- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Khmernote
តម្លៃប្រេងនៅក្នុងទីផ្សារក្រុងញូវយ៉កបានធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈដែលវិបត្តិវីរុស COVID-19 បានធ្វើឱ្យមានការបន្តថយចុះតម្រូវការ។ ការដួលរលំដែលមិនធ្លាប់មានពីមុននេះ វាប្រៀបដូចជាអ្នកផលិតនឹងបង់លុយឱ្យអ្នកទិញយកប្រេងចេញពីដៃរបស់ពួកគេ។ កាលពីថ្ងៃច័ន្ទ West Texas Intermediate បានព្យាករណ៍ថាការចែកចាយប្រេងក្នុងខែឧសភា នឹងធ្លាក់ចុះដល់ -៣៧ដុល្លារ ក្នុងមួយបារ៉ែល។ ការធ្លាក់ចុះជាប្រវត្តិសាស្រ្តគឺដោយសារតែ យន្តការីទីផ្សារជាមួយនឹងកិច្ចសន្យាចែកចាយនៅខែឧសភា បានជិតផុតកំណត់ស្រាប់។ កន្លែងស្តុកប្រេងក៏ស្ថិតនៅក្នុងដែនកំណត់របស់ពួកគេដែរ ព្រោះអ្នកផលិតអស់កន្លែងស្តុកទុកប្រេង។ អ្នកទីផ្សារនិយាយថា ពាណិជ្ជករបានបោះបង់កិច្ចសន្យាសម្រាប់ខែឧសភានេះ ដោយសារថ្លៃដើមក្នុងការស្តុកទុក និងដឹកជញ្ជូនប្រេងឆៅ ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ ទាំងដែលគ្មានអតិថិជនត្រូវការវា។ ការធ្លាក់ចុះបង្ហាញពីការព្រួយបារម្ភនាពេលបច្ចុប្បន្ន អំពីភាពប្រែប្រួលនៃទីផ្សារប្រេងលើពិភពលោក។ ប្រទេសផលិតប្រេងធំៗរួមមាន៖ អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងកាលពីរសប្តាហ៍មុន ដើម្បីជំរុញតម្លៃដោយកាត់បន្ថយផលិតកម្មចំនួន ៩.៧ លានបារ៉ែលក្នុងមួយថ្ងៃ
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ April 20, 2020 Khmernote
ជម្ងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលបានដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃចម្ងឺកូវីដ-១៩នេះ។ នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាយើងវិញ អ្នក រត់រម៉កកង់បី (តុកតុក) និង អ្នកមគ្គុទេសក៍ទេសចរកំពុងជួបវិបត្តិខ្វះខាតជាច្រើន។ លោក គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជម្ងឺកូវីដ-១៩កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។ លោកដារ៉ាវុធ បានមានប្រសាសន៏ថា៖ « ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជម្ងឺរាតត្បាតឥឡូវនេះយើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុងសម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Khmernote
ព្រះមហាក្សត្រថៃទ្រង់បានអនុម័តលើច្បាប់ដើម្បីអនុវត្តវិធានការណ៍ចំណាយ ដែលមានតម្លៃ ១.៩ ទ្រីលានបាត (ប្រហែលជាង ៥៨.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវីរុស COVID-19 លើសេដ្ឋកិច្ច។ ព្រះរាជានុញ្ញាតរបស់ព្រះមហាក្សត្រត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃអាទិត្យ និងដោយមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីចេញផ្សាយ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។ វិធានការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន ក៏បានអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់ ១ទ្រីលានបាត ដើម្បីប្រើប្រាស់សម្រាប់ការចំណាយសុខភាពសាធារណៈ និងការបង្កើតការងារ។ ធនាគារថៃ (Bank of Thailand) ក៏នឹងត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចី ៥០០ ពាន់លានបាត ដល់អាជីវកម្មខ្នាតតូច និងបង្កើតមូលនិធិ ៤០០ ពាន់លានបាត ដើម្បីទ្រទ្រង់ទីផ្សារបំណុលសាជីវកម្ម។ ប្រទេសថៃនឹងខាតបង់ថវិកាចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
សិង្ហបុរី៖ ក្រសួងអប់រំ (MOE) នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០មក ក្រសួងបានដាក់ឲ្យខ្ចីនូវកុំព្យូទ័រយួរដៃ និង tablet ប្រមាណ ១២,៥០០ គ្រឿងសម្រាប់សិស្សដែលមិនមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការសិក្សានៅផ្ទះ។ ក្រសួងបានបន្ថែមថា ឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រើអ៉ីនធឺណេតសរុបចំនួន ១២០០ គ្រឿងរួមទាំង ឧបករណ៍ USB ភ្ជាប់ WiFi (dongle) ក៏ត្រូវបានផ្តល់ដល់និស្សិតផងដែរ។ ការដាក់ឲ្យខ្ចីកុំព្យូទ័រនេះ បានចាប់ផ្ដើមអនុវត្តឡើងបន្ទាប់ពី សិស្សនិស្សិតគ្រប់កម្រិតត្រូវបានផ្លាស់ប្ដូរឲ្យរៀននៅតាមផ្ទះ ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ដែលនេះជាផ្នែកមួយនៃវិធានការណ៍រក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19។
- អាជីវកម្មអាជីវកម្ម April 20, 2020 Chan Sreyny
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុនចាស់វស្សា McDonald’s បានឲ្យដឹងថា ខ្លួននឹងផ្អាករាល់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសសិង្ហបុរីរហូតដល់ថ្ងៃទី៤ ខែឧសភា នៅពេលដែលវិធានការរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ត្រូវបានបញ្ចប់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia អាជីវកម្មលំដាប់ពិភពលោកមួយនេះ បានផ្អាកដំណើរចាប់តាំងពីថ្ងៃទី១៩ ខែមេសា ហើយការផ្លាស់ប្ដូរនេះដែររួមទាំងសេវាកម្មកម្ម៉ង់អាហារដោយស្វ័យប្រវត្តិ (drive-through) និងសេវាកម្មដឹកជញ្ជូន។ បន្ថែមពីនេះតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងបន្ថែមថា ក្រសួងសុខាភិបាលបានណែនាំឲ្យក្រុមហ៊ុនចូលរួមជាសកម្មភាពបង្ការក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនសម្រេចផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរនាយកគ្រប់គ្រងក្រុមហ៊ុន McDonald’s Singapore លោក Kenneth Chan មានប្រសាសន៍ថា នេះជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់យើងទាំងអស់គ្នា យើងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យមានវិធានការប្រុងប្រយ័ត្នជាមុន ដើម្បីរក្សាសុវត្ថិភាពដល់និយោជិក និងអតិថិជនរបស់យើង ហើយយើងនឹងបន្តប្រតិបត្តិការឲ្យបានល្អជាងមុនទៅទៀត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
ក្រសួងទេសចរណ៍នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ចុះផ្សព្វផ្សាយ និងជំរុញជាបន្ទាន់ដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ ស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល សំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សូមអានសេចក្ដីលម្អិតពីវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល តាមរយៈផេកផ្លូវការរបស់ក្រសួងដែលបានបង្ហោះមុននេះបន្តិចដូចខាងក្រោម៖ ប្រភព៖ ក្រសួងទេសចរណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
អាមេរិក៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសផ្ដល់កញ្ចប់ថវិកាសង្គ្រោះចំនួន ១៩ ពាន់លានដុល្លារដើម្បីជួយឧស្សាហកម្មកសិកម្មទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបង្កឡើងដោយវិធានការណ៍ដើម្បីកម្ចាត់វីរុសកូវីដ ១៩។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីជំនួយដែលមានទឹកប្រាក់ ១៩ ពាន់លានដុល្លារសម្រាប់កសិករ និងអ្នកចិញ្ចឹមសត្វដ៏អស្ចារ្យរបស់យើងនៅពេលពួកគេស៊ូទ្រាំនឹងការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកកូវីដ ១៩។ ជាមួយគ្នានេះដែរជំនួយនេះនឹងរួមបញ្ចូលការទូទាត់ដោយផ្ទាល់ដល់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតដែលប្រធានាធិបតីរូបនេះ បាននិយាយថាបានឆ្លងកាត់ការខាតបង់ដែលមិនធ្លាប់មានពីមុនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។ ដោយឡែករដ្ឋមន្រ្តីលោក Sonny Perdue បាននិយាយថា កសិករអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែតម្រូវការបានផ្លាស់ប្ដូរនៅពេលដែលសាលារៀន ភោជនីយដ្ឋាន និងហាងនានាបិទទ្វារ ហើយប្រជាជនអាមេរិកស្នាក់នៅតែផ្ទះ។ ដោយបញ្ហានេះបានបង្អាក់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ បង្ខំឱ្យកសិករនៅតាមកន្លែងជាច្រើនបំផ្លាញទិន្នផលរបស់ពួកគេដូចជាទឹកដោះគោ និងដំណាំដោយសារលែងមានអ្នកទិញ។ យ៉ាងណាមិញលោកបានបន្តថា ថវិកាចំនួន ៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
ដូចដែលយើងបានដឹងរួចមកហើយថា ជំងឺរាតត្បាតដែលបង្កឡើងដោយវីរុសកូរ៉ូណាមិនត្រឹមតែសម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ តែកំពុងសម្លាប់សេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសនានាលើពិភពលោក។ ជាមួយគ្នានេះដែរចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះមក ផលប៉ះពាល់លើសេដ្ឋកិច្ចបានរំលេចឡើងជាបណ្ដើរៗ និងកាន់តែធ្ងន់ធ្ងរទៅៗ ជាពិសេសគឺទៅលើវិស័យទេសចរណ៍តែម្ដង ដោយក្នុងប្រទេសកម្ពុជាយើងវិស័យទេសចរណ៍ដែលជាវិស័យដ៏ចម្បងមួយក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរដោយសារវីរុសដ៏កាចសាហាវនេះ បានធ្វើឲ្យប្រជាជនដែលរស់នៅពឹងផ្អែកលើវិស័យទេសចរណ៍កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារទេសចរណ៍ធ្លាក់ចុះធ្វើឲ្យបាត់បង់ការងារ និងប្រាក់ចំណូល។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ប្រជាកសិករនៅក្នុងខេត្តសៀមរាប ជាខេត្តដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យទេចរណ៍ មិនចុះចាញ់នឹងគ្រាដ៏លំបាកនេះទេ ដោយក្រៅពីការចិញ្ចឹមត្រី និងការដាំដុះដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទេសចរណ៍ នឹងទីផ្សារក្នុងស្រុកនាពេលកន្លងមក កសិករនៅខេត្តសៀមរាបបាននិងកំពុងខិតខំបង្កើនសមត្ថភាពក្នុងការចិញ្ចឹមសត្វ មិនចាញ់បណ្តាខេត្តដ៏ទៃទៀតដែរ។ តាមរយៈបណ្ដាញសង្គមរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កសិករនៅខេត្តសៀមរាបបាននាំគ្នាចិញ្ចឹម គោ មាន់ ជ្រូក ប្រកបដោយស្តង់ដារខ្ពស់ដែលសុទ្ធតែជាតម្រូវការសំខាន់និងចាំបាច់នៅលើទីផ្សារ។ ទន្ទឺមនឹងនេះដែរការវិវត្តន៍របស់ប្រជាកសិករនេះក៏រួមចំណែកពីខាងមន្ទីរកសិកម្មខេត្ត រួមទាំងក្រសួងកសិកម្ម










