ព័ត៌មានចុងក្រោយ
  • ទោះបីស្ថិតក្នុងវិបត្តិ Covid-19 ក្ដី ក្រុមហ៊ុន Nokia បានរាយការណ៍ពីប្រាក់ចំណេញដល់ទៅជាង ១២៥ លានដុល្លារក្នុងត្រីមាសទី១ នៃឆ្នាំនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 5, 2020 Chan Sreyny

    ក្រុមហ៊ុន Nokia ដែលមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ កាលពីពេលថ្មីៗនេះបានរាយការណ៍ពីប្រាក់ចំណេញចំនួន ១១៦ លានអឺរ៉ូ ( ១២៥.៧៩ លានដុល្លារអាមេរិក) នៅត្រីមាសទី១ នៃឆ្នាំ២០២០នេះ ផ្ទុយពីត្រីមាសទី១ ឆ្នាំ២០១៩ ដែលខាតបង់ ៥៩ លានអឺរ៉ូ (៦៣.៩ លានដុល្លារ)។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Rajeev Suri បានកត់សម្គាល់ថាក្រុមហ៊ុន Nokia មិនបានមើលឃើញពីការធ្លាក់ចុះនៃតំរូវការផលិតផលនៅក្នុងត្រីមាសទី ១ នោះទេ ហើយក្រុមហ៊ុនបានកត់សម្គាល់ឃើញថា មានការកើនឡើងនូវតម្រូវការបណ្តាញ។ យោងតាមលោក Suri ការកាត់បន្ថយដែលបណ្តាលមកពីវិបត្ដិ Covid-19 នៅក្នុងចំណូលត្រីមាសទី១ មានចំនួន

  • ៤ ស្នៀតពីមហាសេដ្ឋី John Paul DeJoria ដើម្បីយកឈ្នះការលំបាក ដែលម្ចាស់​អាជីវកម្មទាំងអស់មិនគួររំលងនៅពេលស្ថិតក្នុងវិបត្តិ Covid-19 នេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម May 5, 2020 Chan Sreyny

    នៅក្នុងវិបត្តិដែលបង្កឡើងដោយវីរុស Covid-19 នេះមិនថា​ក្រុមហ៊ុនតូចធំ ក្រុមហ៊ុនដែលល្បីបង្កើតយូរឆ្នាំ ឬ ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មីសុទ្ធសឹងតែមិនអាចឆ្លងផុតពីការខាតបង់ចំណូលឡើយនៅដើមឆ្នាំនេះ។ ហើយនៅក្នុងវិបត្តិនេះក្រុមហ៊ុន និងអាជីវកម្មមិនតិចទេដែលបានប្រកាសបិទទ្វារ ហើយខ្លះទៀតសឹងតែក្ស័យធនទៅហើយប្រសិនបើមិនមានការផ្ដល់ប្រាក់សង្រ្គោះ និងកម្ចីពីរដ្ឋាភិបាល។ ប៉ុន្តែបើក្រឡេកទៅមើលជ្រុងមួយ គ្មាននរណាម្នាក់តស៊ូនឹងភាពលំបាកដូចលោក John Paul DeJoria នោះទេ ខណៈសហស្ថាបនិកនៃខ្សែផលិតផលថែរក្សាសក់ John Paul Mitchell Systems ត្រូវបាត់បង់ផ្ទះសម្បែងរហូតដល់ ២ដង មុនពេលក្លាយជា សហគ្រិនបង្កើតក្រុមហ៊ុនជាច្រើនក្នុងដៃ (serial entrepreneur) និងក្លាយជាមហាសេដ្ឋី។ ជាមួយនឹងបទពិសោជន៍ដែលគាត់ធ្លាប់បានជួបប្រទះក្នុងពេលលំបាកមហាសេដ្ឋីរូបនេះ បានចែករំលែកទស្សនវិជ្ជាអាជីវកម្មរបស់គាត់ហើយបានផ្តល់ដំបូន្មានអំពីរបៀបដែលសហគ្រិនអាចតស៊ូបានក្នុងកំឡុងពេលមានវិបត្តិនាពេលបច្ចុប្បន្នចំនួន ៤ ដូចខាងក្រោម៖ ១. កុំបញ្ចុះតម្លៃ

  • ចិនបរិច្ចាគម៉ាស់ជាង  ៥០០,០០០ ម៉ាស់ ដល់សិង្ហបុរីដែលមានតួលេខអ្នកឆ្លងវីរុស  Covid-19 ច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 5, 2020 Chan Sreyny

    ប្រទេសចិនដែលធ្លាប់ជាអ្នករងគ្រោះដោយសារការផ្ទុះឡើងនៃវីរុស Covid-19 មុនគេនៅទីក្រុងវូហាន បានប្រែក្លាយជាអ្នកសង្រ្គោះបណ្ដាប្រទេសនានាដែលមានការឆ្លងរីករាលដាលនៃវីរុសនេះ តាមរយៈការផ្ដល់ជំនួយជា សម្ភារៈវេជ្ជសាស្រ្ត រួមទាំងក្រុមគ្រូពេទ្យជំនាញ។ យ៉ាងណាមិញនៅថ្ងៃនេះ ប្រទេសចិនបានបរិច្ចាគម៉ាស់ជាងកន្លះលាន ដល់ប្រទេសសិង្ហបុរីដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍នៃវីរុស Covid-19។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា ប្រទេសចិនបានចូលរួមចំណែកបំពេញម៉ាស់ចំនួន ៥០០,០០០ និងម៉ាស់ KN95 ចំនួន ១០០,០០០ ម៉ាស់ទៅក្នុងឃ្លាំងស្តុករបស់ប្រទេសសិង្ហបុរី។ នៅក្នុងសុន្ទរកថាប្រគល់ជូនលោកបណ្ឌិត Lam បានជំនួសមុខឲ្យរដ្ឋាភិបាលសិង្ហបុរីដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនចំពោះ ការបរិច្ចាគម៉ាស់នេះ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងរបស់ប្រទេសសិង្ហបុរីប្រឆាំងនឹងវីរុស Covid-19៕ អត្ថបទ៖ channelnewsasia អត្ថបទ៖ លីនី

  • GMAC បានឲ្យដឹងថា រោងចក្រចំនួន ១៨០ បានព្យួរប្រតិបត្តិការ និងចំនួន ៦០ ទៀតគ្រោងនឹងព្យួរដូចគ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 5, 2020 Chan Sreyny

    គិតមកទល់ពេលនេះរោងចក្រជាង ១៨០ បានផ្អាកដំណើរការរបសខ្លួន ហើយរោងចក្រចំនួន ៦០ បន្ថែមទៀតគ្រោងនឹងដាក់ពាក្យផ្អាកប្រតិបត្តិការផងដែរ នេះបើយោងតាមលិខិតអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលបានចេញកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។ ក្នុងលិខិតអំពាវនាវរបស់ (GMAC) ដល់អ្នកទិញទាំងអស់ដែលបានទិញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលពីប្រទេសកម្ពុជាបានឲ្យដឹងថា ការផ្អាកដំណើរការនៃរោងចក្រជាង ១៨០ និងការផ្អាកជាបន្តបន្ទាប់ទៀត កំពុងប៉ះពាល់ដល់កម្មករជាង ១៥០,០០០ នាក់ដែលត្រូវបានព្យួរការងារជាបណ្ដោះអាសន្នគិតមកទល់ពេលនេះ ដោយមិនដឹងថានឹងអាចបន្តការងារវិញនៅពេលណាឡើយ។ បន្ថែមពីនេះកម្មករជិត ២០០,០០០ ម៉ឺននាក់នឹងត្រូវព្យួរការងារនាពេលឆាប់ៗខាងមុខនេះ ដោយមិនត្រឹមតែប៉ះពាល់ដល់កម្មករប៉ុណ្ណោះទេ ប៉ុន្តែសមាជិកគ្រួសាររបស់ពួកគេប្រមាណ ២លាន​នាក់ក៏រងប៉ះពាល់ដែរ។ ទន្ទឹមនឹងនេះ (GMAC) បានចង្អុលបង្ហាញថា បច្ចុប្បន្ននេះរោងចក្រផលិតនៅកម្ពុជាកំពុងប្រឈមនឹងសម្ពាធទ្វេដង

  • វៀតណាមត្រូវប៉ាន់ខ្លាំង! ត្រឹមរយៈពេល​ ៤ ខែនាំចេញម៉ាស់ជាង ៤០០ លានម៉ាស់ ដែលមានតម្លៃសរុប ៦៣.២ លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 5, 2020 Chan Sreyny

    យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចេញម៉ាស់ក្រណាត់ចំនួន ៤១៥.៧ លានម៉ាស់ ដែលមានតម្លៃសរុប ៦៣.២ លានដុល្លារត្រឹមរយៈពេល ៤ ខែមកនេះ។ ខណៈប្រទេសជប៉ុន គឺជាប្រទេសនាំចូលធំជាងគេដោយទិញម៉ាស់ចំនួន ៣២.៧ លានម៉ាស់ បន្ទាប់មកគឺ កូរ៉េខាងត្បូង អាឡឺម៉ង់ អាមេរិក ហុងកុង សិង្ហបុរី ប៉ូឡូញ និងអូស្ត្រាលី។ ប្រទេសវៀតណាមដែលនាំចេញសម្លៀកបំពាក់ប្រចាំឆ្នាំចំនួន ៣៩ ពាន់លានដុល្លារអាមេរិក បានត្រៀមខ្លួនក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញម៉ាស់។ ក្នុងរយៈពេលកន្លងមកក្រុមហ៊ុនវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាមបានទទួលការបញ្ជាទិញពីសហរដ្ឋអាមេរិក អ៉ឺរ៉ុបដោយសារតែការរីករាលដាលនៃវីរុស Covid-19 ។ បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្រុមហ៊ុនប្រហែល ៥០ មានសមត្ថភាពផលិតម៉ាស់ការពារបានដល់

  • ស្ថាប័នវាយតម្លៃអន្តរជាតិ TRIS Rating ផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+” ដល់ ហត្ថាកសិករ លីមីតធីត  ពីរឆ្នាំជាប់គ្នា ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ May 5, 2020 Khmernote

    ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០៖ បន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ ហត្ថាកសិករ លីមីតធីតរួចមក TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃឡង់ដ៏បានផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+”។ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” រយៈពេល២ឆ្នាំជាប់ៗគ្នាពីស្ថាប័ន TRIS Rating។ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមមួយទៀតដែលបង្ហាញឲ្យកាន់តែច្បាស់ថា ហត្ថាកសិករ លីមីតធីត គឺជាស្ថាប័នហិរញ្ញវត្ថុកំពុងតែមានប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាព រឹងមាំ រីកចម្រើននៅលើទីផ្សារនាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ។ ការទទួលបាននូវចំណាត់ថ្នាក់កម្រិត “BBB+” នេះ គឺដោយយោងលើការវាយតម្លៃលម្អិតលើសូចនាករសំខាន់ៗរួមមាន៖ប្រសិទ្ធភាពនៃបណ្ដាញប្រតិបត្តិការទូទាំងប្រទេស កិច្ចគាំពារអតិថិជន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ

  • រដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងតាមោគ (បឹងកប់ស្រូវ) ចំនួន៣០ហិចតា ជូនលោកស្រី គីម ហ៊ាង តែត្រូវដោះស្រាយជូនអ្នកមានឯកសារកាន់កាប់ ក្នុងតំលៃ ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 5, 2020 Khmernote

    យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះបានអោយដឹងថា រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃបឹងតាមោគ (បឹងកប់ស្រូវ) ទំហំ៣០ហិចតា ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនដល់លោកស្រី គីម ហ៊ាង ដោយតម្រូវអោយមានការដោះស្រាយជូនអ្នកដែលមានឯកសារកាន់កាប់ ផ្ទៃបឹងនោះ ក្នុងតំលៃ ៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ក្នុងលិខិតនោះដែរក៏បានបង្ហាញអោយដឹងថា រដ្ឋាភិបាលសម្រេចបែងចែកផ្ទៃបឹងទំហំ៣៤ហិចតា ដែលក្នុងនោះមាន៣០ហិចតា បែងចែកជូនលោកស្រី គីម ហ៊ាង គឺយោងទៅតាមសំណើរសុះដោះដូរដីទំហំ៣ហិកតា ស្ថិតនៅខាងកើតវិមានឈ្នះឈ្នះ ដីទំហំ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្កាឌិនស៊ីធីព្រែកព្នៅ និង ទីលានចាក់សំរាមស្ទឹងមានជ័យពីមុន ដែលមានទំហំដី៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ៕

  • Bill Gates និងអភិបាលក្រុងញ៉ូយ៉កបានលើកឡើងអំពីស្ថានភាពវីរុសកូរ៉ូណាថា៖ « នេះមិនមែនជាទីបញ្ចប់ទេ ហើយវាក៏មិនមែនជាការចាប់ផ្តើមនៃចុងបញ្ចប់ដែរ ប៉ុន្តែវាប្រហែលជាចុងបញ្ចប់នៃការចាប់ផ្តើម” បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ May 5, 2020 Chan Sreyny

    ខណៈដែលវីរុស Covid-19 កាន់តែរាតត្បាតខ្លាំងឡើងៗនៅក្នុងសហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសនានានៅលើពិភពលោក វាពិតជាពិបាកណាស់ក្នុងការពន្យល់ប្រាប់ពីស្ថានការ និងនិយាយណែនាំពីស្ថានភាពនាពេលបច្ចុប្បន្នឲ្យមនុស្សគ្រប់គ្នាយល់។ ជាក់ស្ដែងមហាសេដ្ឋី Bill Gates នាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងអភិបាលក្រុង New York លោក Andrew Cuomo បានជ្រើសសម្ដីយ៉ាងផ្ចិតផ្ចង់បំផុត ដើម្បីពន្យល់ពីស្ថានការណ៍ដែលកំពុងកើតមានឡើង។ នៅក្នុងសប្ដាហ៍តែមួយមេដឹកនាំទាំងពីរនេះបានប្រើពាក្យសម្ដីដូចគ្នា ក្នុងការពន្យល់ពីចំណុចដែលមនុស្សគ្រប់គ្នាស្ថិតនៅក្នុងដំណើរនៃការរីករាលដាលរបស់វីរុស Covid-19។ និយាយនៅក្នុងអត្ថបទមួយរបស់ទស្សនាវដ្តី The Economist លោក Gates បានលើកឡើងថា៖ «នៅពេលអ្នកប្រវត្តិសាស្រ្តសរសេរសសសៀវភៅពីរោគរាតត្បាត អ្វីដែលយើងស្ថិតនៅកំពុងពេលនេះ គឺគ្រាន់តែជាផ្នែកមួយនៃរឿងរ៉ាវ ដែលមានសាច់រឿង ៣ ប្រទាក់ក្រឡាគ្នាប៉ុណ្ណោះ»។