទុះឡើងនៃមេរោគឆ្លងវីរុស Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃ ហើយការធ្លាក់ចុះកាន់តែខ្លាំងនឹងអាចកើតឡើងផងដែរ។ ខណៈឪឡឹកដែលមានតម្លៃខ្ពស់បំផុតជាផលិតផលរបស់តំបន់ Toma ដោយការដេញថ្លៃកាលពីឆ្នាំមុនក្នុងតម្លៃ ៧៥០,០០០ យ៉េន (ជាង ៦៩០០ដុល្លារ)។ យ៉ាងណាមិញអ្នកដេញថ្លៃដែលទទួលបានជោគជ័យនៅឆ្នាំនេះ គឺលោក Madoka Sato អាយុ ៣៨ឆ្នាំ

  • ក្រសួងកសិកម្មកំពុងស្វះស្វែងរកទីផ្សារនាំចេញផ្លែឈើ ដែលកំពុងកកស្ទះនៅក្នុងខេត្តប៉ៃលិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2020 Chan Sreyny

    បន្ទាប់ពីឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងការដាំដុះដំណាំកសិកម្មដែលកំពុងតែកកស្ទះក្នុងការនាំចេញ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួយអន្តរាគមន៍ស្វែងរកទីផ្សារកសិផលមួយចំនួនដែលកំពុងកកស្ទះ ជាពិសេសមៀនប៉ៃលិន។ តាមប្រសាសន៍ អភិបាលខេត្តប៉ៃលិន ឯកឧត្ដម ផាន់ ចាន់ធុល បានលើកឡើងថាបច្ចុប្បន្នខេត្ត ក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានរំលេចពីបញ្ហានៃការនាំចេញកសិផលរបស់ខេត្តទៅកាន់ទីផ្សារថៃមានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។ ដែលកិច្ចការនេះទាមទារការវិនិយោគដើម្បីជួយជម្រុញកសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។ កាលពីថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសមាជិកសហគមន៍មៀនប៉ៃលិនថា ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាទិការកំពុងពុះពារ ជំរុញ និងចរចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗដែលភាគីនាំចេញ

  • តៃវ៉ាន់កំពុងបង្កើនល្បឿនផលិតកង់ និងគ្រឿងបន្លាស់ ឆ្លើយតបនឹងតម្រូវការសកល បន្ទាប់ពីការលក់ពីរបីខែកន្លងមកលក់ដាច់គ្មានសល់សូម្បីមួយគ្រឿង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2020 Chan Sreyny

    តាមផ្លូវដ៏សែនស្ងាត់ជ្រងំ ការតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងការបន្តរីករាលដាលនៃវីរុស Covid-19 នៅអឺរ់ុប និងអាមេរិកបានធ្វើឲ្យតម្រូវការគ្រឿងបង្គុំកង់កើនឡើង​ខ្ពស់ ខណៈរោងចក្រនៅតែវ៉ាន់កំពុងប្រជែងគ្នាបង្កើតគ្រឿងថ្មីៗ និងជម្រុញការនាំចេញគ្រឿងទៅកាន់ទីផ្សារបរទេស។ វីរុសដ៏សាហាវនេះបានបង្កឲ្យមានវិបត្តិសេដ្ឋកិច្ចសកល និងរារាំងឧស្សហកម្មជាច្រើន ប៉ុន្តែបែរជាក្លាយទៅជាលាភធំសម្រាប់វិស័យផលិតកង់នៅតៃវ៉ាន់ ដែលជាអ្នកផលិតកង់ឈានមុខគេ ដោយនៅតែបន្តប្រតិបត្តិការរោងចក្រនានារបស់ខ្លួនក្នុងអំឡុងពេលប្រទេសត្រូវបិទទ្វារ។ ជាក់ស្ដែងនៅឯក្រុមហ៊ុន Giant ដែលជាក្រុមហ៊ុនផលិតកង់ធំជាងគេបំផុតនៅលើពិភពលោក ក្នុងរយៈពេលពីរ បីខែ កន្លងមកនេះកំពុងល្វីងមុខយ៉ាងខ្លាំង ដោយសារការនាំចេញកើនឡើងខ្លាំងលើសពីសព្វដងនេះបើយោងតាមលោក Bonnie Tu នាយកប្រតិបត្តិនៃក្រុមហ៊ុន។ ទន្ទឹមនឹងនេះប្រភពដដែលបានបន្តថា ក្រុមហ៊ុនបានប្រមូលផ្ដុំផលិតផលទាំងនៅក្នុងរោងចក្រ និងនៅតាមក្រុមហ៊ុនលក់ ដើម្បីបំពេញតម្រូវការអតិថិជន ប៉ុន្តែការបញ្ជាទិញនៅតែមានក្នុងកម្រិតច្រើនដដែល ជាពិសេសនៅទូទាំងទ្វីបអឺរ៉ុបនិងអាមេរិកខាងជើង ដែលជាគោលដៅរបស់អ្នកចែកចាយកង់ពីប្រទេសតៃវ៉ាន់។ ជាមួយគ្នានេះនៅចក្រភពអង់គ្លេសសមាគមអ្នកជំនួញកង់បានឲ្យដឹងថា កង់ប្រហែល ២០,០០០ គ្រឿងដែលកំពុងផលិតបានលក់ចេញ

  • មេ PTT របស់ថៃនិយាយថា ប្រទេសរុស្ស៊ី និងអារ៉ាប់ប៊ីសាអូឌីត នឹងឈប់ឈ្លោះគ្នារឿងប្រេង ព្រោះគ្មានអ្នកចំណេញចំពោះរឿងនេះទេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 15, 2020 Chan Sreyny

    សង្គ្រាមតម្លៃប្រេងរវាងប្រទេសរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត ដែលបានឆាបឆេះនៅក្នុងខែមេសានឹងមិនអាចបន្តឡើងវិញទៀតទេ ព្រោះថាជម្លោះរវាងប្រទេសទាំង២ធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក្រោមសូន្យ ហើយគ្មាននរណាចំណេញនៅក្នុងរឿងនេះទេ នេះបើយោងតាមប្រសាសន៍របស់នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិថៃ PTT លោក Auttapol Rerkpiboon។ ពោលគឺអ្នកផលិតប្រេងនិងពាណិជ្ជករសំខាន់ៗដែលពាក់ព័ន្ធនៅក្នុងជម្លោះ ដែលធ្លាប់បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើតម្លៃប្រេងអនាគត ដោយផ្អែកលើទីផ្សារ West Texas Intermediate (WTI) បានរៀននូវមេរៀនមួយនេះ ហើយបានយល់ថាគ្មាននរណាម្នាក់នឹងទទួលបានផលប្រយោជន៏ជាមួយទំនាស់នេះទេ។ គួរឱ្យដឹងដែរថា តម្លៃប្រេងបានធ្លាក់ចុះនៅពេលដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងច្រើន ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីចំពោះការមិនយល់ព្រមក្នុងការកាត់បន្ថយផលិតកម្ម។ សង្គ្រាមរវាងប្រទេសទាំង២ បានកើតឡើងនៅចំពេលដែលតម្រូវការប្រេងមានការធ្លាក់ចុះ ដោយសារតែពិភពលោកកំពុងជួបបញ្ហាជាមួយជំងឺ COVID-19​ ដូច្នេះប្រេងគឺគ្មានតម្រូវការនោះទេ ហើយទាំងសងខាងគឺមិនបានចំណេញដោយសារជម្លោះកាច់គ្នានេះទេ៕ ប្រភព៖ នីតា អត្ថបទ៖ bangkokpost