ដោយសារហេតុផលមួយនេះយីហោកាហ្វេយក្ស Starbucks សម្រេចបិទហាងរបស់​ខ្លួនរហូតដល់ ៤០០ ហាងនៅសហរដ្ឋអាមេរិក
អាជីវកម្ម June 12, 2020 Chan Sreyny

យីហោកាហ្វេយក្សរបស់អាមេរិក Starbucks គ្រោងនឹងបិទហាងចំនួន ៤០០ កន្លែងនៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ ការបិទហាងក្នុងចំនួនច្រើនក្រែលនេះ ត្រូវបានគេឲ្យដឹងថា ក្រុមហ៊ុនកាហ្វេដ៏ធំមួយនេះ កំពុងរៀបចំដំណើរការជាថ្មីការរាតត្បាតនៃវីរុស Covid-19 បានបង្ខំឲ្យខ្សែសង្វាក់មួយនេះបិទទីតាំងនានារបស់ខ្លួនជាបណ្តោះអាសន្ន។

ជាមួយគ្នានេះកាលពីថ្ងៃពុធ Starbucks បានប្រកាសថា ខ្លួនមាផែនការធ្វើឲ្យប្រសើរឡើងនូវ “យុទ្ធសាស្ត្រ” ចំពោះចំនួនហាងនៅសហរដ្ឋអាមេរិក ដោយនឹងបង្កើតការផ្លាស់ប្ដូរថ្មីចំពោះទីផ្សារកាហ្វេនៅក្នុងទីក្រុង។ ក្រុមហ៊ុនបាននិយាយថា ហាងកាហ្វេរហូតដល់ ៤០០ ហាងនឹងត្រូវបិទនៅក្នុងរយៈពេល ១៨ខែទៀត។ បន្ថែមពីនេះ Starbucks ក៏បានបន្ថយផែនការរបស់ខ្លួនក្នុងការបើកហាងថ្មីនៅឆ្នាំនេះ ដែលគ្រោងនឹងបើកប្រហែល ៣០០ ទីតាំង ទាបជាងការរំពឹងទុកពីមុនចំនួន ៦០០ ហាង។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុនបានរំពឹងថា ប្រាក់ចំណូលនៅត្រីមាសទី៣ នឹងធ្លាក់ចុះប្រហែល ៣ ទៅ ៣.២ ពាន់លានដុល្លារដោយសារតែជំងឺរាតត្បាតរាលដាល៕

ប្រភព៖ businessinsider
អត្ថបទ៖ លីនី