- អាជីវកម្មអាជីវកម្ម April 29, 2020 Chan Sreyny
រដ្ឋបាលក្រុងបាងកកគ្រោងនឹងបើកកន្លែងអាជីវកម្មមួយចំនួនឡើងវិញ បន្ទាប់ពីត្រូវបានបិទដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស Covid-19 ដែលបានលុកលុយយ៉ាងចាស់ដៃនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញគិតមកត្រឹំមពេលនេះ បន្ទាប់ពីករណីឆ្លងថ្មីមានការថមថយ អាជីវកម្មដែលរដ្ឋបាលក្រុងបាងកកគ្រោងឲ្យបើកដំណើរការឡើងវិញរួមមាន ភោជនីយដ្ឋាន ផ្សារ កន្លែងហាត់ប្រាណ ហាងកាត់សក់ គ្លីនិក ពេទ្យសត្វ ហាងសម្អាងការ និងទីលានវាយកូនហ្គោល។ អភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយកាលពីថ្ងៃអង្គារថាការបិទទ្វារនាពេលបច្ចុប្បន្នរបស់ទីក្រុងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ត្រូវបានកំណត់អស់សុពលភាពនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ដោយរដ្ឋបាលក្រុង បានជូនដំណឹងដល់រដ្ឋាភិបាលអំពីផែនការរបស់ខ្លួនដើម្បីបើកកន្លែងជាថ្មីចំនួន ៨ ប្រភេទ ដោយមានលក្ខខណ្ឌតឹងរឹងដើម្បីធានាការគ្រប់គ្រងជំងឺ ហើយគណៈកម្មាធិជំងឺឆ្លងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃពុធនេះផងដែរ។ អភិបាលក្រុងក៏បានឲ្យដឹងងបន្ថែមថា មុននឹងចូលទៅកន្លែងទាំងអស់នេះ អតិថិជនត្រូវត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬអាល់កុលហើយស្ថិតនៅចម្ងាយ ១.៥ទៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 29, 2020 Chan Sreyny
កាលពីពាក់កណ្ដាលខែមេសា កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានប្រកាសពីគម្រោងផ្ដល់ថវិកាជំនួយចំនួន ១០០,០០០ យេន ឬ ប្រហែលនឹង ៩៣០ ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលជាផ្នែកមួយនៃវិធានការណ៍សេដ្ឋកិច្ចដើម្បីដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ គម្រោងចែកថវិកាថ្មីនេះ គឺជំនួសឲ្យគម្រោងចែកជូនថវិកាមុនដែលរដ្ឋាភិបាលជប៉ុនបានសន្យាផ្ដល់ប្រាក់ចំនួន ៣០ ម៉ឺនយ៉េនដល់គ្រួសារដែលរងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃវីរុសនេះនិងស្ថានភាពអាសន្នជាបន្តបន្ទាប់។ យ៉ាងណាមិញយើងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា គម្រោងចែកថវិកាចំនួន ១០០,០០០ យេននេះ មិនត្រឹមចែកជូនដល់ប្រជាជនជប៉ុនតែប៉ុណ្ណោះទេ តែសម្រាប់ជនបរទេសដែលបានស្នាក់ក្នុងប្រទេសជប៉ុនយ៉ាងតិច ៣ខែក៏ទទួលបានប្រាក់ឧបត្ថម្ភនេះដែរ ដោយមិនគិតពីប្រាក់ចំណូល ឬ ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន។ ប៉ុន្តែជនបរទេសទាំងអស់ត្រូវបំពេញពាក្យសុំរបស់ខ្លួនហើយបញ្ជូនទៅការិយាល័យរដ្ឋាភិបាលក្រុងក្នុងមូលដ្ឋានដែលពួកគេស្នាក់នៅ រួមជាមួយឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណនិងព័ត៌មានគណនីធនាគារ។ បន្ថែមពីនេះអ្នកដែលទទួលបានលេខនៃកាតដែលចេញដោយអាជ្ញាធរនឹងអាចដាក់ពាក្យតាមអ៊ិនធឺរណែតតាមរយៈគេហទំព័ររដ្ឋាភិបាល ដើម្បីស្នើសុំ។ ប៉ុន្តែ URL
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 29, 2020 Chan Sreyny
សហរដ្ឋអាមេរិកបានផ្អាកសិទ្ធិអនុគ្រោះពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) លើផលិតផលថៃចំនួន ៥៧៣ មុខចាប់ពីថ្ងៃពីថ្ងៃទី ២៥ ខែមេសាដែលបានគ្រោងទុក បើទោះបីជាប្រទេសថៃបានអំពាវនាវដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ពីបញ្ហានេះកាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ក៏ដោយ នេះបើយោងតាមការបញ្ជាក់របស់លោក Keerati Ratchano អគ្គនាយកនៃក្រសួងពាណិជ្ជកម្មបរទេស។ ក្នុងនោះផងដែរលោកបានមានប្រសាសន៍ថា ប៉ុន្មានសប្តាហ៍មុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានសរសេរលិខិតទៅ USTR និងលោកប្រធានាធិបតីដូណាល់ត្រាំស្នើសុំពន្យារពេលការព្យួរនេះខណៈប្រទេសថៃក៏ដូចជាប្រទេសភាគច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃ Covid-19 ។ ប៉ុន្តែពួកគេបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់យើង ហើយបានដំណើរការកាលពីថ្ងៃទី ២៥ ខែមេសាតាមផែនការដើមរបស់ពួកគេដែលជាលទ្ធផលផលិតផលថៃ ៥៧៣ មុខ ពេលនេះគ្មានឯកសិទ្ធិ GSP
- អាជីវកម្មអាជីវកម្ម April 29, 2020 Chan Sreyny
ក្រុមហ៊ុន Ford Motor បានខាតបង់ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងកំឡុងត្រីមាសទី១ និងបានព្រមានវិនិយោគិនថាការខាតបង់នៅត្រីមាសទី២ នឹងកាន់តែរីកធំឡើងដោយសារវីរុសរាតត្បាតកូវីដ-១៩ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើការលក់ និងបង្ខំឲ្យរោងចក្ររបស់ក្រុមហ៊ុននេះត្រូវបិទទ្វារ។ ក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងកាលពីថ្ងៃអង្គារថា មុនពេលបង់ពន្ធហើយបន្ទាប់ពីការកែសំរួលមួយលើកៗ Ford បានខាតបង់អស់ ៦៣២ លានដុល្លារហើយចំនួននេះត្រូវគេរំពឹងថានឹងកើនដល់ ៥ ពាន់លានដុល្លារក្នុងត្រីមាសទី២ ។ ជាមួយគ្នានេះភាគហ៊ុនរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះប្រហែល ៦% ក្នុងកំឡុងពេលធ្វើពាណិជ្ជកម្មអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារមកនៅត្រឹម ៥.១០ ដុល្លារ ដោយលុបចោលការចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តនៅថ្ងៃនេះ។ ហើយនៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តបានធ្លាក់ចុះប្រហែល ៤២%។ ទន្ទឹមនឹងនេះប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផលិតរថយន្តដែលរួមមាន ការលក់ និងហិរញ្ញប្បទានដោយស្វ័យប្រវត្តិបានធ្លាក់ចុះ ១៤.៩%
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 29, 2020 Chan Sreyny
យោងតាមហ្វេសប៊ុកផេករបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញថា វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤.៧៤ គីឡូម៉ែត្រ ដែលត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ និងមានរយៈពេល ៣៦ខែ ក្នុងការស្ថាបនា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សម្រេចបាន ៨០.០២%ហើយ។ គួរឲ្យដឹងផងដែរថាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖
- សេដ្ឋកិច្ចសហភាពអ៉ឺរ៉ុបរៃអង្គាសថវិកាចំនួន ៣៧៨ លានដុល្លារដើម្បីជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19សេដ្ឋកិច្ច April 29, 2020 Chan Sreyny
សហភាពអ៉ឺរ៉ុបបានប្រកាសនៅថ្ងៃទី២៧ ខែមេសាថា ខ្លួនកំពុងរៃអង្គាសប្រាក់ចំនួន ៣៥០ លានអឺរ៉ូ (៣៧៨ លានដុល្លារ) ក្នុងកិច្ចខិតខំប្រេងប្រែងដើម្បីជួយសមាជិកអាស៊ានប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ នៅក្នុងសេចក្តីថ្លែងការណ៍ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans បាននិយាយថា អាស៊ានអាចពឹងផ្អែកលើសហភាពអឺរ៉ុបនៅក្នុងគ្រាដ៏លំបាកដោយបន្ថែមថាភាគីទាំងពីរ គឺជាអង្គការក្នុងតំបន់ដែលមានរយៈពេល ៤២ ឆ្នាំនៃសាមគ្គីភាពនិងភាពជាដៃគូ។ ជាមួយគ្នានេះលោកបានបន្តថា តាមរយៈការរៃអង្គាសប្រាក់ចំនួន ៣៥០ លានអឺរ៉ូក្នុងការគាំទ្រដល់បណ្តាប្រទេសអាស៊ានសហភាពអឺរ៉ុបកំពុងបង្ហាញនូវមិត្តភាពរបស់ខ្លួនជាមួយប្រជាជនក្នុងតំបន់។ ខណៈថវិកាទាំងនេះនឹងត្រូវផ្តល់ជូនសម្រាប់ដោះស្រាយវិបត្តិសុខភាព ដោយពង្រឹងប្រព័ន្ធថែទាំសុខភាព និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមនៃជំងឺរាតត្បាតនេះ។ បន្ថែមពីនេះសហគមន៍អ៊ឺរ៉ុបក៏នឹងជួយវៀតណាមណែនាំវិធានការប្រឆាំងនឹងការរីករាលដាលនេះ និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែមេសា កន្លងទៅនេះសហគមន៍អ៊ឺរ៉ុបបានប្រកាសថាខ្លួននឹងប្តេជ្ញាចិត្តផ្ដល់ថវិកាជាង ២០ ពាន់លានអឺរ៉ូ (២១.៧ ពាន់លានដុល្លារអាមេរិក)
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Khmernote
សមាគមឧស្សាហកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសថៃបានស្នើសុំ ឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា លុបចោលការហាមឃាត់ការលក់គ្រឿងស្រវឹងដែលត្រូវបានដាក់ជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងសំណើពីអង្គការចំនួន ៧ ដែលដឹកនាំដោយសមាគមផលិតស្រាពីផ្លែឈើ សមាគមនលើកទឹកចិត្តអ្នកផលិតក្នុងស្រុក សមាគម Bartender ថៃ និងសមាគមន៍ផលិតស្រារបស់្រទេសថៃ ដើម្បីបន្ធូរបន្ថយការរឹតត្បិតទាក់ទងនឹងគ្រឿងស្រវឹង។ ក្នុងនោះផងដែរថា សមាគមគ្រឿងស្រវឹងបានស្នើសុំរដ្ឋាភិបាលកុំពន្យារការហាមឃាត់ការលក់លើសពីថ្ងៃទី៣០ ខែមេសា និងអនុញ្ញាតឱ្យលក់ស្រាបៀរនិងស្រាតាមរយៈការវេចខ្ចប់ និងសេវាកម្មដឺកជញ្ជូន។ ពួកគេក៏បានស្នើសុំឱ្យរដ្ឋាភិបាលបន្ធូរបន្ថយបន្ទុកពន្ធនិងជួយគ្រប់គ្រងការបំផ្លាញចោលនូវទំនិញខូចគុណភាពផងដែរ។ បន្ថែមពីនេះសមាគមចង់ឲ្យរដ្ឋាភិបាលដកបម្រាមហាមឃាត់ការលក់ដុំគ្រឿងស្រវឹង ដោយពួកគេបាននិយាយថាបម្រាមរបស់រដ្ឋាភិបាលកំពុងរារាំងអ្នកផលិតពីការដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់អ្នកលក់រាយដែលស្តុកអាចរក្សាទុកបានដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានបញ្ឈប់ការលក់ស្រានៅតាមហាងនានាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ។ ប៉ុន្តែដោយសារស្ថានភាពនៅក្នុងប្រទេសមិនមានភាពប្រសើរឡើង ទីក្រុងបាងកកបន្ដហាមឃាត់ការលក់គ្រឿងស្រវឹង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Chan Sreyny
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា នាថ្ងៃនេះបានផ្សាយឲ្យដឹងថានៅសប្តាហ៍នេះ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ១,៥ លានដុល្លា សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយឯកអគ្គរដ្ឋទូត W. Patrick Murphy បានប្រកាសជំនួយថ្មីនេះ នៅក្រសួងសុខាភិបាល នៅក្នុងពិធីពិសេសមួយ។ សូមជម្រាបផងដែរថាចាប់តាំងពីការចាប់ផ្តើមមានឡើងនូវការរាតត្បាតនៃមេរោគនេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់សរុបចំនួនជាង ៣.៥ លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ ជំនួយនេះដែលត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយសហរដ្ឋអាមេិរក USAID គឺសម្រាប់ការទាក់ទងគ្នាលើហានិភ័យ ការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងនិងបង្ការការឆ្លង ហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍៕










