ខណៈដែលវីរុស Covid-19 កាន់តែរាតត្បាតខ្លាំងឡើងៗនៅក្នុងសហរដ្ឋអាមេរិក រួមទាំងបណ្ដាប្រទេសនានានៅលើពិភពលោក វាពិតជាពិបាកណាស់ក្នុងការពន្យល់ប្រាប់ពីស្ថានការ និងនិយាយណែនាំពីស្ថានភាពនាពេលបច្ចុប្បន្នឲ្យមនុស្សគ្រប់គ្នាយល់។ ជាក់ស្ដែងមហាសេដ្ឋី Bill Gates នាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងអភិបាលក្រុង New York លោក Andrew Cuomo បានជ្រើសសម្ដីយ៉ាងផ្ចិតផ្ចង់បំផុត ដើម្បីពន្យល់ពីស្ថានការណ៍ដែលកំពុងកើតមានឡើង។
នៅក្នុងសប្ដាហ៍តែមួយមេដឹកនាំទាំងពីរនេះបានប្រើពាក្យសម្ដីដូចគ្នា ក្នុងការពន្យល់ពីចំណុចដែលមនុស្សគ្រប់គ្នាស្ថិតនៅក្នុងដំណើរនៃការរីករាលដាលរបស់វីរុស Covid-19។ និយាយនៅក្នុងអត្ថបទមួយរបស់ទស្សនាវដ្តី The Economist លោក Gates បានលើកឡើងថា៖ «នៅពេលអ្នកប្រវត្តិសាស្រ្តសរសេរសសសៀវភៅពីរោគរាតត្បាត អ្វីដែលយើងស្ថិតនៅកំពុងពេលនេះ គឺគ្រាន់តែជាផ្នែកមួយនៃរឿងរ៉ាវ ដែលមានសាច់រឿង ៣ ប្រទាក់ក្រឡាគ្នាប៉ុណ្ណោះ»។
![]()
ការលើកឡើងរបស់មហាសេដ្ឋីរូបនេះពិតជាស្រដៀងគ្នាណាស់ ទៅនឹងសុន្ទរកថាមួយដែល Winston Churchill បានថ្លែងនៅថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ១៩៤២ ។ hurchill បាននិយាយថា ” នេះមិនមែនជាទីបញ្ចប់ទេ ហើយវាក៏មិនមែនជាការចាប់ផ្តើមនៃចុងបញ្ចប់ដែរ ប៉ុន្តែវាប្រហែលជាចុងបញ្ចប់នៃការចាប់ផ្តើម”។ ជាក់ស្ដែងនៅថ្ងៃទី១១ ខែមេសានៅពេលដែលចំនួនមន្ទីរពេទ្យអ្នកជំងឺ Covid-19 នៅទីក្រុងញូវយ៉កសម្ពោធជាផ្លូវការកំពូលអភិបាលខេត្ត Andrew Cuomo បាននិយាយដដែលៗពីសុន្ទរកថារបស់ Churchill ដោយគាត់បានបន្ថែថា៖ « Winston Churchill គឺជាវីរបុរសរបស់ខ្ញុំ »។

បើតាមការអធិប្បាយរបស់លោក Cuomo លោក Churchill បានប្រើភាសា “ច្បាស់លាស់” ដើម្បីបង្ហាញពីខ្លួនគាត់ ហើយជាក់ស្ដែងការលើកឡើងរបស់លោក Cuomo គឺត្រឹមត្រូវណាស់។ ខណៈលោក Churchill ចំណាយពេលរាប់ម៉ោងដើម្បីសរសេរ និងថ្លែងសុន្ទរកថារបស់គាត់ដើម្បីរកពាក្យដែលត្រឹមត្រូវ។ ដូច្នេះផ្ដើមពីពាក្យរាប់លានដែលលោក Churchill បានសរសេរពេញមួយជីវិតរបស់គាត់ ហេតុអ្វីបានជា“ ចុងបញ្ចប់នៃការចាប់ផ្តើម” តំណាងឲ្យពេលវេលានៃការសាកល្បង?

ជាការពិតណាស់ Churchill ដឹងពីរបៀបប្រែឃ្លាហើយបច្ចេកទេសវោហារសាស្ត្រដែលគាត់ចូលចិត្តប្រើគឺ “chiasmus” ដោយ Chiasmus មានន័យថាការផ្លាស់ប្តូរលំដាប់នៃពាក្យនៅក្នុងឃ្លាស្របគ្នាពីរ ហើយវាជារឿងធម្មតាជាងអ្វីដែលអ្នកគិតទៅទៀត។ បច្ចេកទេសនេះគឺស្ថិតនៅពីក្រោយប្រយោគមួយនៃសតវត្សរ៍ទី ២០៖ “កុំសួរថាតើប្រទេសរបស់អ្នកអាចធ្វើអ្វីបានសម្រាប់អ្នក សូមសួរថាតើអ្នកអាចធ្វើអ្វីបានសម្រាប់ប្រទេសរបស់អ្នក” ដោយលោក John F. Kennedy និងអ្នកនិពន្ធសុន្ទរកថារបស់គាត់ Ted Sorensen ដឹងពីរបៀបដែលប្រយោគនេះធ្វើឲ្យមានផលប៉ះពាល់ដល់ការគិតរបស់មនុស្ស៕

អត្ថបទ៖ លីនី


