- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Khmernote
កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលជួបជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុបប្រចាំកម្ពុជា តាមរយៈ Video Conference ដើម្បីសិក្សាអំពីតម្រូវការរបស់កម្ពុជា និងលទ្ធភាពនៃការចូលរួមរបស់សហភាពអ៉ឺរ៉ុប ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ និងស្តារសម្បទានសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺនេះ។ នាឱកាសនោះផងដែរ លោកស្រីឯកអគ្គរដ្ឋទូតបានលើកឡើងថា សហភាពអ៉ឺរ៉ុបដែលមានទីស្នាក់ការកណ្ដាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឲ្យបង្វែរហរិញ្ញប្បទានឥតសំណងចំនួន ៥៦ លានអឺរ៉ូ (ប្រហែល ៦០ លានដុល្លារអាមេរិក) ពីកម្មវិធីកំពុងដំណើរការមួយចំនួនដោយហិរញ្ញប្បទានរបស់សហភាពអ៉ឺរ៉ុប សម្រាប់យកមកអនុវត្តលើវិស័យគាំពារសង្គម ដែលជាការងារអាទិភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Chan Sreyny
ថៃ៖ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នឹងសម្រេចចិត្តនៅចុងខែនេះ ថាតើត្រូវបន្ធូរបន្ថយការរឹតត្បិតខាងសេដ្ឋកិច្ចណាមួយ បន្ទាប់ពីបានឃើញករណីឆ្លងវីរុសកូវីដ-១៩ថ្មីធ្លាក់ចុះជាងមុន នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)។ អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា ការសម្រេចចិត្តទាក់ទងនឹងបម្រាមគោចរ និងការបិទអាជីវកម្មនឹងអាស្រ័យលើស្ថានភាពនៅពេលខាងមុខ។ គួរម្លឹកផងដែរថា រដ្ឋាភិបាលថៃបានដាក់បម្រាមគោចរទូទាំងប្រទេសនៅចន្លោះម៉ោង ១០ យប់ដល់ម៉ោង ៤ ព្រឹក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៣០ ខែមេសា ខណៈដែលអាជ្ញាធរខេត្តបានបញ្ជាឱ្យអាជីវកម្មជាច្រើនប្រភេទត្រូវបិទមួយរយៈពេល ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលវីរុស Covid-19។ យ៉ាងណាមិញដោយសារចំនួនអ្នកឆ្លងបានធ្លាក់ចុះចាប់តាំងពីវិធានការត្រូវបានអនុវត្តមក ប្រជាជនជាច្រើនសង្ឃឹមថារដ្ឋាភិបាលនឹងបន្ធូរបន្ថយច្បាប់នៅចុងខែនេះ។ លោក Taweesilp
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Khmernote
តម្លៃប្រេងនៅក្នុងទីផ្សារក្រុងញូវយ៉កបានធ្លាក់ចុះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ខណៈដែលវិបត្តិវីរុស COVID-19 បានធ្វើឱ្យមានការបន្តថយចុះតម្រូវការ។ ការដួលរលំដែលមិនធ្លាប់មានពីមុននេះ វាប្រៀបដូចជាអ្នកផលិតនឹងបង់លុយឱ្យអ្នកទិញយកប្រេងចេញពីដៃរបស់ពួកគេ។ កាលពីថ្ងៃច័ន្ទ West Texas Intermediate បានព្យាករណ៍ថាការចែកចាយប្រេងក្នុងខែឧសភា នឹងធ្លាក់ចុះដល់ -៣៧ដុល្លារ ក្នុងមួយបារ៉ែល។ ការធ្លាក់ចុះជាប្រវត្តិសាស្រ្តគឺដោយសារតែ យន្តការីទីផ្សារជាមួយនឹងកិច្ចសន្យាចែកចាយនៅខែឧសភា បានជិតផុតកំណត់ស្រាប់។ កន្លែងស្តុកប្រេងក៏ស្ថិតនៅក្នុងដែនកំណត់របស់ពួកគេដែរ ព្រោះអ្នកផលិតអស់កន្លែងស្តុកទុកប្រេង។ អ្នកទីផ្សារនិយាយថា ពាណិជ្ជករបានបោះបង់កិច្ចសន្យាសម្រាប់ខែឧសភានេះ ដោយសារថ្លៃដើមក្នុងការស្តុកទុក និងដឹកជញ្ជូនប្រេងឆៅ ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ ទាំងដែលគ្មានអតិថិជនត្រូវការវា។ ការធ្លាក់ចុះបង្ហាញពីការព្រួយបារម្ភនាពេលបច្ចុប្បន្ន អំពីភាពប្រែប្រួលនៃទីផ្សារប្រេងលើពិភពលោក។ ប្រទេសផលិតប្រេងធំៗរួមមាន៖ អារ៉ាប៊ីសាអ៊ូឌីត និងរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងកាលពីរសប្តាហ៍មុន ដើម្បីជំរុញតម្លៃដោយកាត់បន្ថយផលិតកម្មចំនួន ៩.៧ លានបារ៉ែលក្នុងមួយថ្ងៃ
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ April 20, 2020 Khmernote
ជម្ងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលបានដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃចម្ងឺកូវីដ-១៩នេះ។ នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាយើងវិញ អ្នក រត់រម៉កកង់បី (តុកតុក) និង អ្នកមគ្គុទេសក៍ទេសចរកំពុងជួបវិបត្តិខ្វះខាតជាច្រើន។ លោក គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជម្ងឺកូវីដ-១៩កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។ លោកដារ៉ាវុធ បានមានប្រសាសន៏ថា៖ « ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជម្ងឺរាតត្បាតឥឡូវនេះយើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុងសម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Khmernote
ព្រះមហាក្សត្រថៃទ្រង់បានអនុម័តលើច្បាប់ដើម្បីអនុវត្តវិធានការណ៍ចំណាយ ដែលមានតម្លៃ ១.៩ ទ្រីលានបាត (ប្រហែលជាង ៥៨.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវីរុស COVID-19 លើសេដ្ឋកិច្ច។ ព្រះរាជានុញ្ញាតរបស់ព្រះមហាក្សត្រត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette កាលពីថ្ងៃអាទិត្យ និងដោយមានប្រសិទ្ធិភាពភ្លាមៗបន្ទាប់ពីចេញផ្សាយ នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍។ វិធានការដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីកាលពីសប្តាហ៍មុន ក៏បានអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់ ១ទ្រីលានបាត ដើម្បីប្រើប្រាស់សម្រាប់ការចំណាយសុខភាពសាធារណៈ និងការបង្កើតការងារ។ ធនាគារថៃ (Bank of Thailand) ក៏នឹងត្រូវបានអនុញ្ញាតឱ្យផ្តល់ប្រាក់កម្ចី ៥០០ ពាន់លានបាត ដល់អាជីវកម្មខ្នាតតូច និងបង្កើតមូលនិធិ ៤០០ ពាន់លានបាត ដើម្បីទ្រទ្រង់ទីផ្សារបំណុលសាជីវកម្ម។ ប្រទេសថៃនឹងខាតបង់ថវិកាចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
សិង្ហបុរី៖ ក្រសួងអប់រំ (MOE) នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០មក ក្រសួងបានដាក់ឲ្យខ្ចីនូវកុំព្យូទ័រយួរដៃ និង tablet ប្រមាណ ១២,៥០០ គ្រឿងសម្រាប់សិស្សដែលមិនមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ការសិក្សានៅផ្ទះ។ ក្រសួងបានបន្ថែមថា ឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រើអ៉ីនធឺណេតសរុបចំនួន ១២០០ គ្រឿងរួមទាំង ឧបករណ៍ USB ភ្ជាប់ WiFi (dongle) ក៏ត្រូវបានផ្តល់ដល់និស្សិតផងដែរ។ ការដាក់ឲ្យខ្ចីកុំព្យូទ័រនេះ បានចាប់ផ្ដើមអនុវត្តឡើងបន្ទាប់ពី សិស្សនិស្សិតគ្រប់កម្រិតត្រូវបានផ្លាស់ប្ដូរឲ្យរៀននៅតាមផ្ទះ ចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ដែលនេះជាផ្នែកមួយនៃវិធានការណ៍រក្សាគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19។
- អាជីវកម្មអាជីវកម្ម April 20, 2020 Chan Sreyny
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រុមហ៊ុនចាស់វស្សា McDonald’s បានឲ្យដឹងថា ខ្លួននឹងផ្អាករាល់ប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសសិង្ហបុរីរហូតដល់ថ្ងៃទី៤ ខែឧសភា នៅពេលដែលវិធានការរបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ត្រូវបានបញ្ចប់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia អាជីវកម្មលំដាប់ពិភពលោកមួយនេះ បានផ្អាកដំណើរចាប់តាំងពីថ្ងៃទី១៩ ខែមេសា ហើយការផ្លាស់ប្ដូរនេះដែររួមទាំងសេវាកម្មកម្ម៉ង់អាហារដោយស្វ័យប្រវត្តិ (drive-through) និងសេវាកម្មដឹកជញ្ជូន។ បន្ថែមពីនេះតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងបន្ថែមថា ក្រសួងសុខាភិបាលបានណែនាំឲ្យក្រុមហ៊ុនចូលរួមជាសកម្មភាពបង្ការក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនសម្រេចផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរនាយកគ្រប់គ្រងក្រុមហ៊ុន McDonald’s Singapore លោក Kenneth Chan មានប្រសាសន៍ថា នេះជាពេលវេលាដែលមិនធ្លាប់មានពីមុនមកសម្រាប់យើងទាំងអស់គ្នា យើងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យមានវិធានការប្រុងប្រយ័ត្នជាមុន ដើម្បីរក្សាសុវត្ថិភាពដល់និយោជិក និងអតិថិជនរបស់យើង ហើយយើងនឹងបន្តប្រតិបត្តិការឲ្យបានល្អជាងមុនទៅទៀត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
ក្រសួងទេសចរណ៍នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍រាជធានីខេត្ត ចុះផ្សព្វផ្សាយ និងជំរុញជាបន្ទាន់ដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ ស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល សំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សូមអានសេចក្ដីលម្អិតពីវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល តាមរយៈផេកផ្លូវការរបស់ក្រសួងដែលបានបង្ហោះមុននេះបន្តិចដូចខាងក្រោម៖ ប្រភព៖ ក្រសួងទេសចរណ៍










