- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
អាមេរិក៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះបានប្រកាសផ្ដល់កញ្ចប់ថវិកាសង្គ្រោះចំនួន ១៩ ពាន់លានដុល្លារដើម្បីជួយឧស្សាហកម្មកសិកម្មទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបង្កឡើងដោយវិធានការណ៍ដើម្បីកម្ចាត់វីរុសកូវីដ ១៩។ លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលនឹងអនុវត្តកម្មវិធីជំនួយដែលមានទឹកប្រាក់ ១៩ ពាន់លានដុល្លារសម្រាប់កសិករ និងអ្នកចិញ្ចឹមសត្វដ៏អស្ចារ្យរបស់យើងនៅពេលពួកគេស៊ូទ្រាំនឹងការរីករាលដាលនៃជំងឺរាតត្បាតពិភពលោកកូវីដ ១៩។ ជាមួយគ្នានេះដែរជំនួយនេះនឹងរួមបញ្ចូលការទូទាត់ដោយផ្ទាល់ដល់កសិករ អ្នកចិញ្ចឹមសត្វ និងអ្នកផលិតដែលប្រធានាធិបតីរូបនេះ បាននិយាយថាបានឆ្លងកាត់ការខាតបង់ដែលមិនធ្លាប់មានពីមុនក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ។ ដោយឡែករដ្ឋមន្រ្តីលោក Sonny Perdue បាននិយាយថា កសិករអាមេរិកបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែតម្រូវការបានផ្លាស់ប្ដូរនៅពេលដែលសាលារៀន ភោជនីយដ្ឋាន និងហាងនានាបិទទ្វារ ហើយប្រជាជនអាមេរិកស្នាក់នៅតែផ្ទះ។ ដោយបញ្ហានេះបានបង្អាក់សង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ បង្ខំឱ្យកសិករនៅតាមកន្លែងជាច្រើនបំផ្លាញទិន្នផលរបស់ពួកគេដូចជាទឹកដោះគោ និងដំណាំដោយសារលែងមានអ្នកទិញ។ យ៉ាងណាមិញលោកបានបន្តថា ថវិកាចំនួន ៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
ដូចដែលយើងបានដឹងរួចមកហើយថា ជំងឺរាតត្បាតដែលបង្កឡើងដោយវីរុសកូរ៉ូណាមិនត្រឹមតែសម្លាប់ជីវិតមនុស្សប៉ុណ្ណោះទេ តែកំពុងសម្លាប់សេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសនានាលើពិភពលោក។ ជាមួយគ្នានេះដែរចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះមក ផលប៉ះពាល់លើសេដ្ឋកិច្ចបានរំលេចឡើងជាបណ្ដើរៗ និងកាន់តែធ្ងន់ធ្ងរទៅៗ ជាពិសេសគឺទៅលើវិស័យទេសចរណ៍តែម្ដង ដោយក្នុងប្រទេសកម្ពុជាយើងវិស័យទេសចរណ៍ដែលជាវិស័យដ៏ចម្បងមួយក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរដោយសារវីរុសដ៏កាចសាហាវនេះ បានធ្វើឲ្យប្រជាជនដែលរស់នៅពឹងផ្អែកលើវិស័យទេសចរណ៍កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារទេសចរណ៍ធ្លាក់ចុះធ្វើឲ្យបាត់បង់ការងារ និងប្រាក់ចំណូល។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ប្រជាកសិករនៅក្នុងខេត្តសៀមរាប ជាខេត្តដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកលើវិស័យទេចរណ៍ មិនចុះចាញ់នឹងគ្រាដ៏លំបាកនេះទេ ដោយក្រៅពីការចិញ្ចឹមត្រី និងការដាំដុះដំណាំបន្លែសម្រាប់ផ្គត់ផ្គង់ទេសចរណ៍ នឹងទីផ្សារក្នុងស្រុកនាពេលកន្លងមក កសិករនៅខេត្តសៀមរាបបាននិងកំពុងខិតខំបង្កើនសមត្ថភាពក្នុងការចិញ្ចឹមសត្វ មិនចាញ់បណ្តាខេត្តដ៏ទៃទៀតដែរ។ តាមរយៈបណ្ដាញសង្គមរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កសិករនៅខេត្តសៀមរាបបាននាំគ្នាចិញ្ចឹម គោ មាន់ ជ្រូក ប្រកបដោយស្តង់ដារខ្ពស់ដែលសុទ្ធតែជាតម្រូវការសំខាន់និងចាំបាច់នៅលើទីផ្សារ។ ទន្ទឺមនឹងនេះដែរការវិវត្តន៍របស់ប្រជាកសិករនេះក៏រួមចំណែកពីខាងមន្ទីរកសិកម្មខេត្ត រួមទាំងក្រសួងកសិកម្ម
- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 20, 2020 Chan Sreyny
បើឆាកឆ្នាំថ្មីភ្លាម តំណាងចែកចាយឆ្នើមរបស់ក្រុមហ៊ុន Nainy beauty CO.LTD បានប្រមូលពិន្ទុប្ដូរយកឡាន ១គ្រឿងយ៉ាងថ្មីសន្លាងពីផលិតផល Nainy beauty ដោយមិនចាំយូរតែម្ដង។ តំណាងឆ្នើម Daimond ដែលមានឈ្មោះថា Kenny SK នៅតំបន់ច្បារអំពៅ ក្រុងភ្នំពេញ ផ្ដើមចេញពីការចាប់លក់ដំបូងជាកូនធីមធម្មតា ចាយទុនមិនដល់ ១០០០ ដុល្លារផង តែអាចឡើងតំណែងស្រើតៗ ក្លាយជាតំណាងចែកចាយធំនៅក្នុងក្រុមហ៊ុន។ មិនតែប៉ុណ្ណោះចាប់ផ្ដើមលក់ដូរជាមួយផលិតផល ប្រកបដោយទំនុកចិត្ត បានធ្វើឲ្យតំណាងចែកចាយរូបនេះ អាចកែប្រែជីវិតបានយ៉ាងល្អប្រសើរ ជាមួយមុខរបរដ៏នឹងធឹងមួយលើវិស័យអនឡាញ ដោយគិតមកទល់ពេលនេះប្រើពេលត្រឹមតែ ២ ឆ្នាំជាងតែប៉ុណ្ណោះ គាត់អាចសម្រេចបាននូវផ្ទះក្នុងក្ដីស្រម៉ៃ ម៉ូតូ ឡានដោយការសន្សំពិន្ទុពីការលក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
វៀតណាម៖ ជំងឺរាតត្បាតដោយវីរុសកូវីដ ១៩ បានធ្វើឲ្យឧស្សាហកម្មកាត់ដេរកំពុងទទួលរងនូវវិបត្តិដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជំងឺរាតត្បាតនេះក៏បាននាំមកនូវឱកាសយ៉ាងសំខាន់សម្រាប់ប្រទេសវៀតណាមដើម្បីក្លាយជារោងចក្រផលិតម៉ាស់នៅលើពិភពលោក។ ដោយសាររោងចក្រដែលផលិតសម្លៀកបំពាក់ជាច្រើន ដែលរងគ្រោះដោយវីរុស នាពេលថ្មីៗនេះបានវិនិយោគក្នុងការផលិតម៉ាស់ដែលជាដំណោះស្រាយដើម្បីទប់ទល់នឹងពេលវេលាដ៏លំបាក និងឆ្លៀតយកឱកាសដែលកើតឡើងពីកង្វះការផ្គត់ផ្គង់។ ជាក់ស្ដែងអ្នកផលិតខ្លះបានទទួលការបញ្ជាទិញ និងនាំចេញក្នុងតម្លៃរាប់លានដុល្លារ ដែលជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មកាត់ដេរដែលកំពុងរងសម្ពាធយ៉ាងខ្លាំងពីជំងឺរាតត្បាត។ ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនភាគហ៊ុនចំរុះសាជីវកម្ម ១០ បាននិយាយថាខ្លួនទទួលបានការបញ្ជាទិញម៉ាស់ផ្នែកវេជ្ជសាស្រ្តចំនួន ៤០០ លានម៉ាស់ដែលមានតម្លៃ ៥២ លានដុល្លារអាមេរិកព្រមជាមួយនឹងការបញ្ជាទិញម៉ាស់ក្រណាត់ចំនួន ២០ លានពីដៃគូអាមេរិក និងម៉ាស់ក្រណាត់ចំនួន ២ លាននិងម៉ាស់វេជ្ជសាស្រ្តចំនួន ៦ លានពីដៃគូអាល្លឺម៉ង់។ ជាមួយគ្នានេះដែរក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងពាណិជ្ជកម្ម TNG ក៏បាននាំយកម៉ាស់ការពាររាប់លាន ទៅកាន់សហគមន៍អឺរ៉ុបផងដែរក្នុងរយៈពេល ១ខែកន្លងមកនេះ។ ដោយការនាំចេញម៉ាស់កាពារបានជួយដល់ការលក់របស់ក្រុមហ៊ុន TNG នៅទីផ្សារក្នុងស្រុកកើនឡើង
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 20, 2020 Chan Sreyny
ប្រេងឆៅរបស់សហរដ្ឋអាមេរិកនាថ្ងៃច័ន្ទ ទី២០ ខែមេសានេះបានធ្លាក់ចុះប្រហែល ២០% នៅក្រោម ១៥ ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតទាបបំផុតក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ដោយសារតែការរីករាលដាលនៃវីរុស COVID-19 បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់តម្រូវការពិភពលោក បើទោះបីជាអ្នកផលិតធំៗបានយល់ព្រមចុះកិច្ចព្រមព្រៀងកាត់បន្ថយការផលិតក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ជាក់ស្ដែងប្រងឆៅ (benchmark) នៅភាគខាងលិចនៃរដ្ឋតិចសាស់ដែលត្រូវបានគេប្រើដើម្បីកំណត់តម្លៃគោលប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៨.៩% ដល់ ១៤.៨៤ ដុល្លារក្នុងមួយបារ៉ែលនៅក្នុងការធ្វើពាណិជ្ជកម្មនៅអាស៊ីជាលើកដំបូង។ ខណៈដែលប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលអន្តរជាតិបានធ្លាក់ចុះ ១.៥% ក្នុងតម្លៃ ២៧.៦៤ ដុល្លារក្នុងមួយបារ៉ែល។ ទីផ្សារប្រេងបានធ្លាក់ចុះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការរាំងស្ទះនិងការរឹតត្បិតការធ្វើដំណើរជុំវិញពិភពលោកដែលធ្វើឱ្យតម្រូវការទំនិញទាប។ លើសពីនេះវិបត្តិនេះកាន់តែខ្លាំងឡើងបន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាស្តេចនៃក្រុមនាំចេញ
- គំនិតអប់រំគំនិតអប់រំ April 18, 2020 Chan Sreyny
រឿងអប់រំ៖ អ្នកជំនួញជនជាតិប្រេស៊ីល Thane Chiquinho Scarpa បានធ្វើការបង្ហោះរូបថតមួយសន្លឹកភ្ជាប់ជាមួយសាររៀបរាប់នៅលើបណ្ដាញសង្គមរបស់ខ្លួនដែលបង្ហាញថា គាត់នឹងកប់រថយន្តទំនើបម៉ូឌែលចុងក្រោយ Bentley តម្លៃមួយលានដុល្លាររបស់ខ្លួន បន្ទាប់ពីគាត់ត្រូវបានបំផុសគំនិតដោយព្រះចៅ ផារ៉ាអុង របស់ប្រទេសអេហ្ស៊ីបដែលបានបញ្ចុះសពជាមួយទ្រព្យសម្បត្តិដោយយល់ឃើញថា ការធ្វើបែបនេះនឹងជួយឲ្យជីវិតនៅជាតិក្រោយកាន់តែប្រសើរឡើង។ សហគ្រិនរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មនុស្សគ្រប់គ្នាទាំងក្នុង និងក្រៅបណ្ដាញសង្គម ដោយពួកគេទាំងអស់គ្នាមានការភ្ញាក់ផ្អើលចំពោះចេតនារបស់គាត់ ហើយមនុស្សភាគច្រើនបានរិះគន់ទៅលើរូបគាត់ថា គាត់ធ្វើបែបនេះព្រោះដើម្បីគេចពីការបង់ពន្ធលើទ្រព្យសម្បត្តិ ខ្លះថាជាអំពើពុករលួយ។ មិនតែប៉ុណ្ណោះមួយចំនួនទៀតបានគេរិះគន់យ៉ាងខ្លាំងចំពោះកាយវិការហួសហេតុ និងខ្ជះខ្ជាយនូវទំនិញ និងទ្រព្យសម្បត្តិដ៏មានតម្លៃបែបនេះ ហើយបានបញ្ចេញមតិថា ហេតុអ្វីបានជាគាត់មិនបរិច្ចាគរថយន្តដល់សប្បុរសធម៌? ទាក់ទិននឹងការរិះគន់គ្រប់សព្វបែបយ៉ាង សេដ្ឋីរូបនេះបានឆ្លើយតបនៅក្នុងពិធីកប់រថយន្តយ៉ាងក្បោះក្បាយថា៖ « ប្រជាជនថ្កោលទោសខ្ញុំពីព្រោះខ្ញុំចង់កប់ Bentley តម្លៃមួយលានដុល្លារ តាមពិតមនុស្សភាគច្រើនកប់របស់របរដែលមានតម្លៃជាងឡានរបស់ខ្ញុំទៅទៀត ពួកគេកប់បេះដូង ថ្លើម សួត
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 18, 2020 Chan Sreyny
ការលក់រថយន្តនៅអឺរ៉ុបបានធ្លាក់ចុះ ៥៥% កាលពីខែមុន ដោយសារការចាក់សោររបស់ប្រទេសជាច្រើនដែលបណ្ដាលមកពីការផ្ទុះឡើងនៃមេរោគឆ្លងនៃវីរុស Covid-19 នេះបើយោងតាមសមាគមពាណិជ្ជកម្មឧស្សាហកម្មដែលបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃសុក្រ ទី១៧ នេះ។ សមាគមអ្នកផលិតរថយន្តអឺរ៉ុប (ACEA) ក៏បាននិយាយផងដែរថា ការចុះបញ្ជីរថយន្តថ្មីរបស់អ្នកតំណាងសម្រាប់ការលក់បានធ្លាក់ចុះដល់ ៥៦៧,៣០៨ គ្រឿងកាលពីខែមុន បើប្រៀបធៀបទៅនឹងចំនួន ១.២ លានគ្រឿងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបានឲ្យដឹងបន្ថែមថា ក្នុងចំណោមទីផ្សារអ៉ឺរ៉ុបទាំង ២៧ ដែលបានចុះកិច្ចសន្យាកាលពីខែមីនា ប្រទេសអ៉ីតាលីធ្លាក់ចុះខ្លាំងជាងគេគឺ ៨៥.៤% នៃរថយន្តថ្មីចំនួន ២៨,២៨៣ គ្រឿង។ ខណៈដែលប្រទេសបារាំងក៏ទទួលរងផលប៉ះពាល់ខ្លាំងផងដែរជាមួយនឹងការធ្លាក់ចុះ ៧២.២% ហើយប្រទេសអេស្ប៉ាញការលក់ធ្លាក់ចុះ ៦៩.៣% ។ បន្ថែមពីនេះនៅប្រទេសអាឡឺម៉ង់ដែលការរឹតត្បិតមិនសូវតឹងតែងបានបង្ហាញការលក់ធ្លាក់ចុះ ៣៧.៧% ដោយក្នុងរយៈពេល
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 18, 2020 Chan Sreyny
ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន និងរីករាលដាលនៅតាមបណ្ដាប្រទេសលើពិភពលោក ដោយក្នុងនោះរួមមានកម្ពុជាផងដែរនោះ ប្រជាជនកម្ពុជាទាំងគ្រប់លំដាប់ថ្នាក់បានរួបរួមគ្នាដើម្បីបរិច្ចាគទាំងថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ដើម្បីគាំទ្រដល់ការប្រឆាំងនឹងការីករាលដាលនៃជំងឺនេះ។ យ៉ាងណាមិញយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ ថវិការបស់សប្បុរសជនដែលបានចូលរួមសម្រាប់ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ មានចំនួនទឹកប្រាក់ចំនួន ១៣,៥៩៧,២៩៥ ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ និងសម្ភារៈពេទ្យផ្សេងៗដែលមានតម្លៃរាប់លានដុល្លារថែមទៀត។ ដោយឡែកក្រៅពីបរិច្ចាគពីសហគ្រិន និងម្ចាស់ក្រុមហ៊ុននានា ការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ មេសា ២០២០នេះមានចំនួន ១៤,៧៥១ នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។ ជាមួយគ្នានេះដែរសម្ដេចតេជោ










