ព័ត៌មានចុងក្រោយ
  • ឧស្សាហកម្មប្រេងដូងរបស់ម៉ាឡេស៊ី ប្រឈមនឹងការខាតបង់ប្រហែល ២.៨ ពាន់លានដុល្លារ ដោយសារកង្វះកម្លាំងពលកម្មពីក្រៅប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2020 Chan Sreyny

    ជំងឺរាតត្បាតដោយវីរុស Covid-19 បានធ្វើឲ្យឧស្សាហកម្មប្រេងដូងរបស់ប្រទេសម៉ាឡេស៊ីគ្មានកម្មករគ្រប់គ្រាន់ ដែលធ្វើឲ្យម្ចាស់ឧស្សាហកម្មខាតបង់ ២៥% នៃផលិតកម្មប្រចាំឆ្នាំរបស់ពួកគេ។ ជាមួយគ្នានេះ ការខាតបង់មានតម្លៃប្រហែល ២.៨ ពាន់លានដុល្លារអាមេរិក។ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេឲ្យដឹងថា ពឹងផ្អែកលើប្រេងដូងដែលជាទំនិញកសិកម្មសំខាន់បំផុត ប៉ុន្តែប្រេងដូងត្រូវការពលករចំណាកស្រុកមកពីប្រទេសឥណ្ឌូនេស៊ី បង់ក្លាដែស និងឥណ្ឌាដើម្បីធ្វើការងារក្នុងស្រុក។ ទាំងនេះគឺជាមូលហេតុដែលធ្វើឧស្សាហកម្ម​ដ៏សំខាន់មួយនេះ ត្រូវខាតបង់ដោយសារកង្វះកម្លាំងពលកម្ម បន្ទាប់ពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងតស៊ូនឹងវីរុស Covid-19 ដោយរឹតបន្តឹងលើការធ្វើដំណើរសម្រាប់កម្មករនិយោជិត។ លោក Nageeb Wahab នាយកប្រតិបត្តិនៃសមាគមប្រេងដូងម៉ាឡេស៊ីដែលតំណាងឱ្យ ៤០% នៃចំការដូងប្រេងតាមតំបន់បានមានប្រសាសន៍ថា កាលពីមុននៅពេលដែលកម្មករត្រលប់ទៅប្រទេសកំណើត ពួកគេនឹងត្រលប់មកវិញ ប៉ុន្តែឥឡូវនេះគ្មានការមកវិញទេ ហើយការចាកចេញទៅប្រទេសកំណើតវិញអាចមានច្រើន បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យចលនារបស់ប្រទេសម៉ាឡេស៊ី។ គួរឲ្យដឹងផងដែរថា ម៉ាឡេស៊ីអាចផលិតប្រេងប្រហែល ២៦%

  • ជប៉ុនប្ដេជ្ញាផ្ដល់ប្រាក់ ៣០០ លានដុល្លារ ដល់គំរោងបង្កើតវ៉ាក់សាំ​ងការពារ Covid-19 ហើយសន្យាបញ្ចូនទៅប្រទេសកំពុងអភិវឌ្ឍន៍នៅពេលដែលវ៉ាក់សាំងសម្រេចបានជោគជ័យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 5, 2020 Chan Sreyny

    នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានសន្យាផ្ដល់ប្រាក់ចំនួន ៣០០ លានដុល្លារដើម្បីជួយអង្គការអន្តរជាតិមួយ ដើម្បីបង្កើតវ៉ាក់សាំ​ងការពារមេរោគឆ្លងវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០។ លោក Abe បានធ្វើការសន្យានៅក្នុងសារជាវីដេអូទៅកាន់សន្និសិទតាមអ៉ីនធឺណេតដែលរៀបចំឡើងដោយ Gavi ជាអង្គការអន្ដរជាតិដែលបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដើម្បីកែលំអការទទួលថ្នាំបង្ការថ្មីៗ និងចាក់វ៉ាក់សាំងការពារ សម្រាប់កុមារ និងប្រជាជនដែលរស់នៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក។ ជាមួយគ្នានេះដែរ​នាយករដ្ឋមន្រ្តីជប៉ុនបានបញ្ជាក់ថា ទឹកប្រាក់សរុបបញ្ចូលចំនួន ២០០ លានដុល្លារ និងបន្ថែមពីលើប្រាក់ចំនួន ១០០ លានដុល្លារដែលជប៉ុនបានសន្យាកាលពីខែមុន។ ខណៈលោកបានលើកឡើងថា៖ « ការបង្កើតវ៉ាក់សាំងកំពុងដំណើរការ ដោយអ្នកមានជំនាញ និងចំណេះដឹងជាច្រើនបានខិតខំប្រឹងប្រែង

  • លោក វ្លាឌីមៀពូទីន ប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីប្រេងម៉ាស៊ូត ២០,០០០ តោន ធ្លាយចូលទន្លេនៅតំបន់អាក់ទិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 4, 2020 Khmernote

    ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីប្រេងម៉ាស៊ូតចំនួន ២០,០០០ តោន បានធ្លាយចូលទៅក្នុងទន្លេមួយនៅតំបន់អាក់ទិក។ ការធ្លាយប្រេងបានកើតឡើងនៅពេលដែលធុងប្រេងនៅរោងចក្រថាមពល នៅជិតទីក្រុង Norilsk ក្នុងតំបន់ស៊ីបេរី បានដួលរលំកាលពីថ្ងៃសុក្រកន្លងទៅ។ ប្រធានាធិបតីរុស្ស៉ីរូបនេះក៏បានសម្តែងការខឹងសម្បារផងដែរ បន្ទាប់ពីបានរកឃើញថា មន្រ្តីទើបតែដឹងអំពីឧប្បត្តិហេតុនេះពីរថ្ងៃក្រោយមកហើយនោះ។ រោងចក្រដែលបានដួលរលំនោះគ្រប់គ្រងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Norilsk Nickel ដែលជាក្រុមហ៊ុនផលិតនីកែល (nickel) និងប៉ាឡាស្យូម (palladium) នាំមុខគេនៅលើពិភពលោក។ នៅក្នុងសន្និសីទវីដេអូតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធ លោក វ្លាឌីមៀ ពូទីន បានរិះគន់ប្រមុខក្រុមហ៊ុនជុំវិញការឆ្លើយតបយឺត​យ៉ាវរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ពេលនេះប្រេងម៉ាស៊ូតបានរាលដាលក្នុងទំហំ ៣៥០ គីឡូម៉ែត្រក្រឡា ហើយលោក

  • ថៃកំពុងរៀបចំកញ្ចប់ទឹកប្រាក់ ដើម្បីជំរុញទេសចរណ៍ក្នុងស្រុកឡើងវិញជា​បណ្ដើរៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 4, 2020 Khmernote

    មន្ត្រីជាន់ខ្ពស់ថៃមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ថៃនឹងរៀបចំផែនការជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដែលនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៤ខែ ដោយចាប់ផ្តើមនៅខែកក្កដានេះ នៅពេលដែលថៃកំពុងព្យាយាមស្តារវិស័យទេសចរណ៍ដែលបានធ្លាក់ចុះឡើងវិញ។ លោក Yuthasak Supasorn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរទេសចរណ៍ថៃ (TAT) នឹងដាក់ផែនការទៅក្រសួងហិរញ្ញវត្ថុសម្រាប់កញ្ចប់ទឹកប្រាក់មួយ ដែលនឹងជំរុញវិស័យទេសចរណ៍ក្នុងស្រុកនៅសប្តាហ៍ក្រោយ។ លោកបានមានប្រសាសន៍ថា ផែនការនេះនឹងផ្តល់នូវការលើកទឹកចិត្តសម្រាប់ការធ្វើដំណើរសម្រាប់បុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តសុខភាពប្រមាណ ១.២លាននាក់។ គួរឱ្យដឹងដែរថា ប្រទេសថៃមានការពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ដោយពួកគេចំណេញពីការចំណាយរបស់ភ្ញៀវទេសចរបរទេសចំនួន ១១.៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកាលពីឆ្នាំមុន ខណៈដែលទេសចរណ៍ក្នុងស្រុកមានបង្កើនចំណូលបាន ៦% ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

  • ផ្សារទំនើបមួយនៅក្រុងបាងកកកាត់បន្ថយថ្លៃជួលហាងរហូតដល់ ៧០% ក្នុងរយៈពេល ៣ ខែ ដើម្បីជួយសម្រួលការលំបាករបស់ប្រតិបត្តិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 4, 2020 Chan Sreyny

    ថៃ៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយប្រតិបត្តិករហាង ដែលរងផលប៉ះពាល់ដោយវីរុស Covid-19 ផ្សារទំនើបនៅទីក្រុងបាងកក MBK Center បានដាក់ចេញនូវវិធានការណ៍ជំនួយមួយទៀតសម្រាប់អ្នកជួលហាងដោយបង្កើនការបញ្ចុះថ្លៃជួលដល់ទៅដល់ ៧០% សម្រាប់រយៈពេល ៣ ខែ។ លោក Suwet Theerawachirakul ប្រធាននាយកប្រតិបត្តិ និងជានាយកគ្រប់គ្រងមជ្ឈមណ្ឌល MBK កាលពីពេលថ្មីៗនេះបានបើកជំនួបពិភាក្សាជាមួយប្រតិបត្តិករហាងដើម្បីស្តាប់បញ្ហារបស់ពួកគេ និងពិភាក្សាគ្នាដើម្បីរកវិធីជួយ។ ជាលទ្ធផលអ្នកជួលកិច្ចសន្យារយៈពេលខ្លីរួមទាំងប្រតិបត្តិករហាងតូច និងមធ្យម នឹងត្រូវផ្តល់ជូនការបញ្ចុះតម្លៃ ៧០% នៅខែមិថុនាការបញ្ចុះ ៦០% នៅខែកក្កដា និងការបញ្ចុះតម្លៃ ៥០% នៅខែសីហា។ ប្រតិបត្តិករហាងផ្សេងទៀតនឹងត្រូវបានផ្តល់ជូននូវការជួលបញ្ចុះតម្លៃ ៣០ % ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១

  • ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានកើនឡើង នៅពេលដែលលោក ត្រាំ ផ្អាកការហោះហើរពីក្រុមហ៊ុនដឹកជញ្ជូនដែលមានមូលដ្ឋាននៅប្រទេសចិន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 4, 2020 Chan Sreyny

    ភាគហ៊ុនក្រុមហ៊ុនអាការសចរណ៍កាលពីថ្ងៃពុធ ទី០៤ ខែមិថុនានេះ បានកើនឡើង បន្ទាប់ពីសេតវិមានបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិនមិនឲ្យប្រតិបត្តិការហោះហើរទៅកាន់សហរដ្ឋអាមេរិក។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍អាមេរិក​ Alaska បាននាំមុខគេក្នុងការកើនឡើងនេះ ដោយភាគហ៊ុនបានឡើង ១២% បន្ទាប់មក United Airlines (១១.៨%) American Airlines (៨.៦%) Delta Air (៨.២%) និង Southwest Airlin (៧.១%)។ គួរឲ្យដឹងថា ការហាមឃាត់របស់រដ្ឋបាល Trump ធ្វើឡើងបន្ទាប់ពីក្រសួងដឹកជញ្ជូនចោទប្រកាន់ប្រទេសចិនថា បានរារាំងក្រុមហ៊ុនដឹកជញ្ជូនអាមេរិកមិនឲ្យចេញចូលប្រទេស។ បទបញ្ជាបិទជើងហោះហើរនឹងចូលជាធរមាននៅថ្ងៃទី ១៦ ខែមិថុនា ស្របពេលដែលការហាមឃាត់យ៉ាងតឹងរឹងនៅតែអនុញ្ញាតឱ្យក្រុមហ៊ុនចិនធ្វើប្រតិបត្តិការជើងហោះហើរមួយទៅកាន់សហរដ្ឋអាមេរិកសម្រាប់រាល់ជើងហោះហើរដែលចិនទទួលបានការអនុញ្ញាតពីក្រុមហ៊ុនអាមេរិក។ នាយកដ្ឋានដឹកជញ្ជូនបាននិយាយនៅក្នុងបទបញ្ជាកាលពីថ្ងៃពុធថា

  • ស្ដេចមាន់បំពង Colonel Sanders បង្កើត KFC នៅអាយុ ៦៥ឆ្នាំ មានទុនតែ ១០៥ ដុល្លារក្នុងខ្លួននិយាយថា វាមិនមាន​ពាក្យថាយឺតពេល ក្នុងការចាប់ផ្ដើមអ្វីមួយនោះទេ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 4, 2020 Chan Sreyny

    លោក Colonel Sanders ត្រូវបានគេ​ស្គាល់ថាជាបុគ្គលដ៏ជោគជ័យបំផុតមួយរូបដែលមនុស្សគ្រប់គ្នាគួររៀនសូត្រតាម និងជា​ស្ថាបនិកនៃប្រេនមាន់បំពងដ៏ល្បី Kentucky Fried Chicken (KFC) ដែលមានដើមកំណើតចេញពីការលក់ក្នុងហាងតូចមួយតាមចិញ្ចើមផ្លូវ។ នៅឆ្នាំ ១៩៥២ លោក Colonel Sanders បានកំណត់សក្តានុពលនៃគំនិតបង្កើតសិទ្ធិអាជីវកម្មរបស់ភោជនីយដ្ឋាន និងបង្កើតយីហោ (KFC) ហើយត្រូវបានគេស្គាល់ល្បីសុះសាយនៅពាសពេញពិភពក្នុងពេលបច្ចុប្បន្ននេះ។ នៅក្នុងឆ្នាំ ១៩៦៤ ស្ដេចមាន់បំពងរូបនេះបានលក់ក្រុមហ៊ុន ក្នុងតម្លៃ ២ លានដុល្លារ និងបានចូលនិវត្តន៍នៅអាយុ ៧៤ឆ្នាំ ខណៈមនុស្សភាគច្រើនគិតថាភាពជោគជ័យដែលគាត់ទទួលបាន គឺធម្មតាដូចតែអ្នកមានៗផ្សេងទៀតសម្រេចបាន។ ប៉ុន្តែប្រសិនបើអ្នកបានដឹងពីដំណើរដើមទងនៃការចាប់ផ្ដើមរបស់គាត់ អ្នកនឹងស្រឡាំងកាំងហើយចង់ដឹងថា ហេតុអ្វីបានជាបុរសចំណាស់ម្នាក់នេះធ្វើបាន? លោក Colonel

  • ក្រសួងទេសចរណ៍ត្រៀមប្រកាសនូវវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤ ករណីមិនគោរពតាមនឹងត្រូវព្យួរអាជ្ញាបណ្ណទេសចរណ៍មួយរយៈ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 4, 2020 Chan Sreyny

    (ភ្នំពេញ)៖ ដើម្បីចូលរួមដល់ការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ និងបន្ទាប់ពីបានពិគ្រោះពិភាក្សាយ៉ាងល្អិតល្អន់ជាមួយក្រសួងសុខាភិបាល និងផ្នែកឯកជនរួចមក ក្រសួងទេសចរណ៍បានសម្រេចដាក់ចេញនូវប្រកាសស្ដីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អនុវត្តន៍ក្នុងអាជីវកម្មធំៗចំនួន ៤។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អង្គប្រជុំបានបង្ហាញពីប្រភេទនៃអាជីវកម្មសេវាកម្មទេសចរណ៍ទាំង ៤ នោះរួមមាន៖ អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ អាជីវកម្មសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ផ្លូវគោក និងអាជីវកម្មរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍។ ក្នុងវិធានសុវត្ថិភាពទេសចរណ៍ទាំងនេះក៏មានការកំណត់នូវលក្ខខណ្ឌជាច្រើន ក្នុងនោះមានលក្ខខណ្ឌតម្រូវចាំបាច់ដោយខានពុំបាន និងលក្ខខណ្ឌជម្រើសដែលអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវរៀបចំបំពេញតាមលក្ខខណ្ឌកំណត់។