ប្រទេសសិង្ហបុរីនឹងបន្ធូរបន្ថយការចាក់សោរប្រទេស អនុញ្ញាតឱ្យអាជីវកម្មបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១២ ខែឧសភា តទៅ
សេដ្ឋកិច្ច May 4, 2020 Chan Sreyny

ប្រទេសសិង្ហបុរីនឹងអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើប្រតិបត្តិអាជីវកម្មឡើងវិញជាបណ្ដើរៗ ចាប់ពីថ្ងៃទី១២ ខែឧសភា ខណៈពេលដែលរក្សានូវការចាក់សោរផ្នែកខ្លះរហូតដល់ថ្ងៃទី០១ ខែមិថុនាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មលោក Chan Chun Sing បានមានប្រសាសន៍នៅក្នុងសន្និសីទ្ធសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា​​៖ « យើងកំពុងស្នើសុំឱ្យក្រុមហ៊ុនផ្សេងៗដាក់ចេញនូវវិធានការណ៍ផ្សេងៗហើយពួកគេនឹងចាប់ផ្តើមរៀបចំឥឡូវនេះ នៅពេលពួកគេបានត្រៀមរួចរាល់នៅថ្ងៃទី១២ ខែឧសភា ពួកគេអាចបន្តការងារបាន”។

គួររម្លឹកផងដែរថា ប្រទេសសិង្ហបុរីបានដាក់ចេញនូវវិធានការណ៍ចាក់សោរផ្នែកខ្លះ ក្នុងរយៈពេលមួយខែដែលត្រូវបានគេហៅថា​ “Circuit Breaker” កាលពីថ្ងៃទី០៧ ខែមេសា ហើយត្រូវបានពន្យារពេល ៤សប្ដាហ៍ទៀតរហូតដល់ថ្ងៃទី០១ ខែមិថុនា។ ជាមួយគ្នានេះលោកបានបន្តថា ការបើកសេដ្ឋកិច្ចឡើងវិញនូវសេដ្ឋកិច្ចនឹងមានជាបណ្ដើរៗ ដោយវិស័យមួយចំនួននឹងទទួលបានការផ្ដល់អាទិភាពក្នុងការបន្តប្រតិបត្តិការ។

ជាក់ស្ដែង វិស័យដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកលនៅក្នុងវិស័យដូចជា ជីវឥន្ធនៈ គីមីឥន្ធនៈ និងផលិតកម្មជាក់លាក់។ ដោយភាគច្រើននៃវិស័យទាំងនេះ ត្រូវបានអនុញ្ញាតឱ្យរក្សាកម្រិតប្រតិបត្តិការ និងដាក់ចេញនូវវិធានការណ៍សុវត្ថិភាពជាចាំបាច់។ គួរបញ្ជាក់ផងដែរថា វិធានការដើម្បីបន្ធូរបន្ថយការរឹតត្បឹតលើប្រតិបត្តិការអាជីវកម្ម មានឡើងចំពេលមានសញ្ញាបង្ហាញថាការឆ្លងក្នុងសហគមន៍កំពុងតែថយចុះ ទោះបីការឆ្លងភាគច្រើននៅក្នុងតំបន់ពលករបរទេសរស់នៅ ដែលជំរុញឱ្យករណីនៅក្នុងប្រទេសនេះមានច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ក៏ដោយ៕

ប្រភព៖ kyodonews
អត្ថបទ៖ លីនី