រដ្ឋាភិបាលអាមេរិកសន្យាផ្តល់ថវិកាចំនួន ១.៥ លានដុល្លាថែមទៀត សម្រាប់ជួយប្រទេសកម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សេដ្ឋកិច្ច April 28, 2020 Chan Sreyny

យោងតាមគេហទំព័រ​ហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា នាថ្ងៃនេះបានផ្សាយឲ្យដឹងថានៅសប្តាហ៍នេះ រដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានសន្យាផ្តល់ថវិកាចំនួន ១,៥ លានដុល្លា សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយឯកអគ្គរដ្ឋទូត W. Patrick Murphy បានប្រកាសជំនួយថ្មីនេះ នៅក្រសួងសុខាភិបាល នៅក្នុងពិធីពិសេសមួយ។

សូមជម្រាបផងដែរថាចាប់តាំងពីការចាប់ផ្តើមមានឡើងនូវការរាតត្បាតនៃមេរោគនេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់សរុបចំនួនជាង ៣.៥ លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ ជំនួយនេះដែលត្រូវបានផ្តល់តាមរយៈទីភ្នាក់ងារជំនួយសហរដ្ឋអាមេិរក USAID គឺសម្រាប់ការទាក់ទងគ្នាលើហានិភ័យ ការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងនិងបង្ការការឆ្លង ហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍៕