ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានកើនឡើង នៅពេលដែលលោក ត្រាំ ផ្អាកការហោះហើរពីក្រុមហ៊ុនដឹកជញ្ជូនដែលមានមូលដ្ឋាននៅប្រទេសចិន
អាជីវកម្ម June 4, 2020 Chan Sreyny

ភាគហ៊ុនក្រុមហ៊ុនអាការសចរណ៍កាលពីថ្ងៃពុធ ទី០៤ ខែមិថុនានេះ បានកើនឡើង បន្ទាប់ពីសេតវិមានបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិនមិនឲ្យប្រតិបត្តិការហោះហើរទៅកាន់សហរដ្ឋអាមេរិក។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍អាមេរិក​ Alaska បាននាំមុខគេក្នុងការកើនឡើងនេះ ដោយភាគហ៊ុនបានឡើង ១២% បន្ទាប់មក United Airlines (១១.៨%) American Airlines (៨.៦%) Delta Air (៨.២%) និង Southwest Airlin (៧.១%)។

គួរឲ្យដឹងថា ការហាមឃាត់របស់រដ្ឋបាល Trump ធ្វើឡើងបន្ទាប់ពីក្រសួងដឹកជញ្ជូនចោទប្រកាន់ប្រទេសចិនថា បានរារាំងក្រុមហ៊ុនដឹកជញ្ជូនអាមេរិកមិនឲ្យចេញចូលប្រទេស។ បទបញ្ជាបិទជើងហោះហើរនឹងចូលជាធរមាននៅថ្ងៃទី ១៦ ខែមិថុនា ស្របពេលដែលការហាមឃាត់យ៉ាងតឹងរឹងនៅតែអនុញ្ញាតឱ្យក្រុមហ៊ុនចិនធ្វើប្រតិបត្តិការជើងហោះហើរមួយទៅកាន់សហរដ្ឋអាមេរិកសម្រាប់រាល់ជើងហោះហើរដែលចិនទទួលបានការអនុញ្ញាតពីក្រុមហ៊ុនអាមេរិក។

នាយកដ្ឋានដឹកជញ្ជូនបាននិយាយនៅក្នុងបទបញ្ជាកាលពីថ្ងៃពុធថា ប្រសិនបើ CAAC ត្រូវកែសម្រួលគោលនយោបាយរបស់ខ្លួនដើម្បីនាំមកនូវស្ថានភាពប្រសើរឡើងចាំបាច់សម្រាប់ក្រុមហ៊ុនដឹកទំនិញសហរដ្ឋអាមេរិក ក្រសួងបានត្រៀមខ្លួនជាស្រេចដើម្បីពិនិត្យមើលសកម្មភាពដែលខ្លួនបានប្រកាសនៅក្នុងពេលនេះ។

គរបញ្ជាក់ផងដែរថា ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍អាមេរិកបង្ហាញពីសញ្ញាវិជ្ជមាន និងកំពុងលក់ដាច់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះ នៅពេលអ្នកជួញដូរបានភ្នាល់គ្នាលើការបើកដំណើរការសេដ្ឋកិច្ចឡើងវិញដោយរលូន និងការកើននៃតម្រូវការធ្វើដំណើរ។ ខណៈវិស័យនេះបានព្យាយាមគ្រប់់យ៉ាងដើម្បីងើបឡើងវិញ រហូតដល់ខែមីនានិងមេសាមុនពេលមានការធ្លាក់ចុះបន្ថែមទៀតចំពេលមានការហាមឃាត់ការធ្វើដំណើរ ដោយសារវីរុស Covid-19៕

ប្រភព៖ businessinsider
អត្ថបទ៖ លីនី