ឌូបៃ៖ ភាគច្រើននៃប្រជាជនដែលរស់នៅក្នុងទីក្រុងឌូបៃត្រូវបានបង្ខំឲ្យប្រកាន់ភ្ជាប់ទម្លាប់ទិញទំនិញតាមអ៉ីនធឺណេត ក្នុងអំឡុងពេលចាក់សោរ ហើយខណៈពេលដែលហាងនានាត្រូវបានបិទអាជីវករដែលលក់ដូរតាមអ៉ីនធឺណេតកំពុងត្រូវប៉ាន់យ៉ាងខ្លាំង។ ដោយមើលឃើញពីកំណើននេះ រដ្ឋាភិបាលទីក្រុងឌូបៃបានកំពុងរៀបចំបើកតំបន់ពាណិជ្ជកម្មសេរីថ្មីសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានឈ្មោះថា «Dubai Commercity» ដែលនឹងផ្តល់មូលដ្ឋានសម្រាប់អ្នកលក់រាយតាមអ៉ីនធឺណេត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា តំបន់ពាណិជ្ជកម្មនេះត្រូវបានសាងសង់ឡើងក្នុងរង្វង់ ៨៧០ លានដុល្លារ ដែលស្ថិតនៅជាប់នឹងអាកាសយានដ្ឋានអន្តរជាតិឌូបៃដែលមិនធ្លាប់មានពីមុនមក។ ទីតាំងនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងសហគ្រាសរដ្ឋចំនួនពីរគឺអាជ្ញាធរអាកាសយានដ្ឋានឌូបៃ (DAFZA) និងក្រុមហ៊ុនអចលនៈទ្រព្យ Wasl ហើយអ្នកអភិវឌ្ឍន៍និយាយថា ការរីករាលដាលនៃជំងឺឆ្លងវីរុសនេះបានកើនឡើងជាជាងការរីកចម្រើន។

ជាមួយគ្នានេះដែរក្រុមអ្នកអភិវឌ្ឍន៍និយាយថា កិច្ចព្រមព្រៀងនានាត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនដើម្បីកាន់កាប់ទីតាំងថ្មី ប៉ុន្តែពួកគេមិនទាន់ត្រូវបានគេដាក់ឈ្មោះនៅឡើយទេ។ ហើយផលិតផលដែលមានប្រជាប្រិយបំផុតក្នុងចំណោមអ្នកលក់រាយគឺសម្លៀកបំពាក់ គ្រឿងអលង្ការ និងអេឡិចត្រូនិក។ លើសពីនេះ «Dubai Commercity» និងមិនគិតពន្ធលើប្រាក់ចំណូល ឬ សាជីវកម្មនោះទេ ហើយអតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីទំនិញ និងសេវាកម្មយ៉ាងសំបូរបែប។ យ៉ាងណាមិញអគារពាណិជ្ជកម្មដំបូងគេមួយនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានបើកដំណើរការសាកល្បងនៅក្នុងខែវិច្ឆិកា ជាមួយនឹងការបើកជាផ្លូវការរហូតដល់គម្រោងនេះត្រូវបានបញ្ចប់នៅឆ្នាំ២០២៣៕

ប្រភព៖ cnn
អត្ថបទ៖ លីនី


