ព័ត៌មានចុងក្រោយ
  • វៀតណាមទទួលជំនួយជិត ១០ លានដុល្លារពីសហរដ្ឋអាមេរិក សម្រាប់គម្រោងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2020 Chan Sreyny

    យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសវៀតណាមនឹងទទួលបានកញ្ចប់ជំនួយមួយដែលមានតម្លៃ ៩.៥ លានដុល្លារពីសហរដ្ឋអាមេរិកមសម្រាប់គម្រោងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ដោយក្នុងនោះថវិកាចំនួន ៥ លានដុល្លារសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច។ មូលនិធិនេះនឹងត្រូវបានប្រើដើម្បីនាំយកនូវធនធានដែលត្រូវការចាំបាច់ដើម្បីទ្រទ្រង់ជាបន្ទាន់ រួមទាំងគាំទ្រដល់ការងើបឡើងវិញនៃវិស័យឯកជនតាមរយៈការកាត់បន្ថយផលប៉ះពាល់ហិរញ្ញវត្ថុនៃការរាតត្បាតទៅលើសហគ្រាសធុនតូចនិងមធ្យម ដោះស្រាឥទ្ធិពលលើផលប៉ះពាល់ក្រៅពីហិរញ្ញវត្ថុដែលសហគ្រាសធុនតូចនិងមធ្យមកំពុងប្រឈម និងធ្វើជាដៃគូជាមួយភាគីពាក់ព័ន្ធរបស់រដ្ឋាភិបាលវៀតណាមដើម្បីជួយក្នុងការអន្តរាគមន៍សង្គ្រោះរបស់រដ្ឋាភិបាល។ បន្ថែមពីនេះទៅទៀតកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិក ក៏រួមបញ្ចូលផងដែរនូវជំនួយផ្នែកវេជ្ជសាស្រ្តដែលបានប្រកាសកាលពីមុនចំនួន ៤.៥ លានដុល្លារអាមេរិកដល់រដ្ឋាភិបាលវៀតណាម ដើម្បីរៀបចំប្រព័ន្ធមន្ទីរពិសោធន៍ និងធ្វើឱ្យឲ្យប្រសើរជាងមុនក្នុងការធ្វើតេស្ត និងតាមដាន។ វាក៏គ្របដណ្តប់លើការគាំទ្រអ្នកជំនាញក្នុងការឆ្លើយតបទៅនឹងវីរុស​ Covid-19 ការអប់រំសហគមន៍ និងការចូលរួមការបង្ការការឆ្លងមេរោគសម្រាប់ការកំណត់សុខភាព ការត្រួតពិនិត្យសុខភាពសាធារណៈ នៅចំណុចចូល និងច្រើនទៀត។ យ៉ាងណាមិញក្នុងរយៈពេល ២០ ឆ្នាំកន្លងមកអាមេរិកបានវិនិយោគជាង ១.៨ ពាន់លានដុល្លារជាជំនួយសរុបសម្រាប់ប្រទេសវៀតណាមក្នុងនោះមានជាង ៧០៦ លានដុល្លារសម្រាប់សុខភាព។ ហើយចាប់តាំងពីការរីករាលដាលនៃ

  • ថៃប្រើក្បាច់ចុងក្រោយជួយម្ចាស់ចំការមិនឲ្យបំផ្លាញទិន្នផលចោល ដោយសហការជាមួយវេទិកាអនឡាញធំៗទាំងក្នុង និងក្រៅស្រុកលក់ទិន្នផលចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2020 Chan Sreyny

    ថៃ៖ ខណៈដែលវីរុសកូរ៉ូណាកំពុងវាយលុកខ្លាំង ការនាំចេញផលិតផលរបស់ប្រទេសថៃទៅកាន់ទីផ្សារបរទេសក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ ជាពិសេសផលិតផលកសិកម្ម។ ហេតុដូច្នេះហើយក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយវេទិកាអនឡាញឈានមុខគេចំនួន ៧ រួមមាន Thailandpostmart, Shopee, Lazada, JD Central, Jatujakmall, Cloudmall និង The Hub Thailand ដើម្បីលក់ផ្លែឈើដែលមានគុណភាពខ្ពស់ ក្នុងគោលបំណងជួយកសិករដែលបម្រុង​បំផ្លាញចោលផ្លែឈើទាំងនោះក្នុងរដូវប្រមូលផង ដោយសារគ្មានទីផ្សារ។ លោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា បណ្តាញអ៉ីនធឺណេតនឹងជួយអ្នកដាំផ្លែឈើឲ្យបញ្ចេញនូវទិន្នផលរបស់ពួកគេ ខណៈបច្ចុប្បន្ននេះអ្នកដែលមានចម្ការជាច្រើនមិនអាចនាំចេញផលិតផលរបស់ពួកគេបានដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នេះ។ លោកបានបន្តថា ក្រសួងរំពឹងថានឹងទាក់ទាញកសិករសហករណ៍សហគ្រាសសហគមន៍និងអ្នកនាំចេញជាង ៥០ ក្រុមចូលរួមក្នុងគម្រោងលក់តាមអ៉ីនធឺណេត។ បន្ថែមពីនេទៅទៀតចំពោះការនាំចេញ រដ្ឋមន្រ្តីរូបនេះបាននិយាយថា

  • ប្រទេសចំនួន ៤៣ នឹង​ទទួលបានថ្នាំ Avigan ដែលល្បីថាមានប្រសិទ្ធភាពព្យាបាលអ្នកជំងឹCovid-19 ពីជប៉ុនឥតគិតថ្លៃនៅសប្ដាហ៍ក្រោយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2020 Chan Sreyny

    រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បាននិយាយកាលពីសុក្រ ទី០១ ខែឧសភាថា ប្រទេសជប៉ុននឹងផ្តល់ថ្នាំប្រឆាំងនឹងជំងឺផ្តាសាយ Avigan ដោយមិនគិតថ្លៃដល់ប្រទេសចំនួន ៤៣ សម្រាប់ប្រើប្រាស់ក្នុងការពិសោធន៍ដើម្បីព្យាបាលអ្នកជំងឹCovid-19។ ខណៈថ្នាំប្រភេទនេះត្រូវបានគេដឹងថាមានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជម្ងឺ Covid-19 ជាពិសេសចំពោះអ្នកដែលមានរោគសញ្ញាស្រាល។ យោងតាមក្រសួង ប្រទេសចំនួន ៨០ បានបង្ហាញការចាប់អារម្មណ៍ចំពោះថ្នាំ Avigan ប៉ុន្តែលោករដ្ឋមន្រ្តីបាននិយាយថា​ ការរៀបចំត្រូវបានធ្វើឡើងដើម្បីបញ្ជូនទៅប្រទេសចំនួន ៣៨ មុនប៉ុណ្ណោះដោយសារប្រទេសចំនួន ៥ ថ្មីទៀតទើបតែត្រូវបានបញ្ចូលក្នុងបញ្ជីអ្នកទទួល។ ជាមួយគ្នានេះដែរការដឹកជញ្ជូននឹងត្រូវធ្វើឡើងនៅនៅថ្ងៃពុធសប្តាហ៍ក្រោយ។ ទន្ទឹមនឹងនេះប្រទេសជប៉ុនក៏នឹងផ្តល់ប្រាក់ចំនួន ១ លានដុល្លារអាមេរិកដល់អង្គការសហប្រជាជាតិ ដើម្បីទិញ និងបញ្ជូនថ្នាំទៅឱ្យប្រទេសដែលកំពុងត្រូវការ។ ប្រទេសនីមួយៗនឹងទទួលបានការព្យាបាលគ្រប់គ្រាន់ពី ២០ ទៅ

  • ជប៉ុនឆ្លៀតពីការលំបាកផ្ទាល់ខ្លួន ផ្តល់ជំនួយបន្ទាន់ចំនួន ១៥០ លានដុល្លារដល់ធនាគារអភិវឌ្ឍន៍អាស៊ី ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ប្រឆាំងនឹងវីរុសកូរ៉ូណា​ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2020 Chan Sreyny

    ធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ការអន្តរាគមន៍ជាច្រើនគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ (DMCs) របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃវីរុ Covid-19 តាំងពីដំណាក់ដំបូងមកម្ល៉េះ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីរដ្ឋាភិបាលជប៉ុនប្តេជ្ញាផ្តល់ជំនួយបន្ទាន់ចំនួន ១៥០ លានដុល្លារតាមរយៈមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (JFPR) និងមូលនិធិឆ្លើយតបគ្រោះមហន្តរាយអាស៊ីប៉ាស៊ីហ្វិកដើម្បីជួយ DMCs ពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុសនេះ។ យោងតាមប្រសាសន៍របស់អគ្គនាយក ADB លោក Woochong Um បានឲ្យដឹងថា ខណៈពេលដែលធនាគារអភិវឌ្ឍន៍អាស៊ីកំពុងសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សដល់ DMCs ដើម្បីត្រៀមរៀបចំសម្រាប់កម្មវិធី Covid-19 មូលនិធិនេះនឹងជួយពង្រឹងប្រព័ន្ធប្រទេស និងធានានូវនិរន្តរភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។ លោកបានបន្តថា ប្រព័ន្ធសុខភាពរឹងមាំ គឺត្រូវការជាចាំបាច់ដើម្បីធានាបាននូវការឃ្លាំមើលជំងឺដ៏សាហាវមួយ ដូច្នេះមូលនិធិនេះនឹងជួយឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់អាចបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងបំពាក់ឧបករណ៍សុខភាពបានល្អប្រសើរ ការធ្វើអន្តរាគមន៍ផ្អែកលើភ័ស្តុតាង និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។

  • ក្រុមហ៊ុន  ហ៊ួត ជា បើកសម្ពោធជាផ្លូវការ តំណាងសិទ្ធចែកចាយសាខាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 2, 2020 Khmernote

    នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន ហ៊ួត ជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីទៀតហើយ សាខាស្រុកកណ្តាលស្ទឹង ជូនដល់លោកស្រី ហ៊ួត គាម ដែលមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើន និងកាត់ខ្សែបូរសម្ពោធលក់ជាផ្លវការណ៍ដោយលោកអគ្គនាយកក្រុមហ៊ុន ឧកញ្ញា ហ៊ួត ជា ចាប់ពីថ្ងៃនេះតទៅ។ តាមការបញ្ចាក់របស់ លោកស្រី ហ៊ួត គាម ប្រធានសាខាហ៊ួត ជារហូតដល់ទៅ ៣កន្លែង បានមានប្រសាសន៍ថា ដោយសារការមើលឃើញថាវិស័យសំណង់កើនឡើងកាន់តែខ្លាំង ទោះបីជាស្ថានភាពធ្លាក់ចុះបន្តិចក្តី ការលក់កាន់តែខ្លាំងដដែល។​ដោយយល់ពីតម្រូវការកាន់តែច្បាស់ អតិថិជនកាន់តែមានភាពងាយស្រួលដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង។ទោះជាយ៉ាងណាក៏ដោយ ក្នុងកម្មវិធីសម្ពោធអតិថិជនក៏មិនភ្លេចថែរក្សារសុខភាព

  • សាលាអន្តរជាតិធំបំផុតនៅហុងកុង កាត់បន្ថយថ្លៃសិក្សា ៤៥% ដើម្បីជួយដល់ឪពុកម្ដាយដែលកំពុងរងគ្រោះផ្នែកហិរញ្ញវត្ថុក្នុងពេលមានជំងឺរាតត្បាត Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 2, 2020 Chan Sreyny

    សាលាអន្តរជាតិធំបំផុតនៅហុងកុងបានផ្ដល់ការបញ្ចុះតម្លៃ ៤៥% លើថ្លៃសិក្សានៅខែមិថុនា ខណៈពេលដែលឪពុកម្ដាយរាប់រយនាក់មកពីសាលា ៣ ផ្សេងទៀត កំពុងទាមទារការកាត់បន្ថយស្រដៀងគ្នានេះ នៅពេលដែលដែលសាលាត្រូវបានបិទ ដើម្បីបញ្ឈប់ការរីករាលនៃវីរុសកូវីដ១៩ ដែលតម្រូវឲ្យសិស្សត្រូវរៀននៅផ្ទះ។ ការបញ្ចុះតម្លៃ ៤៥% អាចត្រូវបានទាមទារដោយឪពុកម្តាយណាម្នាក់ដែលថ្លៃរបស់កុមារមិនទាន់ត្រូវបានបង់តាមរយៈកម្មវិធីជំនួយហិរញ្ញវត្ថុឬដោយស្ថាប័នរដ្ឋាភិបាល។ The English Schools Foundation (ESF) ដែលប្រតិបត្តុិការ សាលារៀនចំនួន ២២ នៅក្នុងទីក្រុងបាននិយាយកាលពីថ្ងៃពេលថ្មីៗនេះ​ថា ក្រុមគ្រួសារសិស្សចំនួន ១៧,៧០០ នាក់ភាគច្រើនអាចដាក់ពាក្យសុំការកាត់បន្ថយនេះ។ ខណៈខាងសាលាក៏បានប្រកាផងដែរថា ខ្លួនគ្រោងនឹងចាប់ផ្តើមគម្រោងជំនួយបន្ទាន់ថ្មីមួយដែលនឹងអនុញ្ញាតឱ្យឪពុកម្តាយពន្យាការបង់ថ្លៃពាក់កណ្តាលចាប់ពីខែមេសា ឧសភា និងមិថុនាបន្ថែមលើការពង្រីកវិធានការផ្តល់ជំនួយដែលមានស្រាប់។ នៅក្នុងលិខិតមួយផ្ញើទៅឪពុកម្តាយនាយកប្រតិបត្តិ (ESF) លោកស្រី Belinda Greer

  • ហត្ថាកសិករ​ លីមីតធីត ផ្តល់អត្រាការប្រាក់យ៉ាងពិសេសត្រឹមតែ ៧% ក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់  សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 1, 2020 Khmernote

    ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ហត្ថាកសិករ លីមីតធីត បានបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានទស្សនៈយល់ឃើញដូចគ្នានឹងរាជរដ្ឋាភិបាល អំពីសារៈសំខាន់ដែលមិនអាចមើលរំលងបានរបស់សហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងរឹងមាំ។ លោកបានមានប្រសាសន៍ថា “​​នៅពេលដែលសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើនខ្លាំងនោះ នឹងមានផលជាវិជ្ជមានយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពដូចជា

  • ក្រុមហ៊ុន Tesla ទទួលផលចំណេញច្រើនសន្ធឹកបើទោះបីជារោងចក្រត្រូវបិទទ្វារ ខណៈក្រុមហ៊ុនតូចធំជាច្រើនប្រកាសពីការខាតបង់ក្នុងពេលមានវិបត្តិកូវីដ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 30, 2020 Chan Sreyny

    ខណៈដែលបណ្ដាក្រុមហ៊ុនជាច្រើនបានប្រកាសពីការខាតបង់នៅក្នុងត្រីមាសទី១ នេះដោយសារតែការរាតត្បាតពីវីរុសកូរ៉ូណាក៏ដោយក្ដី ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយរបស់មហាសេដ្ឋីកាណាដា Elon Mask ទទួលបានប្រាក់ចំណេញគួរឱ្យភ្ញាក់ផ្អើលក្នងត្រីមាសដំបូងនៃឆ្នាំ២០២០ បើទោះបីជាវីរុសកូរ៉ូណា​បានបង្ខំឱ្យក្រុមហ៊ុនត្រូវបិទរោងចក្រធំរបស់ខ្លួនក៏ដោយ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនរថយន្តអេឡិចត្រូនិក។ យ៉ាងណាមិញតាមរយៈការចុះផ្សាយរបស់ Business Insider បានបង្ហាញពីតួលេខសំខាន់ៗ ដោយ Tesla ប្រាក់ចំណូលក្នុងមួយហ៊ុន ១.២៤ ដុល្លារ ខណៈក្រុមហ៊ុននេះរំពឹងថានឹងធ្លាក់ចុះ ០.៣៤ដុល្លារ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុទទួលបានប្រាក់ចំណូល ៥.៩៩ ពាន់លានដុល្លារ ខណៈការរំពឺងរបស់ខ្លួនត្រឹមចំនួន ៥.៨ ពាន់លានដុល្លារនៅត្រីមាសទី១ នេះ។ បន្ថែមពីនេះទៅទៀតតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៨% នៅពេលត្រូវបានដាក់ឲ្យដេញថ្លៃក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ