លោក Mark Zuckerberg បានបង្កើតបណ្ដាញសង្គមហ្វេសប៊ុកចេញពីបន្ទប់ស្នាក់នៅរបស់គាត់នៅមហាវិទ្យាល័យ Harvard បន្ទាប់មកបានបោះបង់ចោលការសិក្សា និងចាកចេញពីមហាវិទ្យាល័យនៅឆ្នាំទី២។ ការចាកចេញរបស់ Mark គឺដើម្បីផ្ដោតលើគេហទំព័រដែលមានអ្នកប្រើប្រាស់កើនឡើងជាង ២ ពាន់លាននាក់ ដែលធ្វើឲ្យគាត់ក្លាយជាសេដ្ឋីពាន់លានទាំងវ័យក្មេង។
ចាប់តាំងពីបង្កើតហ្វេសប៊ុកហើយក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតនៅលើពិភពលោក Mark បានផ្លាស់ប្ដូរយ៉ាងច្រើន ប៉ុន្តែមានរឿងមួយដែលគាត់មិនដែលផ្លាស់ប្ដូរ នោះគឺអាវយឺតពណ៌ប្រផេះដែលគាត់ពាក់រាល់ថ្ងៃ។ នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុករូបនេះបានបង្ហាញរូបភាពនៃទូរដាក់សម្លៀកបំពាក់របស់គាត់ និងអាវយឺតពណ៌ដូចគ្នាពីរប្រភេទដែលគាត់ពាក់ប្រចាំថ្ងៃគឺមួយប្រភេទសម្រាប់ធ្វើការ និងមួយទៀតសម្រាប់នៅផ្ទះ។

ទោះបីជាសម្លៀកបំពាក់របស់គាត់មិនសូវមានភាពទាក់ទាញ និងលេចធ្លោដូចមហាសេដ្ឋីវ័យក្មេងដទៃទៀត ប៉ុន្តែមហាសេដ្ឋីវ័យ ៣៥ឆ្នាំរូបនេះ មានហេតុផលត្រឹមត្រូវសម្រាប់ការពាក់អាវយឺតដដែលៗជារៀងរាល់ថ្ងៃ។ Mark អះអាងថា ការស្លៀកពាក់តាមរបៀបដូចៗគ្នា នឹងអនុញ្ញាតឱ្យគាត់ផ្តោតថាមពលរបស់គាត់លើការសម្រេចចិត្តសំខាន់ៗនៅកន្លែងធ្វើការ ដោយមិនចាំបាច់ឲ្យគាត់ត្រូវប្រើការសម្រេចចិត្តច្រើនចំពោះរឿងមិនចាំបាច់។

បន្ថែមពីនេះ Mark បានបញ្ជាក់ថា គាត់ពិតជាមានសំណាងណាស់ដែលគាត់ត្រូវភ្ញាក់ពីគេងរាល់ថ្ងៃ និងជួយដល់មនុស្សជាងមួយកោដិនាក់។ ហើយគាត់មានអារម្មណ៍ថា គាត់មិនបានធ្វើការងារនោះទេ ប្រសិនបើរវល់តែចំណាយថាមពលគិតទៅលើរឿងដែលឥតប្រយោជន៍ ឬ មិនចេះគិតដល់ជីវិតរបស់ខ្លួនគាត់៕

ប្រភព៖ independent
អត្ថបទ៖ លីនី


