ព័ត៌មានចុងក្រោយ
  • វីរុសកូរ៉ូណាកំពុងប្រហារក្រុមហ៊ុន  Mitsubishi Motors ដ៏ល្បីមួយរបស់ជប៉ុន ឲ្យខាតបង់ប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំចំនួន ២៤០ លានដុល្លារអាមេរិកនៅឆ្នាំនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 25, 2020 Chan Sreyny

    ក្រុមហ៊ុន Mitsubishi Motors ដ៏ល្បីមួយរបស់ជប៉ុនបានគិតរំពឹងថានៅក្នុងឆ្នាំនេះក្រុមហ៊ុនរបស់ខ្លួននឹងខាតបង់ប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំ ចំនួន ២៤០ លានដុល្លារអាមេរិកដោយសាតែផលប៉ះពាល់នៃការឆ្លងរាលដាលនៃវីរុស Covid-19។ ខណៈក្រុមហ៊ុនដែលប្រតិបត្តិការក្នុងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Nissan និងក្រុមហ៊ុន Renault កាលពីពេលមុនបានព្យាករថានឹងទទួលបានប្រាក់ចំណេញ ៥ ពាន់លានយ៉េន (៤៦.៥ លានដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធរហូតដល់ខែមីនា នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ប៉ុន្តែដោយសារវីរុស Covid-19 ប្រាក់ចំណូលត្រូវបានរារាំងដោយការធ្លាក់ចុះនៃតម្រូវការរថយន្តសកល និងផលប៉ះពាល់នៃការរីករាលដាលនៃវីរុសបានធ្វើឲ្យក្រុមហ៊ុនកាត់បន្ថយការព្យាករណ៍ប្រាក់ចំណេញប្រតិបត្តិការពី ៦០% ដល់ ១២ ពាន់លានយ៉េន។ ជាមួយគ្នានេះប្រភពដដែរលបានបន្តថា លោក Osamu Masuko និងនាយកប្រតិបត្តិដទៃទៀតនឹងកាត់បន្ថយប្រាក់ឈ្នួលរហូតដល់ ៣០% ហើយក្រុមហ៊ុនផលិតរថយន្តគ្រោងនឹងប្រកាសពីប្រាក់ចំណូលក្នុងមួយឆ្នាំរបស់ខ្លួននៅខែក្រោយនេះ។

  • វៀតណាមបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារដល់អង្គការសុខភាពពិភពលោកសម្រាប់ការប្រយុទ្ធប្រឆាំងនឹង Covid-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 25, 2020 Chan Sreyny

    យោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាមបានឲ្យដឹងថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានបរិច្ចាគថវិកាចំនួន ៥០,០០០ ដុល្លារអាមេរិកដល់ភ្នាក់ងារប្រយុទ្ធប្រឆាំង Covid-19 របស់អង្គការសុខភាពពិភពលោកដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 ។ ជាមួយគ្នានេះដែរថវិកាទាំងនេះត្រូបានផ្ដល់ជូនដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Le Hoai Trung ដល់លោក Kidong Park តំណាងអង្គការសុខភាពពិភពលោកនៅប្រទេសវៀតណាមកាលពីថ្ងៃសុក្រ ទី២៤ ខែមេសាកន្លងទៅនេះ។ ទន្ទឺមនឹងនេះសេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ការចូលរួមវិភាគទាននេះពីប្រទេសវៀតណាមគឺក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតពិភពលោក។ ខណៈមកទល់បច្ចុប្បន្ននេះប្រទេសវៀតណាមគ្រប់គ្រងបាន​យ៉ាងជគជ័យលើវីរុស Covid-19 ពោលគឺមិនមានការបញ្ជាក់ពីករណីថ្មីនោះទេនៅក្នុងកំឡុងសប្ដាហ៍នេះ។ យ៉ាងណាមិញលោក Le Hoai Trung បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកនិងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផ្សេងទៀតដែលបានគាំទ្រនិងជួយដល់ការប្រយុទ្ធរបស់ Covid-19 នៅវៀតណាមដែលរួមចំណែកធ្វើឱ្យស៊ីជម្រៅ Vietnam-UN កាន់តែស៊ីជម្រៅថែមទៀតភាពជាដៃគូក្នុងរយៈពេលបួនទសវត្សកន្លងមក។ គួរបញ្ជាក់ផងដែរថា រោគរាតត្បាត

  • រដ្ឋកាលីហ្វ័រញ៉ា ចាប់ផ្ដើមកម្មវីធីចែកចាយអាហារដល់មនុស្សវ័យចំណាស់ ដោយប្រើភោជនីយដ្ឋានក្នុងស្រុកដែលជាយុទ្ធសាស្រ្តមួយអាចរក្សាការងារ និងអាជីវកម្មឲ្យនៅដំណើរការដដែល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 25, 2020 Chan Sreyny

    រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom កាលពីថ្ងៃសុក្រ ទី២៤ កន្លងទៅនេះបានប្រកាសបើកកម្មវិធីមួយដែលមានឈ្មោះថា «ភោជនីយដ្ឋានចែកចាយអាហារសម្រាប់មនុស្សវ័យចំណាស់» ដែលនឹងប្រើប្រាស់ហាងអាហារក្នុងស្រុកដើម្បីរៀបចំ និងចែកចាយអាហារដោយឥតគិតថ្លៃដល់មនុស្សចាស់ដែលត្រូវការជំនួយក្នុងវិបត្តិ Covid-19។ យោងតាម លោក Gavin Newsom កម្មវិធីនេះបានបង្កើតឡើងតាមរយៈភាពជាដៃគូជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ ហើយកម្មវិធីនៅទូទាំងរដ្ឋបានចូលជាធរមានភ្លាមៗនៅថ្ងៃសុក្រនេះ ហើយក៏ជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក។ លោកបានប៉ាន់ប្រមាណថាមនុស្សវ័យចំណាស់ជាង ៥.៧ លាននាក់នៅរដ្ឋកាលីហ្វ័រញ៉ា ហើយ ១.៧ លាននាក់នៃពួកគេគឺរស់នៅតែម្នាក់ឯងហើយប្រហែលជាមិនអាចចំអិនអាហារដោយខ្លួនឯងបានទេ។ យ៉ាងណាមិញបន្ថែមពីលើការជួយសង្គ្រោះដោយផ្ដល់អាហារឥតគិតថ្លៃ កម្មវិធីភោជនីយដ្ឋានចែកចាយអាហារសម្រាប់មនុស្សវ័យចំណាស់ ក៏បានបង្កើតការងារដលប្រជាពលរដ្ឋផងដែរ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភោជនីយដ្ឋានមានសមត្ថភាពដើម្បីចាប់ផ្តើមជួលបុគ្គលិក ឬ រក្សាការងារប្រជាជនកុំឲ្យបាត់បង់។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្នុងតំបន់នឹងទទួលខុសត្រូវក្នុងការជ្រើសរើសភោជនីយដ្ឋានសម្រាប់កម្មវិធីនេះ ដោយភោជនីយដ្ឋានចែកចាយអាហារសម្រាប់មនុស្សវ័យចំណាស់ នឹងផ្ដល់អាហារបីពេលក្នុងមួយថ្ងៃរយៈពេលមួយសប្ដាហ៍ពេញសម្រាប់មនុស្សវ័យចំណាស់។ ទោះបីជាយ៉ាងនេះក្ដីមកទល់ពេលនេះមិនទាន់មានចំនួនហាងពិតប្រាកដដែលត្រូវបានជ្រើសនៅឡើយទេ

  • ចិនត្រៀមចេញរូបិយប័ណ្ណឌីជីថលរបស់ខ្លួន ដោយយីហោអាមេរិកលំដាប់ៗចំនួន ៣ ត្រូវបានជ្រើសរើសដើម្បីសាកល្បង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម April 25, 2020 Chan Sreyny

    ធនាគារកណ្ដាលរបស់ប្រទេសចិនបានពន្លឿនការសាកល្បងរូបិយប័ណ្ណឌីជីថលថ្មីរបស់ខ្លួន ហើយនឹងបញ្ចូលអាជីវកម្មបរទេសមួយចំនួនជាលើកដំបូងនៅក្នុងកម្មវិធីនេះ។ ជាក់ស្ដែងអាជីវកម្មធំៗរបស់អាមេរិកចំនួន ៣ រួមមាន Starbucks, McDonald’s និង Subway ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរបស់ធនាគារប្រជាជនចិន (PBOC) ដែលនឹងសាកល្បងរូបិយប័ណ្ណឌីជីថលក្នុងប្រតិបត្តិការតូចៗជាមួយអាជីវកម្មក្នុងស្រុកចំនួន ១៩។ រូបិយប័ណ្ណឌីជីថលផ្លូវការរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជាការទូទាត់រូបិយប័ណ្ណតាមអេឡិចត្រូនិកឌីជីថល (DCEP) បានលេចចេញជាសាធារណៈកាលពីសប្តាហ៍មុន នៅរូបថត​មួយនៃកំណែសាកល្បងនៃកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយធនាគារកសិកម្មចិនត្រូវបានចែកចាយតាមអ៉ីនធឺណេត។ ជាមួយគ្នានេះដែរកម្មវិធីរូបិយប័ណ្ណឌីជីថលមានមុខងារមូលដ្ឋានជាច្រើនស្រដៀងនឹងកម្មវិធីទូទាត់តាមអ៉ីនធឺណេតចិនផ្សេងទៀតដូចជា Alipay និង WeChat Pay ដែលជាឧបករណ៍ទូទាត់តាមអ៊ិនធរណេតដែលពេញនិយមបំផុតពីររបស់ប្រទេស ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ និងផ្ទេរប្រាក់។ យ៉ាងណាមិញប្រទេសចិនមិនបានបង្ហាញពេលវេលាសម្រាប់ការចាប់ផ្តើមប្រាក់យ័នឌីជីថលនោះទេ ប៉ុន្តែរបាយការណ៍កាលពីសប្តាហ៍មុនស្តីពីការធ្វើតេស្តិថ្មីបានធ្វើឱ្យមានការសង្ស័យថាវាអាចនឹងមកដល់ឆាប់ៗនេះ។ ក្រុមហ៊ុនវិនិយោគ BlockVC បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវថ វាប្រាកដថា ការទូទាត់រូបិយប័ណ្ណតាមអេឡិចត្រូនិកឌីជីថល ឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បងចុងក្រោយហើយគួរតែចាប់ផ្តើមជាផ្លូវការ។

  • រដ្ឋាភិបាលកម្ពុជាបញ្ចេញថវិកា ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មដើម្បីគាំទ្រដល់វិស័យកសិកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 24, 2020 Chan Sreyny

    កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចចំណាយថវិកា ៥០ លានដុល្លារអាមេរិកតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (RDAB) ដើម្បីគាំទ្រដល់វិស័យកសិកម្ម។ ក្នុងរង្វង់ទឹកប្រាក់ ៥០ លានដុល្លារនេះរដ្ឋាភិបាលផ្ដល់ជូនក្នុងទម្រង់ជាឥណទានដែលមានអត្រាការប្រាក់ទាបដើម្បីគំាទ្រដល់សិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មសម្រាប់ការដាំដុះបន្លែផ្លែឈើ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រីជាដើម។ ជាមួយគ្នានេះដែរកសិករ និងម្ចាស់សហគ្រាស​ទាំងអស់អាចទទួលបានឥណទានដែលមានអត្រាការប្រាក់ទាប ៦%ប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៦.៥% ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង)។ ប៉ុន្តែត្រូវគោរពតាមការកំណត់របស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មរួមមានគម្រោងពង្រីកអាជីកម្មរួមចំណែកបង្កើតការងារ ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ឬ ទុនវិនិយោគ សម្រាប់ពង្រីកអាជីវកម្ម។ លើសពីនេះទៅទៀតឥណទានក្រោមកម្មវិធីពិសេសនេះ

  • មហាសេដ្ឋីអាមេរិកកាន់តែមានខ្លាំងឡើងៗ ចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ April 24, 2020 Chan Sreyny

    ចាប់តាំងពីប្រធានាធិតី ដូណាល់ ត្រាំ ឡើងកាន់តំណែងនៅការិយាល័យ Oval តាំងពីឆ្នាំ២០១៧ មក មហាសេដ្ឋីអាមេរិកកាន់តែមានខ្លាំងឡើងៗដោយទ្រព្យសម្បត្តិកើនឡើង ១០.៦%។ នោះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានទ្រទ្រង់សេដ្ឋកិច្ចសម្រាប់ការសិក្សាគោលនយោបាយ “Billionaire Bonanza” ដែលវិភាគទិន្នន័យទ្រព្យសម្បត្តិពីសន្ទស្សន៍មហាសេដ្ឋី Bloomberg និងបញ្ជីឈ្មោះមហាសេដ្ឋី ៤០០ របស់​ទស្សនាវដ្ដី Forbes ចាប់តាំងពីឆ្នាំ ១៩៩០។ ក្នុងរបាយការណ៍ទាំងនោះបានរកឃើញថា ទ្រព្យសម្បត្តិរួមរបស់មហាសេដ្ឋីអាមេរិកចំនួន ៥៦៥ នាក់នៅឆ្នាំ ២០១៧ មានចំនួន ២.៧ ទ្រីលានដុល្លារ នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក Forbes នៅឆ្នាំនោះ។ ដោយឡែកកនៅក្នុងឆ្នាំ២០២០ នេះ ចំនួនមហាសេដ្ឋីអាមេរិកបានកើនឡើងដល់

  • ADB យល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ១.៥ ពាន់លានដុល្លារអាមេរិកដល់ភីលីពីនដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 24, 2020 Chan Sreyny

    ធនាគារអភិវឌ្ឍអាស៊ី (ADB) បានយល់ព្រមផ្ដល់ប្រាក់កម្ចីចំនួន ១.៥ ពាន់លានដុល្លារដើម្បីជួយដល់រដ្ឋាភិបាលភីលីពីនសម្រាប់មូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ និងពង្រឹងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ បើតាមប្រសាសន៍របស់ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ជំនួយនេះគឺជាប្រាក់កម្ចីដ៏ធំបំផុតរបស់ (ADB) ដល់ប្រទេសភីលីពីនដែលមិនធ្លាប់មានពីមុនមក ហើយបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជំនួយជាបន្ទាន់និងមានប្រសិទ្ធិភាព ដើម្បីជួយប្រទេសនេះកាត់បន្ថយផលប៉ះពាល់លើប្រជាជនជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះរួមទាំងស្ត្រីផងដែរ។ ប្រទេសភីលីពីនស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលអនុវត្តវិធានការណ៍រក្សាគម្លាតក្នុងសង្គមតាមរយៈការរឹតបន្តឹងសហគមន៍របស់ខ្លួន ដោយបានបិទសាលារៀន និងអាជីវកម្មឯកជនជាបណ្តោះអាសន្ន។ បន្ថែមពីនេះភិលីពីនក៏បានបិទព្រំដែននៅលើកោះ Luzon ទាំងមូលដែលក្នុងនោះរួមមានទីក្រុងម៉ានីលនៅថ្ងៃទី ១៦ មីនា។ យ៉ាងណាប្រាក់កម្ចីសម្រាប់គាំទ្រ និងឆ្លើយតបទៅវីរុសកូវីដ-១៩ របស់ (ADB) នេះ នឹងគាំទ្រវិធានការណ៍របស់រដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ច បង្កើនថវិកាសម្រាប់ការគាំពារសង្គម ជំនួយសង្គ្រោះអាជីវកម្មខ្នាតតូច និងមានវិធានការណ៍សុខភាពកាន់តែទូលំទូលាយដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ-១៩នៅក្នុងប្រទេស។ គួរបញ្ជាក់ផងដែរថា ហិរញ្ញប្បទានថ្មីនេះ គឺជាផ្នែកមួយនៃជំនួយចំនួន ២០

  • វៀតណាមជ្រុះបាត់ឱកាសរកប្រាក់ចំណេញពីការទិញប្រេងតម្លៃថោកស្តុកទុក ដោយសារមិនមានកន្លែងស្តុកប្រេងគ្រប់គ្រាន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 24, 2020 Chan Sreyny

    វៀតណាម៖ ស្តុកប្រេងធំៗ ដែលលក់មិនចេញ និងការខ្វះខាតទីតាំងស្តុកប្រេងបានកំពុងរារាំងក្រុមហ៊ុនប្រេងដ៏ធំរបស់វៀតណាមពីការរកប្រាក់ចំណេញតាមរយៈការទិញប្រេងដែលកំពុងធ្លាក់ថ្លៃដល់បាត។ ក្រុមហ៊ុន Petrovietnam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះថាចាប់តាំងពីប្រទេសវៀតណាមមិនមានកន្លែងស្តុកប្រេងឆៅជាតិមក ប្រេងឆៅរបស់ក្រុមហ៊ុនត្រូវបានរក្សាទុកនៅក្នុងរោងចក្រចម្រាញ់ប្រេងចំនួនពីរនៅឯក្រុមហ៊ុន Dung Quat និង Nghi Son ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ៨០%។ ហេតុដូចនេះហើយ ទោះបីជាតម្លៃប្រេងបានធ្លាក់ដល់កម្រិតទាបបំផុតដែលមិនធ្លាប់មានពីមុននៅក្នុងសប្ដាហ៍នេះក៏ដោយក្ដី ក៏ក្រុមហ៊ុនយក្សរបស់រដ្ឋមួយនេះបាននិយាយថា ទោះបីក្រុមហ៊ុនពិចារណាពីលទ្ធភាពនៃការទិញ និងស្តុកប្រេងក៏ដោយក៏វាមិនអាចទៅរួចដែរ។ ក្រុមហ៊ុនបានបន្តថា ការជួល​រថយន្តដឹកប្រេងសម្រាប់ស្តុកទុកប្រេងឆៅមិនអាចធ្វើទៅបានទេដោយសារបញ្ហាថវិការបស់ក្រុមហ៊ុន។ យ៉ាងណាមិញនាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនចែកចាយប្រេងនៅភាគខាងត្បូងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ទោះបីការស្តុកទុកជាយុទ្ធសាស្រ្តជោគជ័យនាពេលកន្លងមកក៏ដោយក៏ស្ថានភាពរបស់វីរុស Covid-19 នាពេលនេះមានភាពខុសប្លែកគ្នាចាប់តាំងពីប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងហើយស្តុកប្រេងកាន់តែកើនឡើង។ ដោយឡែកលោក Nguyen Quang Dung អនុប្រធានក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈមួយទៀតឈ្មោះ Petrolimex ក៏បាននិយាយដែរថា ទំហុំស្តុកប្រេងភាគច្រើនត្រូវបានពេញអស់ហើយ