AirAsia India នឹងផ្ដល់សំបុត្រហោះហើរឥតគិតថ្លៃចំនួន ៥០,០០០ សំបុត្រ ដល់ក្រុមគ្រូពេទ្យដើម្បីជាការដឹងគុណដែលបានខិតខំប្រយុទ្ធនឹងវីរុស Covid-19
អាជីវកម្ម June 2, 2020 Chan Sreyny

ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបជាងគេ AirAsia India នឹងផ្ដល់សំបុត្រហោះហើរក្នុងស្រុកដោយឥតគិតថ្លៃចំនួន ៥០,០០០ សំបុត្រជូនដល់ក្រុមគ្រូពេទ្យដែលបាន និងកំពុងតស៊ូប្រយុទ្ធនឹងវីរុស Covid-19។ ការផ្ដល់ជូននេះ គឺក្រោមគំនិតផ្ដួចផ្ដើមរបស់ “ AirAsia RedPass” ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីវីរុស Covid-19។

ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ក្រុមគ្រូពេទ្យជាបុគ្គលដំបូង និងសំខាន់ជាងគេបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដោយមិនខ្លាចនឿយហត់​ និងមិនខ្វល់ពីខ្លួនឯងដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ដូច្នេះហើយក្រុមហ៊ុនអាកាសចរណ៍ AirAsia India បានផ្តល់សំបុត្រហោះហើរក្នុងស្រុកឥតគិតថ្លៃចំនួន ៥០,០០០ របស់ខ្លួនដល់គ្រូពេទ្យដើម្បីជាកាយវិការនៃការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងគួរឱ្យសរសើររបស់ពួកគេក្នុងការគាំទ្រប្រទេសជាតិ៕

ប្រភព៖ indianweekender
អត្ថបទ៖ លីនី