ព័ត៌មានចុងក្រោយ
  • វិបត្តិជំងឺ COVID-19 ធ្វើឱ្យហាងទំនិញនៅអាមេរិកប្រហែល ២៥,០០០ ត្រូវគេរំពឹងថានឹងបិទទ្វារជាអចិន្ត្រៃយ៍នៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2020 Khmernote

    ហាងទំនិញចំនួន ២៥,០០០ នៅសហរដ្ឋអាមេរិកអាចបិទជាអចិន្ត្រៃយ៍នៅឆ្នាំ២០២០នេះ បន្ទាប់ពីជំងឺរាតត្បាត COVID-19 បានបំផ្លាញឧស្សាហកម្មលក់រាយ ខណៈនៅតាមផ្សារជាច្រើនកំពុងជួបការលំបាកស្រាប់។ យោងតាមរបាយការណ៍ពីក្រុមហ៊ុនស្រាវជ្រាវផ្នែកលក់រាយនិងបច្ចេកវិទ្យាបានឱ្យដឹងថា ចំនួននៃការបិទទ្វារនេះនឹងបំបែកកំណត់ត្រាចាស់របស់ឆ្នាំ២០១៩ នៅពេលដែលហាងជាង ៩,៨០០ ត្រូវបានបិទទ្វារដោយសារប្រាក់ចំណូលទាប។ ការបិទភាគច្រើនត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងផ្សារទំនើប ដោយហាងលក់ទំនិញ និងហាងលក់សម្លៀកបំពាក់ ត្រូវបានគេប៉ាន់ស្មានថាស្ថិតក្នុងចំណោមក្រុមរងគ្រោះខ្លាំងបំផុត។ ហាងលក់រាយនៅអាមេរិកចាប់ផ្ដើមអន់ថយនៅពាក់កណ្តាលខែមីនា ដោយសារការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ COVID-19 ហើយទោះបីជារដ្ឋកំពុងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតក៏ដោយ ហាងជាច្រើននៅតែត្រូវបានបិទទ្វារ ឬផ្តល់សេវាកម្មមានកំណត់។ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា អ្នកលក់រាយជាច្រើនបានគ្រោងនឹងបិទហាងជាអចិន្រ្តៃយ៍ប្រមាណ ៤,០០០ កន្លែង ដែលរាប់បញ្ចូលទាំង J C Penney, Victoria’s Secret និង

  • ជប៉ុនចេញគោលការណ៍ណែនាំថ្មី ដើម្បីតាមដានរាល់អ្នកដែលទៅកន្លែងកម្សាន្តរាត្រី ខណៈការឆ្លងជំងឺ COVID-19 ថ្មីៗមានទាក់ទងនឹងកន្លែងទាំងនោះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2020 Khmernote

    ប្រទេសជប៉ុនគ្រោងនឹងចេញគោលការណ៍ណែនាំថ្មី សម្រាប់កន្លែងកម្សាន្តរាត្រីដូចជា៖ បារ និងក្លឹបរាត្រី ដែលទីតាំងទាំងនោះតែងតែមានការស្និទ្ធស្នាលគ្នា។ គោលការណ៍ថ្មីនេះមានន័យថា អ្នកចូលទៅកម្សាន្តនៅតាមបារឬក្លឹបរាត្រី តម្រូវឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅកាន់អាជ្ញាធរ ដើម្បីងាយស្រួលអាចតាមដានបានថា តើនរណាខ្លះបានទៅទីកន្លែងដែលអ្នកជំងឺ COVID-19 ធ្លាប់បានទៅ។ ជប៉ុនគ្រោងនឹងចេញគោលការណ៍នេះនៅថ្ងៃទី១៩ ខែមិថុនា នៅចំពេលដែលករណីថ្មីៗចុងក្រោយមានទាក់ទងនឹងកន្លែងកម្សាន្តបែបនេះ។ គោលការណ៍ណែនាំនឹងត្រូវបានសរសេរឡើងដោយក្រុមឧស្សាហកម្ម និងបោះពុម្ពផ្សាយដោយរដ្ឋាភិបាល ដែលនឹងស្នើសុំការអនុលោមតាមច្បាប់។ ទោះបីគោលការណ៍ណែនាំមិនបានដាក់កំហិតនៅក្នុងការអនុវត្តន៍ក៏ដោយ ទីតាំងនានានឹងបង្ហាញជូនអតិថិជនជាវិធានការណ៍ទូទាំងប្រទេស ដែលអាជ្ញាធរសង្ឃឹមថា នឹងអាចធ្វើឱ្យពួកគេងាយស្រួលគោរពតាម។ ព័ត៌មានរបស់អ្នកកម្សាន្តត្រូវរក្សាទុករហូតដល់ ៦ខែ ហើយអ្នកមិនព្រមសហការនឹងមិនអនុញ្ញាតឱ្យចូលកន្លែងកម្សាន្តរាត្រីទាំងនោះឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ Nikkei

  • រោងចក្រផលិតស្រាបៀរតម្លៃជិត ៩០ លានដុល្លារ នឹងលេចរូបរាងនាពេលខាងមុខនេះនៅលើទឹកដីខណ្ឌច្បារអំពៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 10, 2020 Chan Sreyny

    យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ​នៅមុននេះបន្តិចបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន VATTANAC BREWERY CO., LTD. លើគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ។ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រផលិតស្រាបៀរនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ថែមពីនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគ លើគម្រោងសាងសង់នេះចំនួន ៨៧ លានដុល្លារអាមេរិក ដែលអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋរហូតដល់ ៨៩៩ កន្លែង៕ (រូបតំណាង) អត្ថបទ៖ លីនី

  • ចាប់តាំងពីបង្កើត Facebook ហើយក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោក Mark Zuckerberg បានផ្លាស់ប្ដូរជាច្រើន លើកលែងតែរឿងមួយដែលមិនដែលផ្លាស់ប្តូរ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 10, 2020 Chan Sreyny

    លោក Mark Zuckerberg បានបង្កើតបណ្ដាញសង្គមហ្វេសប៊ុកចេញពីបន្ទប់ស្នាក់នៅរបស់គាត់នៅមហាវិទ្យាល័យ Harvard បន្ទាប់មកបានបោះបង់ចោលការសិក្សា​ និងចាកចេញពីមហាវិទ្យាល័យនៅឆ្នាំទី២។ ការចាកចេញរបស់ Mark គឺដើម្បីផ្ដោតលើគេហទំព័រដែលមានអ្នកប្រើប្រាស់កើនឡើងជាង ២ ពាន់លាននាក់ ដែលធ្វើឲ្យគាត់ក្លាយជាសេដ្ឋីពាន់លានទាំងវ័យក្មេង។ ចាប់តាំងពីបង្កើតហ្វេសប៊ុកហើយក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតនៅលើពិភពលោក Mark បានផ្លាស់ប្ដូរយ៉ាងច្រើន ប៉ុន្តែមានរឿងមួយដែលគាត់មិនដែលផ្លាស់ប្ដូរ នោះគឺអាវយឺតពណ៌ប្រផេះដែលគាត់ពាក់រាល់ថ្ងៃ។ នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុករូបនេះបានបង្ហាញរូបភាពនៃទូរដាក់សម្លៀកបំពាក់របស់គាត់ និងអាវយឺតពណ៌ដូចគ្នាពីរប្រភេទដែលគាត់ពាក់ប្រចាំថ្ងៃគឺមួយប្រភេទសម្រាប់ធ្វើការ និងមួយទៀតសម្រាប់នៅផ្ទះ។ ទោះបីជាសម្លៀកបំពាក់របស់គាត់មិនសូវមានភាពទាក់ទាញ និងលេចធ្លោដូចមហាសេដ្ឋីវ័យក្មេងដទៃទៀត ប៉ុន្តែមហាសេដ្ឋីវ័យ ៣៥ឆ្នាំរូបនេះ មានហេតុផលត្រឹមត្រូវសម្រាប់ការពាក់អាវយឺតដដែលៗជារៀងរាល់ថ្ងៃ។ Mark អះអាងថា ការស្លៀកពាក់តាមរបៀបដូចៗគ្នា នឹងអនុញ្ញាតឱ្យគាត់ផ្តោតថាមពលរបស់គាត់លើការសម្រេចចិត្តសំខាន់ៗនៅកន្លែងធ្វើការ ដោយមិនចាំបាច់ឲ្យគាត់ត្រូវប្រើការសម្រេចចិត្តច្រើនចំពោះរឿងមិនចាំបាច់។ បន្ថែមពីនេះ Mark បានបញ្ជាក់ថា

  • ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ នឹងត្រូវត្រៀមលុយបង់ពន្ធដល់ប្រទេសថៃ បន្ទាប់ពីគណៈរដ្ឋមន្រ្តីបានអនុម័តនូវចាប់ពន្ធថ្មី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 10, 2020 Chan Sreyny

    ថៃ៖ គណៈរដ្ឋមន្រ្តីថៃបានអនុម័តកាលពីពេលថ្មីៗនេះនូវសេចក្ដីព្រាងច្បាប់ដែលតម្រូវឲ្យអ្នកផ្ដល់សេវាឌីជីថលបរទេសបង់ពន្ធលើតម្លៃបន្ថែម (VAT) ដែលធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសចុងក្រោយបង្អស់នៅអាស៊ីអាគ្នេយ៍ ដែលស្វែងរកការជំរុញប្រាក់ចំណូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ។ ខណៈកាលពីខែមុន ប្រទេសឥណ្ឌូនេស៊ីបានអនុម័តច្បាប់មួយដែលតម្រូវឲ្យក្រុមហ៊ុនអ៉ីនធឺណេតធំៗ បង់ពន្ធលើតម្លៃលក់ផលិតផល និងសេវាកម្មឌីជីថលចាប់ពីខែកក្កដា ហើយប្រទេសហ្វីលីពីនសមាជិកសភាបានណែនាំច្បាប់ស្រដៀងគ្នានៅក្នុងសភាដើម្បីបង់ពន្ធសេវាកម្មឌីជីថល។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Ratchada Thanadirek បានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងតម្រូវឲ្យក្រុមហ៊ុន រឺ វេទិការដែលរកចំណូលបានលើសពី ១.៨ លានបាតក្នុងមួយឆ្នាំពីការផ្ដល់សេវាកម្មឌីជីថលនៅក្នុងប្រទេសឲ្យបង់ពន្ធ (VAT) ៧% ពីការលក់។ លោកស្រីបានបន្ថែមថា ប្រទេសថៃរំពឹងថានឹងបន្ថែមថវិកាប្រមាណ ៣ ពាន់លានបាតទៅក្នុងថវិការបស់ខ្លួនជារៀងរាល់ឆ្នាំពីការផ្លាស់ប្តូរនេះ។ ដោយឡែកលោក Thanawat Malabuppha ប្រធានសមាគមពាណិជ្ជកម្មអេឡិចត្រូនិកថៃបានប្រាប់រ៉យទ័រថា លោកស្វាគមន៍ចំពោះការផ្លាស់ប្តូរនេះ ព្រោះវានឹងជួយដល់ពាណិជ្ជកម្មថៃ។ ដោយលោកបានបញ្ជាក់បន្ថែមថា៖ «អ្នកដែលរកលុយពីប្រជាជនថៃ

  • រដ្ឋាភិបាល​អាល្លឺម៉ង់ផ្តល់​ហរិញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ១៤.៦ លានដុល្លារ​អាមេរិក គាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2020 Chan Sreyny

    រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ផ្តល់​ហរិញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ១៣.៥ លានអឺរ៉ូ ស្មើនឹង ១៤.៦ លានដុល្លារ​អាមេរិក ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ចំនួន ៤ នៅក្នុងប្រទេសកម្ពុជា។ ហរិញ្ញប្បទាន​ឥត​សំណងនេះ ត្រូវបានផ្ដល់តាមរយៈកិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការបច្ចេកទេស​ឆ្នាំ២០១៩។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ​ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម Christian Berger ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តំណាងរដ្ឋាភិបាល​​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស ដែល​ទើប​ត្រូវ​បាន​ចុះ​ហត្ថលេខា​នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ផ្តល់​ហរិញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន ១៣.៥ លានអឺរ៉ូ ស្មើនឹង ១៤.៦ លានដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ចំនួន

  • ក្រុមហ៊ុនមួយបោះទុនជាង ៣៥ លានដុល្លារសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៤ ចំកណ្ដាលក្រុងភ្នំពេញបង្កើតឱកាសការងារជាង ៥០០ កន្លែង​ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 10, 2020 Chan Sreyny

    ភ្នំពេញ៖ គណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. សម្រាបគម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ នៅកណ្ដាលក្រុងភ្នំពេញ។ ដោយយោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២០០បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ថែមពីនេះក្រុមហ៊ុននឹងបោះទុនវិនិយោគប្រមាណ ៣៥.២ លានដុល្លារអាមេរិក ដោយអាចបង្កើតឱកាសការងារបានចំនួន ៥៣៥កន្លែង។ សូមជម្រាបផងដែរថា គម្រោងសាងសង់សណ្ឋាគារលំដាបផ្កាយ៤

  • កសិដ្ឋានដំណាំចេកមួយតម្លៃជាង ១៧ លានដុល្លារ ជាមួយឱកាសការងារជិត ២ពាន់កន្លែងនឹងមានវត្តមាននៅក្នុងខេត្តកំពង់ចាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2020 Chan Sreyny

    ដោយសម្លឹងឃើញពីសក្ដានុពលក្នុងវិស័យកសិកម្មនៅកម្ពុជាហាក់មានការរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុនមួយបានចាប់ចិត្តមកវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដំណាំចេកនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន DIZE (CAMBODIA) NONG YE FAZHAN CO., LTD. លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក។ ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការវិនិយោគកម្ពុជាបានបញ្ជាក់បន្ថែមថា គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេកថ្មីនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានទុនវិនិយោគប្រមាណ ១៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩០០កន្លែង៕ អត្ថបទ៖ លីនី