ធៀបទៅនឹងឆ្នាំ២០១៩ ការនាំចេញអង្ករកម្ពុជាក្នុងរយៈ ៥ខែនៃឆ្នាំនេះ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់
សេដ្ឋកិច្ច May 30, 2020 Chan Sreyny

ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៥ខែនៃដើមឆ្នាំ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយជាលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦,០៩៧ តោន កើនឡើងប្រមាណ ១០៥,៩២៥ តោន ស្មើនឹង ៤២.៣៤% ធៀបទៅនឹងរយៈ ៥ខែដើមឆ្នាំ២០១៩ មានចំនួន ២៥០,១៧២ តោន។

ដោយឡែកសម្រាប់ខែឧសភា ឆ្នាំ២០២០នេះ សម្រេចការនាំចេញអង្ករបានចំនួន ៥៥,៨៤៥ តោន កើនឡើងចំនួន ១៩,៤៣៦ តោន ស្មើនឹង ៥៣.៣០% ធៀបទៅនឹងខែឧសភាឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១,៦៨៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣,៥៧៨ តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤ តោន។

ជាមួយគ្នានេះដែរប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន ៥៤ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៣ ប្រទេស។

បន្ថែមពីនេះ កំណើននៅគ្រប់គោលដៅនាំចេញទាំងអសរួមមាន៖ សហភាពអ៊ឺរ៉ុបកើនចំនួន ៥១.១០%, ប្រទេសចិនកើនចំនួន ២៥.២៦%, បណ្តាប្រទេសសមាជិកអាស៊ានកើនចំនួន ៤៥.៣៩%, និងគោលដៅដ៏ទៃទៀតបានកើនឡើងចំនួន ៧៩.៤០%។ ខណៈក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ៕

អត្ថបទ៖ លីនី