រោងចក្រផលិតស្រាបៀរតម្លៃជិត ៩០ លានដុល្លារ នឹងលេចរូបរាងនាពេលខាងមុខនេះនៅលើទឹកដីខណ្ឌច្បារអំពៅ
អាជីវកម្ម June 10, 2020 Chan Sreyny

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ​នៅមុននេះបន្តិចបានឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន VATTANAC BREWERY CO., LTD. លើគម្រោងបង្កើតរោងចក្រផលិតស្រាបៀរ។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រផលិតស្រាបៀរនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បន្ថែមពីនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគ លើគម្រោងសាងសង់នេះចំនួន ៨៧ លានដុល្លារអាមេរិក ដែលអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋរហូតដល់ ៨៩៩ កន្លែង៕

(រូបតំណាង)

អត្ថបទ៖ លីនី