- អាជីវកម្មអាជីវកម្ម May 9, 2020 Chan Sreyny
ភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០៖ ក្រុមហ៊ុន Facebook និងអង្គការ PACT នៅថ្ងៃនេះបានចាប់ផ្តើមបើកវគ្គ បណ្តុះបណ្តាលដល់សិក្ខាកាម ដែលនឹងធ្វើជាគ្រូបង្រៀនក្នុងកម្មវិធី SheMeansBusiness ដែលជាកម្មវិធីថ្មីមួយមានគោលបំណងបណ្តុះបណ្តាលដល់សហគ្រិនជាស្ត្រីកម្ពុជាចំនួន ១៧០០នាក់ ខាងផ្នែកចំណេះដឹងទីផ្សារឌីជីថលរហូតដល់ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ កម្មវិធី SheMeansBusiness ត្រូវបានចាប់ផ្តើមដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១៩ ដើម្បីជួយដល់ស្ត្រីជាសហគ្រិនទូទាំងប្រទេសកម្ពុជា ឲ្យអភិវឌ្ឍអាជីវកម្មរបស់ខ្លួន តាមរយៈការទាញយកអត្ថប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលដែលកំពុងតែរីកចម្រើននៅកម្ពុជា។ កម្មវិធីនេះនឹងផ្ដល់ឲ្យសហគ្រិនស្ត្រីនូវចំណេះដឹង បណ្ដាញទំនាក់ទំនង ជំនាញ និងបច្ចេកវិទ្យា ដែលត្រូវការជាចាំបាច់ដើម្បីបង្កើត និងពង្រីក អាជីវកម្មអនឡាញរបស់ពួកគេឲ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះដែរកម្មវិធីនឹងរៀបចំឡើងក្រោមភាពជាដៃគូជាមួយនឹងគម្រោងសហគ្រិនស្ត្រី (WE Act) របស់ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិហៅកាត់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 9, 2020 Chan Sreyny
ស្ថាប័នឧស្សាហកម្មកំពូលរបស់ប្រទេសចិនបាននិយាយនៅក្នុងការប្រកាសលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ការលក់រថយន្តរបស់ប្រទេសចិននឹងកើនឡើង ០.៩% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំនួន ២ លានគ្រឿងក្នុងខែមេសា។ ជាមួយគ្នានេះដែរសមាគមន៍អ្នកផលិតរថយន្តនៅប្រទេសចិនក៏បានឲ្យដឹងផងដែរថា ការព្យាករណ៍របស់ខ្លួន គឺផ្អែកលើទិន្នន័យលក់ដែលខ្លួនបានប្រមូលពីក្រុមហ៊ុនសំខាន់ៗដែលមិនបានផ្តល់ព័ត៌មានលំអិត។ ទន្ទឹមនឹងនេះសមាគមន៍បានប៉ាន់ស្មានថា ការលក់ចាប់ពីខែមករា ដល់មេសានៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនឹងធ្លាក់ចុះ ៣២.១% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ៥.៦៧ លានគ្រឿង។ ខណៈការលក់នៅក្នុងខែមីនា បានធ្លាក់ចុះ ៤០.៨% កាលពីឆ្នាំមុនក្នុងចំនួន ១.០៨ លានគ្រឿង៕ ប្រភព៖ scmp អត្ថបទ៖ លីនី
- អាជីវកម្មអាជីវកម្ម May 8, 2020 Khmernote
លោក Mukesh Ambani ដែលជាអ្នកមានបំផុតនៅទ្វីបអាស៉ីពេលនេះកំពុងឡើងជើងខ្លាំង ដោយបានទទួលប្រាក់មូលនិធិសរុបរហូតដល់ទៅ ៨ ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាង ៣សប្ដាហ៍ប៉ុណ្ណោះ។ មហាសេដ្ឋីឥណ្ឌារូបនេះជាម្ចាស់ក្រុមហ៊ុនហ្គាសនិងប្រេងយក្ស Reliance Industries ហើយនាពេលថ្មីៗនេះក្រុមហ៊ុនគាត់មួយទៀតគឺ Jio Platforms ដែលបម្រើទូរគមនាគមន៍និងឌីជីថល បានទទួលប្រាក់មូលនិធិចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Vista Equity Partners របស់អាមេរិក។ ចំនួននេះគឺស្មើនឹង ២.៣% នៃភាគហ៊ុនទាំងមូលរបស់ក្រុមហ៊ុន Jio Platforms ហើយវាក៏ជាមូលនិធិទី៣ ផងដែរ ដែលក្រុមហ៊ុនរបស់លោក Mukesh Ambani
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 8, 2020 Chan Sreyny
កាលពីពេលថ្មីៗនេះ លោក Mark Zuckerberg និងភរិយា Priscilla Chan បានបរិច្ចាគថវិកាចំនួន ១៣.៤ លានដុល្លារតាមរយៈមូលនិធិសប្បុរសធម៌ និងវិនិយោគរបស់ពួកគេ CZI ដើម្បីសិក្សាពីការរីករាលដាលនៃវីរុស Covid-19 នៅតំបន់ឆ្នេរសមុទ្រ។ បើយោងតាមការចុះរបស់ទស្សនាវដ្ដី Forbes ឲ្យដឹងថា គម្រោងស្រាវជ្រាវរយៈពេល ៩ខែនេះ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីអត្រានៃការរីករាលដាលឆ្លងនៅតំបន់ឆ្នេរ ដោយគម្រោងនេះនឹងសិក្សាចំនួនពីរលើក។ ប្រភពដដែលបានបន្តថា គម្រោងនេះនឹងក្លាយជាការសហការគ្នារវាង UC San Francisco, សកលវិទ្យាល័យ Stanford និង Chan Zuckerberg Biohub ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលមានបេសកកម្មខ្ពស់ក្នុងការព្យាបាល
- អាជីវកម្មអាជីវកម្ម May 8, 2020 Chan Sreyny
Makro នៅក្នុងប្រទេសថៃបានប្រកាសថាខ្លួននឹងជួលបុគ្គលិកចំនួន ៧១០ នាក់ ដើម្បីបង្កើនសេវាកម្មចែកចាយតាមអ៉ីនធឺណេតរបស់ខ្លួន រួមទាំងបង្កើតការងារដល់អ្នកដែលបាត់បង់ការងារនៅក្នុងវិបត្តិដែលបង្កឡើងដោយវីរុសករ៉ូណា។ លោក Siriporn Dechsingha នាយកប្រតិបត្តិក្រុមហ៊ុន Siam Makro Pcl បានមានប្រសាសន៍ថា ក្រុមហ៊ុនមានបំណងជួយដល់ប្រជាជន ដែលបានបាត់បង់ការងារដោយសារវិធានការទប់ស្កាត់ការរីករាលដាលនៃ Covid-19 របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរផ្សារលក់ដុំ និងរាយមួយនេះនឹងជួលមនុស្ស ២៥០ នាក់សម្រាប់ការវេចខ្ចប់ និងការរៀបចំផលិតផល ហើយបុគ្គលិកទាំងអស់នឹងត្រូវបានបណ្តុះបណ្តាលជំនាញក្នុងប្រព័ន្ធទិញទំនិញតាមអ៉ីនធឺណេតផងដែរ។ ដោយឡែកក្រុមហ៊ុនក៏ជ្រើសរើសផ្នែកសេវាកម្មដឹកជញ្ជូនដោយម៉ូតូចំនួន ៣០០ នាក់ អ្នកដឹកជញ្ជូនតាមរថយន្ត ៨០ នាក់ និងបុគ្គលិកលើកទំនិញ ៨០ នាក់។ លើសពីនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 8, 2020 Chan Sreyny
នៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២០ នេះ ការនាំចេញរបស់វៀតណាមបានកើនឡើង ៤.៧% ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងដល់ជិត ៨៣ពាន់លានដុល្លារ បើទោះបីជាវីរុសរាតត្បាត Covid-19 រំខានដល់ការបញ្ជាទិញពីអតិថិជនខ្លឹមៗនៅអ៉ឺរ៉ុប អាមេរិក និងជប៉ុនក៏ដោយ។ ការកើនឡើង និងជំនះនៅក្នុងវិបត្តិដែលបណ្ដាប្រទេសជាច្រើនជួបប្រទះនេះ គឺបណ្ដាលមកពីការគិតរហ័ស និងការសម្របខ្លួនទៅនឹងតម្រូវការទីផ្សារ ដែលធ្វើឲ្យអាជីវកម្មជាច្រើននៅតែទទួលបានការបញ្ជាទិញជាប្រចាំ។ ក្រៅពីវិស័យសំខាន់ៗ សហគ្រាសដែលមានឯកទេសក្នុងការផលិតសម្រាប់វេចខ្ចប់ និងសហគ្រាសនាំចេញផ្លែឈើបានទទួលការបញ្ជាទិញថេរដដែលពីដៃគូក្នុងប្រទេសជប៉ុន អ៉ឺរ៉ុប អាមេរិក និងអូស្រ្តាលីក្នុងពេលមានវិបត្តិនេះ។ យោងតាមលោក Tran Thanh Hai អគ្គនាយករងនៃនាយកដ្ឋាននាំចេញនាំចូលក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់វៀតណាមក្នុងរយៈពេលនេះ ដោយទទួលបានចំណូល ២០.៣ ពាន់លានដុល្លារកើនឡើង ១៣.៤%។ បន្ទាប់មក
- អាជីវកម្មអាជីវកម្ម May 8, 2020 Chan Sreyny
ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា វីរុស Covid-19 បានធ្វើឲ្យមនុស្សជាច្រើនជួបនឹងវិបត្តិហិរញ្ញវត្ថុដោយសារការបាត់បង់ចំណូល បន្ទាប់ពីការងារត្រូវបានផ្អាក អាជីវកម្មមួយចំនួនត្រូវបិទទ្វារ ការលក់ដូរតូចតាចប្រែជាស្ងាត់មិនដូចពេលមុន។ ជាក់ស្ដែងស្រ្តីមេផ្ទះមួយរូបនៅក្នុងប្រទេសសិង្ហបុរីបានជួបនឹងវិបត្តិខ្លាំងមែនទែនដែលមិនធ្លាប់មាន ដោយប្ដីដែលជាអ្នកបើកតាក់ស៊ីដើម្បីចិញ្ចឹមគ្រួសារបានឆ្លងវីរុស Covid-19 ពីអ្នកដំណើរហើយត្រូវផ្លាស់ទៅនៅកន្លែងព្យាបាលជំងឺភ្លាមៗ។ ការបាត់បង់វត្តមានរបស់ប្ដីដែលជំហររកចំណូល អ្នកស្រី May Lim ដែលជាស្រ្តីមេផ្ទះមិនដែលធ្វើការងារអ្វីសោះបានសម្រេចចិត្តបង្កើតគំនិតមួយ បន្ទាប់ពីគ្រួសាររងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ដែលបង្ខំឲ្យកូនស្រីវ័យ ១៣ឆ្នាំត្រូវផ្អាកការសិក្សាជាបណ្ដោះអាសន្ន។ បញ្ហាចេះតែចាក់ស្រេះជារៀងរាល់ថ្ងៃ លោកស្រីបាននឹកឃើញគំនិតមួយគឺការលក់គ្រឿងទេសនៅលើអ៉ីនធឺណេត។ លោកស្រីបានឲ្យដឹងថា ពីដំបូងឡើយគាត់ និងកូនស្រីបានចូលរៀនវគ្គសិក្សាស្តីពីភាពជាសហគ្រិន និងបង្វឹកម្ចាស់អាជីវកម្មដែលមានសេចក្តីប្រាថ្នាអស់រយៈពេលជាច្រើនឆ្នាំ កាលពីខែមេសា។ ក្នុងអំឡុងពេលសិក្សាម្ដាយ និងកូនបានរិះរកគំនិតជាមួយស្ថានភាពបច្ចុប្បន្នដើម្បីបង្កើតអាជីវកម្មមួយរកចំណូលផ្គត់ផ្គង់គ្រួសារ។ ដោយយល់ឃើញថាមនុស្សគ្រប់គ្នាកំពុងត្រូវបានជាប់គាំងនៅផ្ទះដោយសារបញ្ជារដ្ឋាភិបាល ដូច្នេះពួកគេនឹងមិនអាចចេញក្រៅដើម្បីទិញគ្រឿងទេសដែលប្រើប្រាស់ប្រចាំថ្ងៃបានទេ ចំពេលដែលអាជីវកម្មនេះមិនសូវពេញនិយមនៅលើអ៉ីនធឺណេត។ ដូច្នេះម្ដាយ និងកូនបានបង្កើតគេហទំព័ររបស់ពួកគេគឺ Claude
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 8, 2020 Chan Sreyny
អាមេរិក៖ នៅពេលដែលវីរុស Covid-19 បានរបង្កផលប៉ះពាល់យ៉ាខ្លាំងដល់សេដ្ឋកិច្ច អាជីវកម្ម និងវិស័យកសិកម្ម កសិករជាច្រើនបានមើលឃើញពីការបាត់បង់តម្រូវការ និងទីផ្សារសម្រាប់ដំណាំរបស់ពួកគេ។ ការបាត់បង់ទាំងនេះនឹងធ្វើឲ្យពួកគេ ត្រូវបង្ខំចិត្តទុក ឬ បោះចោលដំណាំដែលប្រមូលផលរួចចោលទាំងស្ដាយស្រណោះ និងខាតបង់នូវចំណូលយ៉ាងច្រើននៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញការបាត់បង់ទីផ្សារដែលមិនអាចនាំចេញផលិតផលកសិកម្មបាន ស្របពេលដែលប្រជាពលរដ្ឋអាមេរិករាប់លាននាក់បាត់បង់កាងារ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ កសិករអាមេរិកមួយចំនួនបានបង្វែរគំនិតដោយបរិច្ចាគដំណាំរបស់ពួកគេដល់អ្នកខ្វះខាត ជាជាងទុកឲ្យរលួយចោលឥតប្រយោជន៍។ កសិករវ័យ ៥០ឆ្នាំ លោកស្រី Tina Yates បានដឹកដំឡូងបារាំងចំនួន ១,៨០០ ផោន (៨១៦ គីឡូក្រាម) ទៅកាន់ផ្សារមួយនៅភាគខាងលិចរដ្ឋវ៉ាស៊ីនតោនដើម្បីចែកជូនដល់ កងទ័ពសង្គ្រោះ ធនាគារអាហារក្នុងស្រុក និងចែកតាមផ្ទះនៅទូទាំងភាគខាងលិចទីក្រុងវ៉ាស៊ីនតោន។ ជាមួយគ្នានេះដែរឡានរាប់រយគ្រឿងដែលបានឆ្លងកាត់តំបន់នោះ កំពុងតម្រៀបគ្នារង់ចាំដើម្បីទទួលបានដំឡូវបារាំងឥតគិតថ្លៃ










