យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ប្រាក់ចំណេញរបស់ប្រតិបត្តិករទូរស័ព្ទចល័តកំពូលៗទាំង ៣ របស់ចិននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ នេះមានចំនួន សរុបប្រមាណ ៣២.៥ ពាន់លានយ័ន (ប្រហែល ៤.៥៩ ពាន់លានដុល្លារអាមេរិក) បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ តាមរយៈចំនួនប្រាក់ចំនេញនៅត្រីមាសទី១ នេះបានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន China Mobile (០.៨%), China Telecom (២.២%) និង China Unicom ( ១៣.៩%) ដោយសារផលប៉ះពាល់ដោយការផ្ទុះឡើងនៃការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសកូវីដ-១៩។
ប៉ុន្តែទោះបីជានេក្ដី ចំនួនអតិថិជនដែលបានត្ជាប់បណ្ដាញ 5G មានការកើនឡើងនៅក្នុងត្រីមាសទី១ នេះ ដោយក្រុមហ៊ុនបានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវនិន្នាការនៃការផ្លាស់ប្តូរឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមនិងជំរុញយ៉ាងសកម្មដល់ការធ្វើពាណិជ្ជកម្មនៃ ប្រព័ន្ធ 5G ។ ជាក់ស្ដែងនៅចុងខែមីនានេះ China Mobile និង China Telecom បានឃើញពីការកើនឡើងយ៉ាងឆាប់រហ័សនៃអតិថិជនដែលប្រើប្រព័ន្ធ 5G ដោយមានចំនួន ៣១.៧២ លាននាក់ និង ១៦.៦១ លាននាក់។

យ៉ាងណាមិញដោយប្រឈមនឹងបញ្ហាដែលបង្កឡើងដោយការផ្ទុះឡើងនៃវីរុសកូវីដ-១៩ នេះក្រុមហ៊ុន China Unicom បាននិយាយថាខ្លួនបានប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា big data បញ្ញាសិប្បនិម្មិត (AI) និង 5G ដើម្បីគាំទ្រដល់ការត្រួតពិនិត្យការរីករាលដាលឲ្យបានច្បាស់លាស់ រដ្ឋបាលសាធារណៈឆ្លាតវៃ រួមទាំងការបន្តការងារ និងផលិតកម្ម។ ខណៈក្រុមហ៊ុន China Telecom បានយល់ច្បាស់ពីតំរូវការផ្តល់ព័ត៌មានថ្មីដែលបានបង្កើតឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត៕

ប្រភព៖ xinhuanet
អត្ថបទ៖ លីនី


