កសិដ្ឋានដំណាំចេកមួយតម្លៃជាង ១៧ លានដុល្លារ ជាមួយឱកាសការងារជិត ២ពាន់កន្លែងនឹងមានវត្តមាននៅក្នុងខេត្តកំពង់ចាម
សេដ្ឋកិច្ច June 10, 2020 Chan Sreyny

ដោយសម្លឹងឃើញពីសក្ដានុពលក្នុងវិស័យកសិកម្មនៅកម្ពុជាហាក់មានការរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុនមួយបានចាប់ចិត្តមកវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដំណាំចេកនៅកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន DIZE (CAMBODIA) NONG YE FAZHAN CO., LTD. លើគម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក។

ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការវិនិយោគកម្ពុជាបានបញ្ជាក់បន្ថែមថា គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេកថ្មីនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានទុនវិនិយោគប្រមាណ ១៧.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩០០កន្លែង៕

អត្ថបទ៖ លីនី