- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Khmernote
សមាគមឧស្សាហកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសថៃបានស្នើសុំ ឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា លុបចោលការហាមឃាត់ការលក់គ្រឿងស្រវឹងដែលត្រូវបានដាក់ជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងសំណើពីអង្គការចំនួន ៧ ដែលដឹកនាំដោយសមាគមផលិតស្រាពីផ្លែឈើ សមាគមនលើកទឹកចិត្តអ្នកផលិតក្នុងស្រុក សមាគម Bartender ថៃ និងសមាគមន៍ផលិតស្រារបស់្រទេសថៃ ដើម្បីបន្ធូរបន្ថយការរឹតត្បិតទាក់ទងនឹងគ្រឿងស្រវឹង។ ក្នុងនោះផងដែរថា សមាគមគ្រឿងស្រវឹងបានស្នើសុំរដ្ឋាភិបាលកុំពន្យារការហាមឃាត់ការលក់លើសពីថ្ងៃទី៣០ ខែមេសា និងអនុញ្ញាតឱ្យលក់ស្រាបៀរនិងស្រាតាមរយៈការវេចខ្ចប់ និងសេវាកម្មដឺកជញ្ជូន។ ពួកគេក៏បានស្នើសុំឱ្យរដ្ឋាភិបាលបន្ធូរបន្ថយបន្ទុកពន្ធនិងជួយគ្រប់គ្រងការបំផ្លាញចោលនូវទំនិញខូចគុណភាពផងដែរ។ បន្ថែមពីនេះសមាគមចង់ឲ្យរដ្ឋាភិបាលដកបម្រាមហាមឃាត់ការលក់ដុំគ្រឿងស្រវឹង ដោយពួកគេបាននិយាយថាបម្រាមរបស់រដ្ឋាភិបាលកំពុងរារាំងអ្នកផលិតពីការដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់អ្នកលក់រាយដែលស្តុកអាចរក្សាទុកបានដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានបញ្ឈប់ការលក់ស្រានៅតាមហាងនានាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ។ ប៉ុន្តែដោយសារស្ថានភាពនៅក្នុងប្រទេសមិនមានភាពប្រសើរឡើង ទីក្រុងបាងកកបន្ដហាមឃាត់ការលក់គ្រឿងស្រវឹង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Chan Sreyny
យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា នាថ្ងៃនេះបានផ្សាយឲ្យដឹងថានៅសប្តាហ៍នេះ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ១,៥ លានដុល្លា សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយឯកអគ្គរដ្ឋទូត W. Patrick Murphy បានប្រកាសជំនួយថ្មីនេះ នៅក្រសួងសុខាភិបាល នៅក្នុងពិធីពិសេសមួយ។ សូមជម្រាបផងដែរថាចាប់តាំងពីការចាប់ផ្តើមមានឡើងនូវការរាតត្បាតនៃមេរោគនេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់សរុបចំនួនជាង ៣.៥ លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ ជំនួយនេះដែលត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយសហរដ្ឋអាមេិរក USAID គឺសម្រាប់ការទាក់ទងគ្នាលើហានិភ័យ ការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងនិងបង្ការការឆ្លង ហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Chan Sreyny
លោក Paul Romer អតីតប្រធានសេដ្ឋវិទូធនាគារពិភពលោកដែលបានឈ្នះពានរង្វាន់ណូបែលនៅឆ្នាំ២០១៨ បានប្រាប់កាសែត Washington Post ថារដ្ឋាភិបាលគួរតែធ្វើតេស្តលើមនុស្សគ្រប៉គ្នានៅសហរដ្ឋអាមេរិករៀងរាល់ ២ សប្តាហ៍ម្តង ហើយញែកអ្នកដែលបានធ្វើតេស្តវិជ្ជមានឲ្យនៅដាច់ដោយឡែក។ ការធ្វើដូច្នេះគឺដើម្បីឱ្យប្រទេសនេះ វិលមករកភាពប្រក្រតីវិញនៅរដូវក្តៅខាងនេះ។ ជាមួយគ្នានេះលោកបាននិយាយថា ការធ្វើតេស្តនេះសហរដ្ឋអាមេរិកត្រូវចំណាយប្រហែល ១០០ ពាន់ដុល្លារដែលជាចំនួនច្រើនក៏ពិតមែន ប៉ុន្តែវានៅតិចជាងអ្វីដែលសភាបានចំណាយរួចហើយគឺ ទឹកប្រាក់ចំនួន ២ទ្រីលានដុល្លារ លើការដោះស្រាយទៅលើការរាតត្បាតនសវីរុស។ មិនតែប៉ុណ្ណោះលោកបានបន្តថា រដ្ឋាភិបាលនឹងត្រូវចំណាយកាន់តែច្រើនជាងនេះ ប្រសិនបើប្រទេសនៅតែមានការរាតត្បាត ហើយផ្នែកខ្លះនៃប្រទេសនៅតែបិទ។ អតីតប្រធានសេដ្ឋវិទូបានលើកឡើងថា៖ « វាស្ថិតក្នុងការគ្រប់គ្រងរបស់យើងទាំងស្រុងក្នុងការជួសជុលបញ្ហានេះ។ យើងគួរតែចំណាយប្រាក់ ១០០ ពាន់លានដុល្លារលើការសាកល្បង យើងគួរតែធ្វើវាឱ្យដំណើរការ វាមិនពិបាកនោះទេ”។ យ៉ាងណាមិញគិតត្រឹមថ្ងៃទី
- អាជីវកម្មអាជីវកម្ម April 28, 2020 Chan Sreyny
ក្រុមហ៊ុន General Motor Co, Ford Motor Co និង Fiat Chrysler Automobiles NV កំពុងកំណត់យកថ្ងៃទី១៨ ខែឧសភា ឆាប់ៗនេះ ដើម្បីបន្តផលិតកម្មនៅរោងចក្ររបស់ពួកគេនៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទទ្វាររោងចក្រកាលពីខែមីនាដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19។ តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃទី២៨ ខែមេសានេះបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប្រតិបត្តិករនានាទទួលបានដំណោះស្រាយបណ្ដោះអាសន្នមួយ បន្ទាប់ពីបើកកិច្ចពិភាក្សាជាមួយមេដឹកនាំសហជីពកម្មករនៅសហរដៅសហរដ្ឋអាមេរិក (United Auto Workers) និងថ្នាក់ដឹកនាំការិយាល័យអភិបាលរដ្ឋ Michigan លោកស្រី Gretchen Whitmer។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Chan Sreyny
ចាប់តាំងពីវីរុស Covid-19 បានផ្ទុះឡើងនិងបានរាតត្បាតនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក គេសង្កេតឃើញថាប្រទេសចិនដែលជាប្រភពនៃការផ្ទុះឡើងនៃវីរុស និងជាជនរងគ្រោះបានក្លាយជាអ្នកជួយសង្គ្រោះប្រទេសជាច្រើនក្នុងការផ្គត់ផ្គង់ម៉ាស់ សម្ភារៈវេជ្ជសាស្រ្ត និងក្រុមគ្រូពេទ្យជំនាញទៅកាន់ប្រទេសដែលជាមហាមិត្ត និងតំបន់ដែលរងគ្រោះខ្លាំង។ ជាក់ស្ដែងគិតមកទល់ពេលនេះប្រទេសចិនបានបរិច្ចាគឧបករណ៍ដល់ប្រទេសជាង ១០០ រួចមកហើយ។ ការរាតត្បាតនៃវីរុសនេះបានផ្ដល់ឱកាសដល់ប្រទេសចិនក្នុងការបង្កើតទំនាក់ទំនងការទូតល្អជាមួយបណ្ដាប្រទេសជាច្រើនតាមរយៈការផ្ដល់ម៉ាស់ ឧបករណ៍ធ្វើតេស្ត៍ បំពង់ខ្យល់ និងទែម៉ូម៉ែត្រ។ ប៉ុន្តែខណៈពេលទំនាក់ទំនងការទូតរបស់ប្រទេសចិនកំពុងរីកចម្រើន ស្រាប់តែពេលថ្មីៗនេះលេចមុខអ្នកប្រកួតប្រជែងថ្មីគឺប្រទេសវៀតណាម។ តាមរយៈការបរិច្ចាគម៉ាស់រាប់រយពាន់ដល់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសអ៉ឺរ៉ុបក៏ដូចជាការលក់ឧបករណ៍ការពារដល់សហរដ្ឋអាមេរិកប្រទេសវៀតណាមបានទទួលការដឹងគុណនិងការទុកចិត្តពីមេដឹកនាំពិភពលោក។ ជាមួយគ្នានេះក្រុមហ៊ុនវៀតណាមចំនួន ៤០ កំពុងផលិតម៉ាស់ហើយវៀតណាមអះអាងថាខ្លួនមានសមត្ថភាពបន្ថែមទៀតប្រសិនបើចាំបាច់។ ទន្ទឹមនឹងនេះដែរប្រទេសវៀតណាមទទួលបានការសរសើរចំពោះគុណភាព និងមុខងារនៃការនាំចេញរបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានថ្លែងអំណរគុណជាសាធារណៈបន្ទាប់ពីប្រទេសរបស់លោកបានទិញសម្លៀកបំពាក់ចំនួន ៤៥០,០០០ឈុត ពីប្រទេសវៀតណាម។ ខណៈប្រទេសចិនបានទទួលរងនូវភាពអាម៉ាស់នៅពេលដែលក្រុមលក់រាយនៅអ៉ឺរ៉ុបបានខកចិត្តបញ្ជូនទំនិញដែលមានគុណភាពមិនល្អរាប់រយពាន់ត្រឡប់មកវិញ។ ហេតុដូច្នេះហើយទោះបីជាវូហានដែលជាកន្លែងផ្ទុះឡើងនៃវីរុស Covid-19 ឥឡូវកំពុងវិលត្រឡប់ទៅរកទម្រង់ធម្មតាខ្លះវិញក៏ដោយ ក៏ប្រទេសចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយនៃទំនាក់ទំនងសាធារណៈ។ ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ពីបទលាក់បាំងប្រភពនៃការផ្ទុះដំបូង និងការរាយការណ៍អំពីការឆ្លងនិងការស្លាប់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Chan Sreyny
ក្រុមហ៊ុនជប៉ុនចំនួនពីរ ដែលជាក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញមានឈ្មោះថា Aura Green Energy Co និងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធបន្ទះសូឡា WWB Corp បានសហការគ្នាបង្កើតអាជីវកម្មផលិតថាមពលកូនកាត់រួមផ្សំថាមពលជីវម៉ាស និងថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាក្នុងឆ្នាំ២០២១ ក្នុងគោលបំណងជួយធានាដល់ការផ្គត់ផ្គង់ថាមពលឲ្យមានស្ថេរភាព។ ក្នុងនោះផងដែរក្រុមហ៊ុនទាំងពីរគ្រោងនឹងសាងសង់រោងចក្រសម្រាប់ផលិតថាមពលដោយប្រើអង្កាមជាឥន្ធនៈនៅក្នុងរោងម៉ាស៊ីនកិនស្រូវក្បែរទីក្រុងភ្នំពេញរួមជាមួយផ្ទាំងសូឡា។ ក្រោមគម្រោងដែលមានតម្លៃ ៤០០ លានយ៉េន (៣.៧ លានដុល្លារ) រោងចក្ររោងចក្រថាមពលបៃតងបានរួមបញ្ចូលគ្នាដែលមានសមត្ថភាពសរុប ១៥០០ គីឡូវ៉ាត់។ ថាមពលទាំងនេះ នឹងត្រូវផ្គត់ផ្គង់ដល់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន អង្គរកសិកម្មរុងរឿង (Angkor Kasekam Roongroeung Co., Ltd) ដែលជាអ្នកផលិតអង្ករក្នុងស្រុកដ៏ធំមួយនៅក្នុងខេត្តកណ្តាល ដោយមានផែនការលក់នូវថាមពលដែលលើសទៅឱ្យក្រុមហ៊ុនថាមពលក្នុងស្រុកណាមួយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនជប៉ុនទាំងពីរបានបង្កើតការបណ្តាក់ទុនរួមគ្នានៅកម្ពុជា កាលពីខែកុម្ភៈសម្រាប់អាជីវកម្មនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 28, 2020 Chan Sreyny
ភ្នំពេញ៖ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពជំងឺកូវីដ-១៩ » កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នក្រសួងសុខាភិបាលបានចុះកិច្ចសន្យាក្នុងការទិញម៉ាស់ពីបណ្ដាក្រុមហ៊ុនមួយចំនួន ដើម្បីត្រៀមទុកឆ្លើយតបក្នុងករណីណាមួយដែលអាចនឹងផ្ទុះឡើងភ្លាមៗ បើទោះបីជាពេលនេះក្រសួង បានព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ជាសះស្បើយច្រើនក៏ដោយ។ លោកជំទាវបានបញ្ជាក់បន្ថែមថា នៅក្នុងពេលនេះក្រសួងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនក្នុងស្រុកក្នុងការទិញម៉ាស់ក្រណាត់ ដោយមានគម្រោងទិញចំនួន ២លានម៉ាស់ ដើម្បីចែកជូនបងប្អូនកម្មករ កម្មការនី និងពលករ ប្រសិនបើមានការរីករាលដាលជាទ្រង់ទ្រាយធំណាមួយកើតឡើងភ្លាមៗនៅក្នុងប្រទេសយើង។ បន្ថែមពីនេះយោងតាមប្រសាសន៍របស់លោកជំទាវ បានឲ្យដឹងថា ក្រសួងសុខាភិបាលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចំនួន ៤ ដោយប្រភេទ surgical mask (ម៉ាស់ធម្មតា) និងម៉ាស់ N95
- អាជីវកម្មអាជីវកម្ម April 27, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ប្រាក់ចំណេញរបស់ប្រតិបត្តិករទូរស័ព្ទចល័តកំពូលៗទាំង ៣ របស់ចិននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ នេះមានចំនួន សរុបប្រមាណ ៣២.៥ ពាន់លានយ័ន (ប្រហែល ៤.៥៩ ពាន់លានដុល្លារអាមេរិក) បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ តាមរយៈចំនួនប្រាក់ចំនេញនៅត្រីមាសទី១ នេះបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន China Mobile (០.៨%), China Telecom (២.២%) និង China Unicom ( ១៣.៩%) ដោយសារផលប៉ះពាល់ដោយការផ្ទុះឡើងនៃការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសកូវីដ-១៩។ ប៉ុន្តែទោះបីជានេក្ដី ចំនួនអតិថិជនដែលបានត្ជាប់បណ្ដាញ 5G មានការកើនឡើងនៅក្នុងត្រីមាសទី១










