យោងតាមក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧.៥% ហើយ។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា គម្រោងសាងសង់នឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣.៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦.៩៩៨ លានដុល្លារសហរដ្ឋអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ។

ជាមួយគ្នានេះកស្រួងបានបញ្ជាក់ថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ ខណៈនៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គឱ្យបានងាយស្រួល និងឆាប់រហ័ស៕




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន


