គ្រាន់តែបើកសេដ្ឋកិច្ចវិញភ្លាម ឧស្សាហកម្មរថយន្តកំពូលៗក្នុងប្រទេសចិនព្យាករណ៍ថា ការលក់រថយន្តនឹងកើនឡើង ០.៩% ក្នុងខែមេសាកន្លងទៅនេះ
សេដ្ឋកិច្ច May 9, 2020 Chan Sreyny

ស្ថាប័នឧស្សាហកម្មកំពូលរបស់ប្រទេសចិនបាននិយាយនៅក្នុងការប្រកាសលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ការលក់រថយន្តរបស់ប្រទេសចិននឹងកើនឡើង ០.៩% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំក្នុងចំនួន ២ លានគ្រឿងក្នុងខែមេសា។ ជាមួយគ្នានេះដែរសមាគមន៍អ្នកផលិតរថយន្តនៅប្រទេសចិនក៏បានឲ្យដឹងផងដែរថា ការព្យាករណ៍របស់ខ្លួន គឺផ្អែកលើទិន្នន័យលក់ដែលខ្លួនបានប្រមូលពីក្រុមហ៊ុនសំខាន់ៗដែលមិនបានផ្តល់ព័ត៌មានលំអិត។

ទន្ទឹមនឹងនេះសមាគមន៍បានប៉ាន់ស្មានថា ការលក់ចាប់ពីខែមករា ដល់មេសានៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោកនឹងធ្លាក់ចុះ ៣២.១% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ៥.៦៧ លានគ្រឿង។ ខណៈការលក់នៅក្នុងខែមីនា បានធ្លាក់ចុះ ៤០.៨% កាលពីឆ្នាំមុនក្នុងចំនួន ១.០៨ លានគ្រឿង៕

ប្រភព៖ scmp
អត្ថបទ៖ លីនី