ប្រទេសចិនដែលធ្លាប់ជាអ្នករងគ្រោះដោយសារការផ្ទុះឡើងនៃវីរុស Covid-19 មុនគេនៅទីក្រុងវូហាន បានប្រែក្លាយជាអ្នកសង្រ្គោះបណ្ដាប្រទេសនានាដែលមានការឆ្លងរីករាលដាលនៃវីរុសនេះ តាមរយៈការផ្ដល់ជំនួយជា សម្ភារៈវេជ្ជសាស្រ្ត រួមទាំងក្រុមគ្រូពេទ្យជំនាញ។ យ៉ាងណាមិញនៅថ្ងៃនេះ ប្រទេសចិនបានបរិច្ចាគម៉ាស់ជាងកន្លះលាន ដល់ប្រទេសសិង្ហបុរីដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍នៃវីរុស Covid-19។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា ប្រទេសចិនបានចូលរួមចំណែកបំពេញម៉ាស់ចំនួន ៥០០,០០០ និងម៉ាស់ KN95 ចំនួន ១០០,០០០ ម៉ាស់ទៅក្នុងឃ្លាំងស្តុករបស់ប្រទេសសិង្ហបុរី។ នៅក្នុងសុន្ទរកថាប្រគល់ជូនលោកបណ្ឌិត Lam បានជំនួសមុខឲ្យរដ្ឋាភិបាលសិង្ហបុរីដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិនចំពោះ ការបរិច្ចាគម៉ាស់នេះ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងរបស់ប្រទេសសិង្ហបុរីប្រឆាំងនឹងវីរុស Covid-19៕


អត្ថបទ៖ channelnewsasia
អត្ថបទ៖ លីនី


