យោងតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានឲ្យដឹងថា ខេត្តព្រៃវែងបានជាប់ចំណាត់ថ្នាក់ផលិតស្រូវបានច្រើនជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៏របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា៖ ការនាំស្រូវចេញទៅកាន់ប្រទេសវៀណាមកំពុងតែបន្តជាប់ជាប្រចាំ ជាពិសេសគិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី០៨ មិថុនា ឆ្នាំ២០២០ គឺបានសម្រេចនាំស្រូវបានចំនួនសរុបប្រមាណជា ៣៨,៥២៦ តោន។
ទន្ទឹមនឹងនេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា៖ ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមតាមបណ្តាច្រកមួយចំនួន នៅខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង និងស្វាយរៀង គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ នេះ សម្រេចបានចំនួន ៩២១,០៤៧ តោន ផងដែរ៕


ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ


