ក្រុមហ៊ុនដែលប្រកាសក្ស័យធននៅជប៉ុនអាចនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន ដោយសារវាតត្បាតពីវីរុសកូរ៉ូណា
សេដ្ឋកិច្ច May 30, 2020 Chan Sreyny

ក្រុមហ៊ុនដែលប្រកាសក្ស័យធននៅប្រទេសជប៉ុនទំនងជានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ឆ្នាំកន្លងមកក្នុងឆ្នាំ២០២០ នេះ ដែលនឹងដាក់សម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។

ផ្អែកលើការយល់ឃើញរបស់ក្រុមហ៊ុន Teikoku Databank Ltd មានមូលដ្ឋាននៅទីក្រុងតូក្យូដែលបានព្យាករណ៍ថាករណីបែបនេះអាចកើនឡើងលើសពី ១០,០០០ នាក់នៅឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៣ ។ ដោយសារតែការផ្ទុះឡើងវីរុសបានបង្ខំឱ្យសណ្ឋាគារ និងភោជនីយដ្ឋានបិទទ្វាររបស់ខ្លួន នេះបើយោងទៅតាមក្រុមហ៊ុនស្រាវជ្រាវឥណទានដ៏ធំមួយដែលបានចងក្រងទិន្នន័យខាតបង់របស់ក្រុមហ៊ុនជប៉ុន។

នៅក្នុងបទសម្ភាសន៍មួយលោក Yuya Akama អគ្គនាយកនៃ Teikoku Databank Ltd បាននិយាយថា​ វិបត្តិលើកនេះគឺអាក្រក់ជាងវិបត្តិហិញ្ញវត្ថុពិភពលោកទៅទៀត ខណៈផ្នែកក្នុងវិស័យចម្បងៗមួយចំនួនបានរងផលប៉ះពាល់ដូចជា មន្ទីរពេទ្យ ក្រុមហ៊ុនអាកាសចរណ៍ សណ្ឋាគារ និងប្រតិបត្តិកររថយន្តក្រុង និងភោជនីយដ្ឋាន។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលដែលបង្កឡើងដោយជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) កំពុងបណ្តាលឱ្យក្រុមហ៊ុននានាឈប់ធ្វើជំនួញជុំវិញពិភពលោក ដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់កម្មករ។

បន្ថែមពីនេះលោកបានបន្តថា ក្នុងចំណោមសហគ្រាសជប៉ុនដែលដាក់ពាក្យប្តឹងក្ស័យធនគឺបណ្ដាលមកពីការផ្ទុះឡើងនៃផ្ទុះឡើងនៃមេរោគរាតត្បាត ហើយភាគច្រើនជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអ្នកលក់រាយសម្លៀកបំពាក់។ លើសពីនេះម្ចាស់ក្រុមហ៊ុនជាច្រើនអាចនឹងជ្រើសរើសឈប់ធ្វើជំនួញ ដោយមិនចាំបាច់ការពារការក្ស័យធនហើយករណីទាំងនោះក៏អាចនឹងកើនឡើងក្នុងពេលបច្ចុប្បន្នដល់ប្រហែល ២៥,០០០ នាក់នៅឆ្នាំនេះពីតិចជាង ២៤,០០០ ក្នុងឆ្នាំ២០១៩៕

ប្រភព៖ japantimes
អត្ថបទ៖ លីនី