- សេដ្ឋកិច្ចសេដ្ឋកិច្ច May 8, 2020 Chan Sreyny
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការផ្ដល់ជំនួយដល់ក្រុមហ៊ុនផលិតម៉ាស៊ីនខ្យល់របស់វៀតណាម ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។ យោងតាមក្រសួងកាបរទេសវៀតណាមលោក Trump បានបន្តថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានជួយសហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូនឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាម៉ាស់ដែលខ្លួនបានផ្ញើ នៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នាឱកាសនោះផងដែរប្រធានាធិបតីសហរដ្ឋអាមេរិកបានស្នើឱ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយកាលពីខែមុនប្រទេសវៀតណាមបានបរិច្ចាគម៉ាស់ចំនួន ២៥០,០០០ ដល់សហរដ្ឋអាមេរិក។ ជាការតបស្នងវិញលោក Phuc បានកោតសរសើរចំពោះសុឆន្ទៈរបស់លោក Trump ក្នុងការផ្តល់ជំនួយដល់ក្រុមហ៊ុនផលិតម៉ាស៊ីនខ្យល់វៀតណាម និងគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ៩.៥ លានដុល្លារដើម្បីជួយដល់ប្រទេសនេះក្នុងការបង្កើនសមត្ថភាពផ្នែកវេជ្ជសាស្រ្ត និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិ Covid-19 ។ ជាមួយគ្នានេះដែរមេដឹកនាំទាំងពីរបានឯកភាពគ្នា ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 8, 2020 Khmernote
ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា មានមនុស្សជាង ៣៣ លាននាក់ បានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍គ្មានការងារធ្វើក្នុងរយៈពេល ៧ សប្តាហ៍មកនេះ ចាប់តាំងពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសអាសន្នថ្នាក់ជាតិលើវីរុស COVID-19 នៅពាក់កណ្តាលខែមីនា។ តួលេខនេះបង្ហាញថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ នៃកម្លាំងពលកម្មបច្ចុប្បន្នគឺគ្មានការងារធ្វើ។ ចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅពេលដែលក្រសួងការងារអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តួលេខសម្រាប់ការទាមទារសំណងដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ គឺមានចំនួនជិត ៣.១៧ លាននាក់ បន្ថែមទៀត ប៉ុន្តែវាជាការថយចុះប្រមាណ ៦៨០,០០០ ពីពីសប្តាហ៍មុន។ និយោជិកនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបញ្ឈប់កម្មកររបស់ពួកគេ ដោយសារតែជំងឺរាតត្បាត COVID-19 ។ ក្រុមអ្នកវិភាគបារម្ភថា ស្ថិតិការងារដែលត្រូវបញ្ចប់នៅថ្ងៃសុក្រអាចជាទិន្នន័យអាក្រក់បំផុតសម្រាប់ប្រទេសនេះ ថ្វីបើរដ្ឋជាច្រើនបានបើកដំណើរការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ប៉ុន្តែគេនៅចាំមើលថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 7, 2020 Khmernote
តាមការស្ទង់មតិដោយ Financial Times បានឱ្យដឹងថា ជនជាតិអាមេរិកាំងភាគច្រើនទុកចិត្តអភិបាលរដ្ឋរៀងខ្លួនរបស់ពួកគេ និងមានភាគតិច ដែលទុកចិត្តលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីសម្រេចចិត្តលើការបើកអាជីវកម្មឡើងវិញក្នុងអំឡុងវិបត្តិវីរុស COVID-19 នេះ។ ការស្ទង់មតិប្រចាំខែសម្រាប់ Financial Times និងមូលនិធិ Peter G Peterson បានរកឃើញថា ៧១% នៃអ្នកបោះឆ្នោតជឿជាក់លើអភិបាលរដ្ឋរបស់ពួកគេជាជាងលោក ដូណាល់ ត្រាំ ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវលើការកាត់បន្ថយគម្លាត និងការរឹតត្បិតលើអាជីវកម្មដែលមិនចាំបាច់។ ក្នុងនោះមាន ៤៨% បានជឿជាក់ថាគោលនយោបាយរបស់លោក ដូណាល់ ត្រាំ បានជួយដល់សេដ្ឋកិច្ច ហើយភាគរយនេះជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកា និងមានតែ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 7, 2020 Khmernote
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា នៅសប្ដាហ៍ក្រោយនេះលោកអាចនឹងប្រកាស ថាតើប្រទេសចិនកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមករា ឬយ៉ាងណា។ កិច្ចព្រមព្រៀងតម្រូវឱ្យរដ្ឋបាលលោក ត្រាំ បន្ថយពន្ធបន្ថែមលើចិន ខណៈពេលដែលទីក្រុងប៉េកាំងត្រូវបង្កើនការនាំចូលផលិតផលកសិកម្ម និងទំនិញផ្សេងទៀតពីសហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះការនាំចេញដែលបានគ្រោងទុកត្រូវបានពន្យាពេល នៅពេលដែលប្រទេសចិនមានការថយចុះនៃតម្រូវការដោយសារតែជំងឺ COVID-19 ។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សេតវិមានកំពុងឃ្លាំមើលថា តើប្រទេសចិននឹងបំពេញតាមការសន្យារបស់ខ្លួនដែរឬទេ? លោកបានមានប្រសាសន៍ថា លោកនឹងអាចរាយការណ៍អំពីរឿងនេះនៅចុងសប្តាហ៍ក្រោយ។ រំលឹកដែរថាជុំវិញរឿងវីរុស COVID-19 អាមេរិកផ្ទាល់ក៏មិនសប្បាយចិត្តនឹងប្រទេសចិនដែរ ដោយលោក ដូណាល់ ត្រាំ និយាយថាវាគួរតែត្រូវបានគ្រប់គ្រង់លឿនជាងនេះមុនពេលចូលដល់ទឹកដីអាមេរិក។ រដ្ឋបាលលោក
- បុគ្គលជោគជ័យបុគ្គលជោគជ័យ May 7, 2020 Khmernote
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo កំពុងពឹងពាក់ឱ្យលោក Bill Gates ជួយកែប្រែការរៀនរបស់សាលានៅក្នុងទីក្រុងញូវយ៉ក មុនពេលដែលសាលាទាំងនោះត្រូវបើកទ្វារវិញនាពេលខាងមុខ។ ប្រព័ន្ធសាលារដ្ឋនៅញូវយ៉កគឺធំជាងគេបំផុតនៅអាមេរិក ហើយវាត្រូវបានបិទតាំងពីថ្ងៃទី១៦ ខែមីនា ហើយនឹងនៅតែបិទរហូតដល់ពេញមួយឆ្នាំសិក្សា ក៏ព្រោះតែទីក្រុងនេះជួបវិបត្តិវីរុស COVID-19 អាក្រក់បំផុតនៅក្នុងប្រទេស។ ទោះបីជាលោក Andrew Cuomo មិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការរបស់គាត់ ឬការសហការជាមួយមូលនិធិ Gates Foundation ក៏ដោយ ក៏អភិបាលរូបនេះបានប្រាប់ថា ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងថ្នាក់រៀននៅញូវយ៉កអាចនឹងកើតឡើង។ អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយថា បើយើងរស់នៅក្នុងបច្ចេកវិទ្យាទៅហើយ តើចាំបាច់អីត្រូវទៅអង្គុយរៀនក្នុងថ្នាក់ ហើយមានគ្រូឈរបង្រៀននៅក្នុងនោះ ចេញពីគ្រប់អាគារនិងថ្នាក់រៀននៅទូទាំងរដ្ឋ? ចំណែក
- អាជីវកម្មអាជីវកម្ម May 7, 2020 Chan Sreyny
សួនកម្សាន្តដ៏ល្បីល្បាញរបស់ពិភពលោក Disneyland នៅទីក្រុងក្រុងសៀងហៃ នឹងចាប់ផ្ដើមប្រតិបត្តិការនៅសប្ដាហ៍ក្រោយជាលើកដំបូងចាប់តាំងពីការបិទទ្វារនៅថ្ងៃទី២៤ ខែមករា កន្លងមក នេះបើយោងតាមការបញ្ជាក់របស់ប្រតិបត្តិករសួនកម្សាន្ត។ ទន្ទឹមនឹងនេះដែរបើតាមសារព័ត៌មាន CNN បានឲ្យដឹងថា Disneyland នៅទីក្រុងក្រុងសៀងហៃ នឹងក្លាយជាឧទ្យាន Disney ដំបូងគេនៅលើពិភពលោកដែលបើកទទួលភ្ញៀវបន្ទាប់ពីករណីឆ្លងវីរុសថ្មីមានការថយចុះនៅក្នុងប្រទេសចិន។ ប៉ុន្តែទោះជាយ៉ាងណាក្ដីសួនកម្សាន្តដ៏មានប្រជាប្រិយនេះនឹងចាត់វិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ដូចជា ការកំណត់ចូល ការផ្តល់ជូនការកក់ទុកជាមុន និងជំរុញឲ្យភ្ញៀវពាក់ម៉ាសតាមការស្នើសុំរបស់រដ្ឋាភិបាលចិន។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា មនុស្សជាង ១១០ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរកម្សាន្តក្នុងស្រុកក្នុងកំឡុងពេលឈប់សម្រាក ៥ ថ្ងៃក្នុងខែឧសភានេះ ដែលបង្ហាញពីសកម្មភាពអាជីវកម្មបានត្រលប់មកជាធម្មតាវិញនៅក្នុងប្រទេស។ ជាក់ស្ដែងនៅរដ្ឋធានីប៉េកាំងកន្លែងទេសចរណ៍រួមទាំងសារមន្ទីរ វិមាន ដែលគេស្គាល់ថាជាទីក្រុងហាមឃាត់បានចាប់ផ្តើមប្រតិបត្តិការឡើងវិញជាលើកដំបូងក្នុងរយៈពេលប្រហែល ៣ ខែកន្លងមក។ ហើយបើតាមសេចក្តីរាយការណ៍តំបន់ទេសចរណ៍ចិនជិត
- អាជីវកម្មអាជីវកម្ម May 7, 2020 Chan Sreyny
ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនដាំដូងធ្លាក់ចុះ ហើយអាជីវកម្មខ្នាតតូចរាប់លានកំពុងទទួលបានសាច់ប្រាក់ទាបពីរដ្ឋាភិបាល វេទិកាផ្ដល់ប្រាក់កម្ចីតាមអ៉ីនធឺណេតដែលគាំទ្រដោយមហាសេដ្ឋី Jack Ma បានបោះជំហានចូលជួយក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះដែលបង្កឡើងដោយវិបត្តិ Covid-19។ កាលពីពាក់កណ្ដាលខែកុម្ភៈ នៅពេលការផ្ទុះឡើងនៃវីរុសនេះហៀបនឹងឈានដល់កម្រិតកំពូលក្នុងប្រទេសចិន ធនាគារ MYbank បានដាក់ការសំរេចថា តើត្រូវកាត់បន្ថយការប៉ះពាល់ ឬរក្សាប្រាក់កម្ចី។ ទោះជាយ៉ាងនេះក្ដីនាយកប្រតិបត្តិរបស់ធនាគារលោក Jin Xiaolong បានយល់ព្រមជាមួយធនាគារដៃគូចំនួន ២៥ ស្តីពីយុទ្ធសាស្ត្រដែលអាចមានហានិភ័យ គឺកាត់បន្ថយអត្រាការប្រាក់ និងបើកការផ្តល់ឥណទានដូចពេលមុនៗ។ ហើយបច្ចុប្បន្នធនាគារ MYbank នឹងចេញប្រាក់កម្ចីថ្មីចំនួន ២ ទ្រីលានយ័ន (២៨២ ពាន់លានដុល្លារអាមេរិក) ដែលមានការសហការពីក្រុមហ៊ុនហិរញ្ញវត្ថុ Ant ដល់ក្រុមហ៊ុនខ្នាតតូច និងមធ្យមនៅឆ្នាំនេះ ពោលគឺកើនឡើងជិត
- អាជីវកម្មទីបំផុត! យីហោ 7-Eleven ទទួលបានសិទ្ធិដំណើរការអាជីវកម្ម និងបង្ហាញខ្លួននៅលើទឹកដីកម្ពុជាក្នុងពេលឆាប់ៗនេះអាជីវកម្ម May 7, 2020 Chan Sreyny
នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL បានរាយការណ៍ថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចុះកិច្ចសន្យាផ្ដាច់សិទ្ធធំ នាំយកយីហោ 7-Eleven ចូលក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន 7-Eleven Inc រួចរាល់ហើយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The STANDARD។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD នឹងបើកដំណើរការហាងចំនួន ៧ នៅក្នុងប្រទេសកម្ពុជា










