យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបាននាំចេញម៉ាស់ក្រណាត់ចំនួន ៤១៥.៧ លានម៉ាស់ ដែលមានតម្លៃសរុប ៦៣.២ លានដុល្លារត្រឹមរយៈពេល ៤ ខែមកនេះ។ ខណៈប្រទេសជប៉ុន គឺជាប្រទេសនាំចូលធំជាងគេដោយទិញម៉ាស់ចំនួន ៣២.៧ លានម៉ាស់ បន្ទាប់មកគឺ កូរ៉េខាងត្បូង អាឡឺម៉ង់ អាមេរិក ហុងកុង សិង្ហបុរី ប៉ូឡូញ និងអូស្ត្រាលី។
ប្រទេសវៀតណាមដែលនាំចេញសម្លៀកបំពាក់ប្រចាំឆ្នាំចំនួន ៣៩ ពាន់លានដុល្លារអាមេរិក បានត្រៀមខ្លួនក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញម៉ាស់។ ក្នុងរយៈពេលកន្លងមកក្រុមហ៊ុនវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាមបានទទួលការបញ្ជាទិញពីសហរដ្ឋអាមេរិក អ៉ឺរ៉ុបដោយសារតែការរីករាលដាលនៃវីរុស Covid-19 ។ បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្រុមហ៊ុនប្រហែល ៥០ មានសមត្ថភាពផលិតម៉ាស់ការពារបានដល់ ៨ លានក្នុងមួយថ្ងៃ។

យ៉ាងណាមិញកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនវៀតណាមត្រូវបានហាមឃាត់មិនឱ្យនាំចេញម៉ាស់វេជ្ជសាស្រ្តទាំងអស់របស់ពួកគេ នៅពេលដែលរដ្ឋាភិបាលបានផ្តល់អាទិភាពការផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការរឹតត្បិតត្រូវបានដកចេញវិញ។ ដោយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអនុម័តលើផែនការនាំចេញម៉ាស់ ឪសថ និងឧបករណ៍វេជ្ជសាស្ត្របន្ទាប់ពីប្រទេសនេះបានបញ្ជាក់ថាមិនមានករណីឆ្លងវីរុស Covid-19 នៅក្នុងសហគមន៍រយៈពេលពីរសប្តាហ៍៕

ទោះបីជាយ៉ាងនេះក្ដីយោងតាមសំណូមពររបស់គណៈកម្មាធិការជាតិស្តីពីការការពារនិងប្រឆាំងវីរុស Covid-19 អ្នកនាំចេញត្រូវមានសិទ្ធិនាំចេញរបាំងដោយគ្មានកូតាលើបរិមាណ និងលក្ខខណ្ឌនៃការនាំចេញ។ ប៉ុន្តែអ្នកនាំចេញត្រូវផលិតផលិតផលដែលមានគុណភាពល្អសម្រាប់នាំចេញដើម្បីរក្សាកិត្យានុភាពជាតិ៕

ប្រភព៖ hanoitimes
អត្ថបទ៖ លីនី


