ព័ត៌មានចុងក្រោយ
  • ឥណ្ឌូនេស៊ីផ្ដល់សម្ភារៈជាង ៤០០០ រួមមានគ្រែ ពូក ភួយ ទៅកាន់សិង្ហបុរីសម្រាប់មណ្ឌលថែទាំអ្នកជំងឺកូវីដ-១៩ ខណៈអ្នកឆ្លងកំពុងបន្តកើនឡើងឥតឈប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 23, 2020 Chan Sreyny

    ប្រទេសសិង្ហបុរីបានទទួលសម្ភារៈប្រើប្រាស់សម្រាប់គ្រែអ្នកជំងឺពីប្រទេសឥណ្ឌូនេស៊ី ដើម្បីយកទៅប្រើប្រាស់នៅតាមកន្លែងនានាដែលរៀបចំឡើងសម្រាប់អ្នកជំងឺកូវីដ-១៩ ដែលមានសភាពស្រាល។ យោងតាមការបញ្ជាក់របស់មូលនិធិ Temasek នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃពុធ បានឲ្យដឹងថា សម្ភារៈដែលត្រូវបានដឹកជញ្ជូនទៅសិង្ហបុរីចំនួន ៤៥០០ មុខរួមមាន គ្រែ ពូក ស្រោមពូក ខ្នើយ ស្រោមខ្នើយ និងភួយជាដើម។ សេចក្ដីថ្លែងការណ៍ដដែលបាននិយាយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះមូលនិធិ Temasek បានធ្វើការជាដៃគូជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីនៅក្នុងប្រទេសសឹង្ហបូរីដើម្បីគាំទ្រដល់ការឆ្លើយតបចំពោះការគ្រប់គ្រងជំងឺរាតត្បាត COVID-19។ សម្ភា​រៈដែលត្រូវបានបញ្ជាទិញដោយមូលនិធិ Temasek នឹងត្រូវប្រើដើម្បីបំពេញបន្ថែមការផ្គត់ផ្គង់ដែលមានស្រាប់នៅតាមកន្លែងដាក់ដោយឡែកនៅក្នុងសហគមន៍ដូចជា កន្លែងតាំងពិព័រណ៍សិង្ហបុរី ដែលបានបើកនៅថ្ងៃទី១០ ខែមេសា ជាទីតាំងមួយសម្រាប់ដាក់អ្នកជម្ងឺកូវីដ-១៩ ដែលត្រូវសង្រ្គោះបន្ទាន់ និងអ្នកជម្ងឺកម្រិតដំបូង។ បន្ថែមពីនេះមូលនិធិ Temasek បានលើកឡើងថា នៅក្នុងគ្រាលំបាកនេះ

  • កម្ពុជានៅសល់អង្ករក្នុងស្តុកជិត ២ លានតោន ដែលអាចផ្គត់ផ្គង់បានរហូតដល់ ៦ខែទាំងក្នុងស្រុក និងការនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 23, 2020 Chan Sreyny

    ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអះអាងថា ផលស្តុកអង្ករសរុបនៅទូទាំងប្រទេសកម្ពុជាអាចផ្គត់ផ្គង់បានរហូតដល់ ៦ខែទៀត ក្នុងកាលៈទេសៈពិភពលោកជួបវិបិត្តសន្តិសុខស្បៀងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលស្តុកអង្ករសរុបមាននៅតាមឃ្លាំង រោងម៉ាស៊ីនកិនស្រូវ តាមសហគមន៍ និងនៅតាមផ្ទះប្រជាជន ដោយមិនរាប់បញ្ចូលកន្លែងលក់អង្ករក្នុងពេលបច្ចុប្បន្ននៅសល់ប្រហែលជាង ១លាន ៥សែនតោន។ ឯកឧត្តមបានបន្តថា ចំនួននេះអាចផ្គត់ផ្គង់បានរហូតដល់ ៦ខែទៀត ខណៈការបង្កបង្កើនផលស្រូវវស្សារបស់កសិករចាប់ផ្តើមជាបណ្ដើរៗដោយបានជិត២ម៉ឺនហិកតា ទន្ទឹមនឹងការប្រមូលផលស្រូវប្រាំងនៅតាមបណ្តាខេត្តមួយចំនួន ក៏បាននឹងកំពុងបង្ហើយនៅចុងរដូវនេះ ដើម្បីឈានទៅចាប់ផ្តើមស្រូវដើមរដូវឡើងវិញ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឯកឧត្តម បានពន្យល់ថា ក្នុងរយៈពេល

  • ធនាគារ ព្រីនស៍ ចាប់ដៃគូជាមួយម៉ាស្ទ័រ និងវីសា ដើម្បីផ្តល់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានដល់អតិថិជន ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ April 23, 2020 Khmernote

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ – ធនាគារ ព្រីនស៍ បានប្រកាសពីការដាក់ឱ្យដំណើរការរួមគ្នានូវប័ណ្ណម៉ាស្ទ័រ និងប័ណ្ណវីសារថ្មីរបស់ខ្លួនដល់សាធារណជន។ ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកនាំមុខគេក្នុងការទូទាត់ប្រាក់ជាប្រព័ន្ធឌីជីថល ម៉ាស្ទ័រ និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅតាមហាងទំនិញរាប់លានកន្លែងនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះនឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗទៅកាន់អតិថិជនបច្ចុប្បន្ន ក៏ដូចជាទាក់ទាញអតិថិជនដែលមានសក្តានុពលថ្មីៗផងដែរ។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងកំពុងធ្វើជំនួញ និងធ្វើដំណើរនៅក្នុងប្រទេស ទៅក្នុងតំបន់ និងទៅក្រៅប្រទេស ហើយអ្នកទាំងអស់នោះកំពុងស្វែងរកនូវអត្ថប្រយោជន៍ និងការផ្តល់ជូនជាពិសេសនានា ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបស់ពួកគេ”។ ធនាគារ ព្រីនស៍

  • វៀតណាមចង់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម កំពុងស្នើអោយរដ្ឋសភា សម្រេចពន្យារការលើកលែងពន្ធដីកសិកម្មរាប់លានហិចតា ដល់ចុងឆ្នាំ2025 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 23, 2020 Chan Sreyny

    វៀតណាម៖ រដ្ឋាភិបាលបានដាក់សំណើទៅរដ្ឋសភា ដើម្បីពន្យារគោលនយោបាយលើកលែងពន្ធដីកសិកម្មដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់កសិករ និងជំរុញការអភិវឌ្ឍកសិកម្ម។ យោងតាមក្រសួងហិរញ្ញវត្ថុបាននិយាយថា ការប៉ាន់ស្មានពន្ធដីកសិកម្មប្រមាណ ៧.៥ ទ្រីលានដុង (៣.២ ពាន់លានដុល្លារ) នឹងត្រូវបានលើកលែងរាល់ឆ្នាំក្នុងចាប់ពីឆ្នាំ ២០២១-២០២៥ ដែលត្រូវបានគេរំពឹងថានឹងកែប្រែវិស័យកសិកម្មមកជាការវិនិយោគដើម្បី ពង្រីកផលិតកម្ម កែលម្អផលិតភាព និងគុណភាពផលិតផល។ ជាមួយគ្នានេះដែរក្រសួងបានបន្តថា ការលើកលែងពន្ធដីកសិកម្មនឹងមិនបណ្តាលឱ្យមានការធ្លាក់ចុះចំណូលថវិការដ្ឋទេពីព្រោះគោលនយោបាយនេះត្រូវបានអនុវត្តរួចហើយចាប់ពីឆ្នាំ ២០០១។ យោងតាមសេចក្តីសម្រេចរបស់រដ្ឋសភា 55/2010/QH12 ចុះថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០១០ ការលើកលែងនេះត្រូវបានកំណត់រហូតដល់នៅចុងឆ្នាំនេះ។ ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ គោលនយោបាយបានបង្ហាញថា ជួយលើកកម្ពស់ជីវភាពកសិករ និងបង្កើតការងារសម្រាប់វិស័យជនបទដែលតាមរយៈនោះកសិករអាចមានដើមទុនក្នុងការវិនិយោគ និងអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្មកសិកម្ម។ លើសពីនេះគោលនយោបាយនេះក៏បានលើកទឹកចិត្តដល់កសិករកុំទុកដីទំនេរចោល

  • ថៃបន្តពន្យារទិដ្ឋការជនបរទេសរយៈពេល ៣ខែ បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2020 Chan Sreyny

    ប្រទេសថៃពន្យារទិដ្ឋការជនបរទេសរយៈពេល ៣ខែ បន្ថែមទៀត ក្នុងគោលបំណងការពារកុំឲ្យមានការតម្រង់ជួររង់ចាំវែងនៅមជ្ឈមណ្ឌលចំណាកស្រុកដែលអាចបង្កឲ្យមានការរីករាលដាលនៃវីរុស COVID-19។ លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ជនបរទេសដែលមានទិដ្ឋាការផុតកំណត់ចាប់តាំងពីថ្ងៃទី២៦ ខែមីនានឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ថ្ងៃទី៣១ ខែកក្កដាដោយមិនចាំបាច់ដាក់ពាក្យសុំពន្យាពេល។ យ៉ាងណាមិញនេះជាការពន្យារពេលលើកទី២ ហើយដែលរដ្ឋាភិបាលថៃមិនអនុញ្ញាតឲ្យជនបរទេសចាកចេញពីប្រទេសបានដោយសារជំងឺរាតត្បាត។ ជាក់ស្ដែងការលើកលែងទិដ្ឋាការលើកដំបូងត្រូវបានផ្តល់រហូតដល់ថ្ងៃទី ៣០ ខែមេសា។ ជាមួយគ្នានេះដែរដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19 ចាប់តាំងពីចុងខែមីនាប្រទេសថៃបានហាមឃាត់ការចូលមកក្នុងប្រទេសរបស់ជនបរទេស លើកលែងតែអ្នកការទូត និងអ្នកកាន់ប័ណ្ណការងារ ដែលនេះជាវិធានការមួយដើម្បីទប់ស្កាត់ការរីកររាលដាលនៃវីរុស ដោយរហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងចំនួន ២,៨១១ នាក់និងអ្នកស្លាប់ចំនួន ៤៨ នាក់៕ ប្រភព៖ en.vietnamplus អត្ថបទ៖ លីនី

  • ដើម្បីក្រពះ និងសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ឥណ្ឌាចាប់ផ្ដើមបើកដំណើរការរោងចក្រ និងកសិកម្មឡើងវិញនៅតាមជនបទ ខណៈចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងឥតឈប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2020 Chan Sreyny

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហាងនិងអាជីវកម្មមួយចំនួនបានបើកដំណើរការនៅតាមជនបទនៃប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទ ទី២០ ខែមេសា ដែលជាផ្នែកមួយនៃការចាកចេញដ៏ចង្អៀតពីការបិទទ្វាររយៈពេលជាច្រើនសប្តាហ៍ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ និងខ្វះស្បៀងអាហារខណៈពេលដែលការឆ្លងមេរោគនេះបានកើនឡើងជាង ១៥០០ នាក់។ អាជីវកម្មខ្នាតតូចបានបើកដំណើរការឡើងវិញនៅតាមតំបន់ជនបទដែលមានប្រជាជនច្រើនបំផុត នៅតំបន់ Uttar Pradesh បន្ទាប់ពីត្រូវបានបិទទ្វារកាលពីចុងខែមីនា ប៉ុន្តែទោះជាយ៉ាងនេះក្ដីប៉ូលីសត្រូវបានគេដាក់ពង្រាយដើម្បីធានាថាប្រជាជនរក្សាបាននូវការរក្សាគម្លាតក្នុងសង្គម។ ជាមួយគ្នានេះដែរយោងតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីបាននិយាយថា រោងចក្រប្រហែល ៤,០០០ បានចាប់ផ្តើមប្រតិបត្តិការនៅភាគខាងលិចនៃរដ្ឋ Gujarat ដែលជាតំបន់មួយដែលមានឧស្សាហកម្មច្រើនបំផុតរបស់ប្រទេស ដែលទាំងនេះរួមបញ្ចូលទាំងក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅក្នុងវិស័យជាច្រើនដូចជា គីមី វិស្វកម្ម វាយនភណ្ឌ ប្លាស្ទិក ការវេចខ្ចប់ និងរថយន្ត។ ទន្ទឹមនឹងនេះដែរសេដ្ឋវិទូឯកជនបាននិយាយថា សេដ្ឋកិច្ចរបស់ឥណ្ឌាដែលមានចំនួន ២.៩

  • ក្រសួងពាណិជ្ជកម្មវៀតណាមស្នើឱ្យចាប់ផ្តើមនាំចេញអង្ករឡើងវិញ ដើម្បីរក្សាផលិតកម្មស្រូវ ធានាកំណើនសេដ្ឋកិច្ច បន្ទាប់ពីប្រកាសបិទដើម្បីធានាសន្តិសុខស្បៀង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2020 Chan Sreyny

    វៀតណាម៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បានស្នើសុំឱ្យរដ្ឋាភិបាលចាប់ផ្តើមការនាំចេញអង្ករឡើងវិញ ខណៈដែល​បរិមាណនាំចេញនឹងត្រូវបានកំណត់ត្រឹម ៨០០,០០០ តោនសម្រាប់ខែមេសា និងឧសភា។ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្រសួងបានបញ្ជូនការស្នើសុំទៅលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បន្ទាប់ពីបានប្រមូលយោបល់ពីក្រសួងពាក់ព័ន្ធនិងទីភ្នាក់ងារពាក់ព័ន្ធក្នុងការគ្រប់គ្រងការនាំចេញអង្ករ។ គួររម្លឹកផងដែរថា ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីថ្ងៃទី ២៥ ខែមីនាថាបានហាមឃាត់ការចុះហត្ថលេខាលើកិច្ចសន្យានាំចេញអង្ករថ្មី ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ អាស្រ័យហេតុនេះក្រសួងបានស្នើឱ្យមានការនាំចេញអង្ករ ប៉ុន្តែត្រូវគ្រប់គ្រងកូតាប្រចាំខែយ៉ាងតឹងរ៉ឹងបន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្នដើម្បីធានាបាននូវសន្តិសុខស្បៀងក្នុងគ្រាមានជំងឺរាតត្បាតកូវីដ-១៩​។ យ៉ាងណាមិញផែនការនេះត្រូវគិតគូរពីដំណោះស្រាយសមស្របដើម្បីរក្សាផលិតកម្មស្រូវ និងដើម្បីធានាកំណើនសេដ្ឋកិច្ចព្រមទាំងត្រូវធានាសន្តិសុខស្បៀង។ ជាពិសេសផែនការនេះក៏ផ្អែកលើសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទស្តីពីបរិមាណស្រូវ ៣.២ លានតោនដែលអាចត្រូវបាននាំចេញនៅក្នុងរដូវប្រមូលផល ដែល​នេះគឺជាបរិមាណដែលនៅសល់បន្ទាប់ពីធានានូវការប្រើប្រាស់ក្នុងស្រុកនិងទុនបំរុងធម្មតា។ បន្ថែមពីនេះទៅទៀតក្រសួងបានឲ្យដឹងថា វៀតណាមបាននាំចេញអង្ករប្រមាណ ១.៧ លានតោនក្រោមកិច្ចសន្យាដែលបានចុះហត្ថលេខាគិតត្រឹមថ្ងៃទី ៣១ ខែមីនា។

  • ការស្ទង់មតិមួយបានបង្ហាញថា ភ្ញៀវទេសចរចិន ៧១% មានបំណងចង់មកកម្សាន្តនៅក្នុងប្រទេសថៃ នៅចុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 22, 2020 Chan Sreyny

    យោងតាមការស្ទង់មតិទេសចរណ៍ចិនថៃឆ្នាំ ២០២០ ដែលបានធ្វើឡើងនៅពាក់កណ្ដាលខែមេសា ដោយ C9 Hotelworks​ និង DAC China Digital Services បានបង្ហាញថា ៥៣% នៃភ្ញៀវទេសចរចិនចង់ធ្វើដំណើរកម្សាន្តឡើងវិញក្នុងឆ្នាំនេះដោយផ្តោតលើខែសីហា តុលា និងធ្នូ។ ក្នុងនោះផងដែរភ្ញៀវទេសចរចិន ៧១% មានបំណងចង់មកកម្សាន្តនៅក្នុងប្រទេសថៃ ពោលគឺនៅទីក្រុងបាងកក ភូកេត និងឈៀងម៉ៃដែលជាប់ចំណាត់ថ្នាក់កំពូលទាំង៣ បន្ទាប់មកគឺកោះសាមុយ និងប៉ាតាយ៉ា។ លោក Bill Barnett នាយកគ្រប់គ្រងសណ្ឋាគារ C9 បាននិយាយថាភ្ញៀវទេសចរចិនមានចំនួនសរុបជិត ១១ លាននាក់កាលពីឆ្នាំមុន គឺច្រើនជាងមួយភាគបួននៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបរបស់ថៃ ៣៩.៨