- ហិរញ្ញវត្ថុហិរញ្ញវត្ថុ May 1, 2020 Khmernote
ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានទស្សនៈយល់ឃើញដូចគ្នានឹងរាជរដ្ឋាភិបាល អំពីសារៈសំខាន់ដែលមិនអាចមើលរំលងបានរបស់សហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងរឹងមាំ។ លោកបានមានប្រសាសន៍ថា “នៅពេលដែលសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើនខ្លាំងនោះ នឹងមានផលជាវិជ្ជមានយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពដូចជា
- អាជីវកម្មអាជីវកម្ម April 30, 2020 Chan Sreyny
ខណៈដែលបណ្ដាក្រុមហ៊ុនជាច្រើនបានប្រកាសពីការខាតបង់នៅក្នុងត្រីមាសទី១ នេះដោយសារតែការរាតត្បាតពីវីរុសកូរ៉ូណាក៏ដោយក្ដី ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយរបស់មហាសេដ្ឋីកាណាដា Elon Mask ទទួលបានប្រាក់ចំណេញគួរឱ្យភ្ញាក់ផ្អើលក្នងត្រីមាសដំបូងនៃឆ្នាំ២០២០ បើទោះបីជាវីរុសកូរ៉ូណាបានបង្ខំឱ្យក្រុមហ៊ុនត្រូវបិទរោងចក្រធំរបស់ខ្លួនក៏ដោយ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនរថយន្តអេឡិចត្រូនិក។ យ៉ាងណាមិញតាមរយៈការចុះផ្សាយរបស់ Business Insider បានបង្ហាញពីតួលេខសំខាន់ៗ ដោយ Tesla ប្រាក់ចំណូលក្នុងមួយហ៊ុន ១.២៤ ដុល្លារ ខណៈក្រុមហ៊ុននេះរំពឹងថានឹងធ្លាក់ចុះ ០.៣៤ដុល្លារ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុទទួលបានប្រាក់ចំណូល ៥.៩៩ ពាន់លានដុល្លារ ខណៈការរំពឺងរបស់ខ្លួនត្រឹមចំនួន ៥.៨ ពាន់លានដុល្លារនៅត្រីមាសទី១ នេះ។ បន្ថែមពីនេះទៅទៀតតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៨% នៅពេលត្រូវបានដាក់ឲ្យដេញថ្លៃក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប៉ុន្តែ
- PRPR April 30, 2020 Chan Sreyny
រាជធានីភ្នំពេញ [ថ្ងៃទី30 ខែមេសា ឆ្នាំ ២០២០] – ធនាគារ ព្រីនស៍ នៅតែបន្តពង្រីកអាជីវកម្មរបស់ខ្លួនហើយក៏បានផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធឌីជីថលរបស់ខ្លួនផងដែរ។ កម្មវិធី Prince Bank App ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងសេវាកម្ម និងមុងងារថ្មីៗដែលលើសពីអ្វីដែលធនាគារដទៃទៀតផ្តល់ជូន។ យើងមានគោលបំណងក្នុងការក្លាយជា“ ធនាគារឌីជីថលដ៏ល្អបំផុតនៅកម្ពុជា” ដោយធានាថាអតិថិជនរបស់យើងនឹងបន្តទទួលបានបទពិសោធន៍ធនាគារឌីជីថលដ៏ល្អបំផុត។ យើងបានកែលម្អនូវមុខងារថ្មីៗជាច្រើននៅក្នុងកម្មវិធី Prince Bank App របស់យើងដូចជា៖ ✓ គណនី៖ បង្កើតគណនីសន្សំ គណនីចរន្ត និងគណនីធនាគារអាទិភាព តាមតម្រូវការរបស់លោកអ្នក ✓ ប្រាក់បញ្ញើ៖ បើកគណនីបញ្ញើមានកាលកំណត់ថ្មី ប្រកបដោយភាពងាយស្រួលជាមួយនឹងជម្រើសដែលអ្នកចង់បាន ✓
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 30, 2020 Chan Sreyny
រោគរាត្បាតដែលបង្កឡើងដោយវីរុស Covid-19 បានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសស្ទើរតែទូទាំងពិភពលោកធ្លាក់ចុះ បើទោះបីជាការចាក់សោរទ្រង់ទ្រាយធំក្នុងគោលបំណងការពារប្រជាជនពីវីរុសក៏ដោយក្ដី ក៏បានធ្វើឲ្យពួកគេងាយរងគ្រោះនឹងសេដ្ឋកិច្ចនាពេលខាងមុខ ដោយបច្ចុប្បន្នកម្លាំងពលកម្មមួយចំនួនធំកំពុងរំកិលទៅរកការបាត់បង់ការងាររបស់ពួកគេ។ កាលពីថ្ងៃពុធ កន្លងទៅនេះ អង្គការពលកម្មអន្តរជាតិ (ILO) ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ពាក់កណ្តាលនៃកម្លាំងពលកម្មពិភពលោកកំពុងឆ្ពោះទៅរកវិបត្តិមួយទៀត គឺការបាត់បង់មុខរបរ ដើម្បីចិញ្ចឹមជិវិត។ ទន្ទឹមនឹងនេះ ILO បានព្រមានថា កម្មករប្រមាណ ១.៦ ពាន់លាននាក់ស្មើនឹងពាក់កណ្តាលនៃកម្លាំងពលកម្មពិភពលោកកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលកំពុងបំផ្លាញមុខរបររបស់ពួកគេ។ ក្នុងចំណោមកម្លាំងពលកម្មចំនួន ៣.៣ ពាន់លាននាក់ មានចំនួន ២ លាននាក់ធ្វើការនៅក្នុងវិស័យក្រៅផ្លូវការទាំងជាកម្មករជាប់កិច្ចសន្យា និងជាអ្នកប្រកបមុខរបរដោយខ្លួនឯង។ ខណៈប្រាក់ឈ្នួលរបស់ពួកគេបានធ្លាក់ចុះ ៦០% នៅក្នុងខែដំបូងនៃការកើតមានវិបត្តិ Covid-19 នេះ។ ជាមួយគ្នានេះដែរតាមរបាយការណ៍ (ILO)
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 30, 2020 Chan Sreyny
ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Narumon Pinyosinwat បានបញ្ជាក់កាលពីដើមសប្ដាហ៍នេះថា ប្រទេសថៃនឹងផ្តល់ថវិកាចំនួន ៥,០០០បាត (ប្រហែល ១៥៣ ដុល្លារសហរដ្ឋអាមេរិក) ក្នុងការផ្តល់ជំនួយសង្គ្រោះជារៀងរាល់ខែដល់កសិករប្រមាណចំនួន ១០លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃ។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារបានយល់ព្រមផ្តល់ជំនួយចំនួន ៥,០០០ បាតសម្រាប់ផ្តល់ដល់កសិករចំនួន ១០ លាននាក់ក្នុងរយៈពេល ៣ខែជាប់ៗគ្នា ក្រោមថវិការបស់រដ្ឋាភិបាលចំនួន ១៥០ ពាន់លានបាត (ប្រហែល ៤.៦១ ពាន់លានដុល្លារអាមេរិក) ដែលបានបម្រុងទុកសម្រាប់កសិករដែលរងផលប៉ះពាល់នៅទូទាំងប្រទេស។ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភកសិករដែលមានសិទ្ធិទទួលបានជំនួយសង្គ្រោះពីខែឧសភា ដល់ខែកក្កដា ត្រូវការចុះបញ្ជីជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ឬ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ឬនាយកដ្ឋានជលផល
- អាជីវកម្មអាជីវកម្ម April 30, 2020 Chan Sreyny
Parkson (Cambodia) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Parkson Retail Asia Ltd (PRA) ដែលបានចុះក្នុងបញ្ជីផ្សារមូលប័ត្រក្នុងប្រទេសសិង្ហបុរី ត្រូវបានបញ្ជាឲ្យបង់ប្រាក់ ១៤៤.៥០ លានដុល្លារអាមេរិកជាការខូចខាតដល់ក្រុមហ៊ុន Hassan (Cambodia) Development Co.,Ltd ដែលជាថ្លៃឈ្នួលជួលរយៈពេលទាំងមូលនៃកិច្ចសន្យាជួលក្រោមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទាំងពីរ។ នេះដោយផ្អែកលើសេចក្តីថ្លែងការណ៍ដែលចេញដោយ PRA ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ៦៧.៩៦% នៃក្រុមហ៊ុន Parkson Holdings Bhd ទៅកាន់ក្រុមហ៊ុន Bursa Malaysia កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។ ប្រភពដដែលបានឲ្យដឹងថា ប្រាក់បញ្ញើមានសុវត្ថិភាពរបស់ Parkson (Cambodia)
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 30, 2020 Chan Sreyny
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានថយចុះក្នុងអត្រាប្រចាំឆ្នាំ ៤.៨% ចន្លោះពីខែមករា ដល់ខែមីនាឆ្នាំនេះ ដោយយោងតាមតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២០ ដែលនាយកដ្ឋានពាណិជ្ជកម្មបានចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះ។ ការធ្លាក់ចុះនេះបានកត់សម្គាល់នូវការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលប្រហែល ១១ ឆ្នាំកន្លងមក ហើយភាគច្រើនបណ្ដាលមកពីការរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ចចំពេលដែលមានជំងឺរាតត្បាត Covid-19។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ការធ្លាក់ចុះ គឺជាអត្រាកំណើនផលិតផលក្នុងស្រុកសរុបទាបបំផុតចាប់តាំងពីការធ្លាក់ចុះ ៨,៤ ភាគរយសម្រាប់រយៈពេលចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នាំ២០០៨ ចំពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក។ ខណៈបច្ចុប្បន្ននេះ ការប្រើប្រាស់របសប្រជាជនអាមេរិកដែលមានប្រហែល ៧០% នៃផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៧.៦% ចំនែកឯការវិនិយោគអាជីវកម្មបានធ្លាក់ចុះ ៨.៦% និងការនាំចេញធ្លាក់ចុះ ៨.៧%។ ដោយឡែកចាប់តាំងពីការផ្ទុះឡើងនៃវីរុសក្នុងប្រទេសដំបូងរហូតមកដល់ខែកុម្ភៈ តម្លៃភាគហ៊ុន ការប្រើប្រាស់ និងវិស័យការងារនៅតែមានស្ថេរភាព។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 30, 2020 Chan Sreyny
យោងតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួង និងបណ្ដុះបណ្ដាលវិជ្ជៈ នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ បានឲ្យដឹងថា រោងចក្រកាត់ដេរប្រមាណជាង ១៣០ នៅក្នុងប្រទេសកម្ពុជាបានផ្អាកប្រតិបត្តិការ ដោយសារបញ្ជាទិញធ្លាក់ចុះ ដោយសារការបញ្ជាទិញធ្លាក់ចុះដែលបង្កឡើងដោយការផ្ទុះឡើងនៃ COVID-19។ ថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃទី ២៧ ខែមេសានេះ លោកហេង សួរ បានមានប្រសាសន៍ថា ស្ថានភាពនេះកំពុងប៉ះពាល់យ៉ាងខ្លាំងដល់កម្មករក្នុងស្រុកប្រមាណ ១០០,០០០ នាក់។ លោកបានបន្តថា រោងចក្រចំនួន ១៣០ នេះភាគច្រើនគឺមានបំណងបិទដំណើរការ ជាជាងការផ្អាកបណ្ដោះអាសន្ន ប៉ុន្តែដោយសារបានទទួលកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល និងទទួលបានការលើកទឹកចិត្តតាមរយៈការលើកលែងការបង់ពន្ធ ការសម្រួលនូវការបង់វិភាគទាន បសស










