- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2020 Khmernote
ក្រុមហ៊ុន Hin Leong Trading ដែលជាអ្នកជំនួញប្រេងឯករាជ្យដ៏ធំបំផុតមួយនៅប្រទេសសិង្ហបុរី បាននិយាយថា ខ្លួនខកខានក្នុងការប្រកាសអំពីការខាតបង់នាពេលអនាគតប្រមាណ ៨០០លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើតាមការចុះផ្សាយរបស់ Forbes បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនកំពុងស្វែងរកការផា្អកសំណងរយៈពេល ៦ខែ លើបំណុលទឹកប្រាក់ចំនួន ៣.៨៥ ពាន់លានដុល្លារ ដែលខ្លួនជំពាក់ធនាគារចំនួន២៣។ ស្ថាបនិក និងជានាយកក្រុមហ៊ុន លោក Lim Oon Kuin អាយុ ៧៧ឆ្នាំ ត្រូវបានគេឱ្យដឹងថា ជាអ្នកទទួលខុសត្រូវក្នុងការដឹកនាំនាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីលាក់បាំងការខាតបង់រាប់រយលានដុល្លារពីការលេចចេញ នៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ កូនប្រុសតែមួយគត់របស់គាត់គឺលោក Evan Lim Chee
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 22, 2020 Khmernote
ម្ចាស់ទូកនេសាទអាយុ ៤៨ឆ្នាំម្នាក់ នៅក្នុងភូមិ Silae ក្នុងខេត្តត្រាង ភាគខាងត្បូងប្រទេសថៃ កាលពីម្សិលមិញ (ទី២០ ខែមេសា ឆ្នាំ២០២០) បានផ្តល់ត្រីប្រហែល ៤តោន ដល់អ្នកភូមិដែលកំពុងប្រឈមនឹងការលំបាក និងខ្វះខាតលុយកាក់ទិញអាហារទុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Thai Residents សម្រាប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ លោកស្រី Cherdchoam Kaewfoong ដែលជាម្ចាស់ទូកបាននិយាយថា លោកស្រីមានសេចក្តីរីករាយក្នុងការជួយប្រជាជននៅក្នុងភូមិ ដែលភាគច្រើនបានបាត់បង់ការងារដោយសារស្ថានភាពសេដ្ឋកិច្ចមិនល្អ។ អ្នកភូមិបាននិយាយថា ពួកគេបានដឹងអំពីបញ្ហាវីរុស COVID-19 ហើយមនុស្សគ្រប់គ្នាកំពុងថែរក្សាខ្លួនឱ្យបានល្អ ក្នុងអំឡុងពេលមានស្ថានភាពលំបាកនេះ៕ អត្ថបទ៖ លីដា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Khmernote
តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះក្រោម ០ ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលវាជាសញ្ញានៃបញ្ហាសកលដែលមិនធ្លាប់មានពីមុនមក នៅពេលដែលវីរុស COVID-19 បានរាលដាលខ្លាំងដែលរារាំងការធ្វើដំណើរ និងផ្អាកសកម្មភាពសេដ្ឋកិច្ច។ កិច្ចសន្យាសម្រាប់ប្រេងឆៅរបស់ West Texas Intermediate ឬ WTI គឺជាតម្លៃគោល (benchmark) សម្រាប់តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក។ តម្លៃធ្លាក់ចុះកាលពីថ្ងៃច័ន្ទគឺដូចរូបខាងក្រោមនេះ៖ តើតម្លៃព្យាករណ៍អវិជ្ជមានមានន័យដូចម្ដេច? តម្លៃប្រេងឆៅក្នុងមួយធុងៗអាចប្រែប្រួលទៅតាមកត្តាដូចជា៖ ការផ្គត់ផ្គង់ តម្រូវការ និងគុណភាព។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈមានលើសពីតម្រូវការខ្លាំង ចាប់តាំងពីវីរុស COVID-19 បានបង្ខំឱ្យមនុស្សរាប់ពាន់លាននាក់បញ្ឈប់ការធ្វើដំណើររបស់ពួកគេ។ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវ កន្លែងស្តុកប្រេងរបស់ WTI បានពេញហូរហៀរ ហើយវាពិបាករកកន្លែងទំនេរសម្រាប់ស្ដុកថ្មីៗទៀត។ ដូចដែលរដ្ឋបាលព័ត៌មានថាមពលអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 21, 2020 Chan Sreyny
លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលត្រូវបានគេស្គាល់ថាជាបុគ្គលមួយរូបដែលមានគំនិតឆ្លាតវាងវៃ មិនតែប៉ុណ្ណោះមានសមត្ថភាពពិសេសក្នុងការវិភាគចំពោះជំងឺរាតត្បាតនានា ដែលកើតមានឡើងដូចជាវីរុសកូវីដ១៩ ក្នុងពេលបច្ចុប្បន្ននេះបានយ៉ាងសមហេតុសមផល។ លើសពីនេះគាត់តែងតែដាស់តឿនពីការកើតឡើងនៃហានិភ័យនេះ ជាច្រើនលើកច្រើនសារមកហើយដល់សាធារណជន រួមទាំងថ្នាក់ដឹកនាំធំៗ។ ជាក់ស្ដែងស្ថិតក្នុងស្ថានភាពដែលវីរុសកូវីដ-១៩ កំពុងរាតត្បាតនេះ ប្រជាជននៅទូទាំងពិភពលោកបានប្រញាប់ប្រញាល់ និងភ័យស្លន់ស្លោរក្នុងការស្តុកអាហារ និងរបស់របរប្រើប្រាស់ដោយភ័យខ្លាចមានការខ្វះខាត។ ប៉ុន្តែសម្រាប់មហាសេដ្ឋីរូបនេះ រួមជាមួយប្រពន្ធរបស់គាត់មាន ទម្លាប់ ស្តុកទុកអាហារ និងសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ក្រោមដីរបស់ពួកគេមុនពេលកើតមានជំងឺរាតត្បាតនាពេលបច្ចុប្បន្ននេះទៅទៀត។ លោកស្រី Melinda Gates បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ BBC កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីនិងស្វាមីរបស់ខ្លួនបានស្តុកអាហារនៅក្នុងបន្ទប់ក្រោមដីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយគិតទុកមុនថានឹងមានជំងឺរាតត្បាត ឬគ្រោះមហន្តរាយផ្សេងទៀតកើតមានឡើង។ លោកស្រីបានបន្តថា កាលពីប៉ុន្មានឆ្នាំមុនគាត់និងស្វាមីបាននិយាយគ្នាអំពីបញ្ហាដែលក្រុមគ្រួសារគាត់នឹងជួបប្រទះ ប្រសិនបើមិនមានទឹកស្អាត
- អាជីវកម្មអាជីវកម្ម April 21, 2020 Chan Sreyny
យោងតាមការស្ទង់មតិរបស់សមាគមន៍ភោជនីយដ្ឋានជាតិ (NRA) បានឲ្យដឹងថាបុគ្គលិកនៅក្នុងឧស្សាហកម្មភោជនីយដ្ឋានចំនួន ៨ លាននាក់ត្រូវបានបាត់បង់ការងារ ហើយតាមរយៈការស្ទង់មតិទៅលើប្រតិបត្តិករភោជនីយដ្ឋានជាង ៦,៥០០ នាក់នៅទូទាំងសហរដ្ឋអាមេរិកត្រូវបានគេប៉ាន់ស្មានថានឹងត្រូវខាតបង់ចំណូលចំនួន ២៤០ ពាន់លានដុល្លារនៅចុងឆ្នាំ២០២០ នេះ។ ជាមួយគ្នានេះការស្ទង់មតិក៏បានបង្ហាញផងដែរថាឧស្សាហកម្មភោជនីយដ្ឋាននិងម្ហូបអាហារ បានបាត់បង់ប្រាក់ចំណូលចំនួន ៣០ ពាន់លានដុល្លារនៅក្នុងខែមីនា ហើយរំពឹងថានឹងខាតបង់ ៥០ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងខែមេសានេះ។ លោក Sean Kennedy អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់ NRA បានសរសេរនៅក្នុងលិខិតមួយទៅកាន់មេដឹកនាំសភាកាលពីថ្ងៃច័ន្ទថា “ ឧស្សាហកម្មភោជនីយដ្ឋានបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយសារវីរុសកូវីដ-១៩ ដោយការលក់ និងការបាត់បង់ការងារច្រើនជាងឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេស ”។ ទោះបីជាយ៉ាងនេះក្ដី NRA កំពុងស្វែងរកការបង្កើតមូលនិធិសង្គ្រោះ ២៤០ ពាន់លានដុល្លារដោយផ្តោតតែលើឧស្សាហកម្មភោជនីយដ្ឋាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Khmernote
យោងតាមសារព័ត៌មាន Korea IT Times បានឲ្យដឹងថាក្រុមហ៊ុនវិស្វកម្ម Hyundai បានឈ្នះការដេញថ្លៃ និងទទួលបានសិទ្ធក្នុងការសាងសង់ផ្សារទំនើបអ៉ីអនម៉លទី៣ នៅកម្ពុជាដែលមានតម្លៃ ២០០ ពាន់លានវ៉ុន (ប្រហែល ១៦៤ លានដុល្លារ)។ អ្នកតំណាងក្រុមហ៊ុនឈានមុខគេរបស់កូរ៉េមួយនេះ បាននិយាយកាលពីថ្ងៃទី១៩ ខែមេសានេះថា ក្រុមហ៊ុនវិស្វកម្ម Hyundai បានឈ្នះការដេញថ្លៃលើគម្រោងនេះពីក្រុមហ៊ុន “អ៉ីអនម៉ល” ដែលជាផ្សារចែកចាយធំជាងគេមួយរបស់ជប៉ុនដែលដំណើរការមជ្ឈមណ្ឌលលក់ទំនិញជាង ២០០ កន្លែងនៅជុំវិញពិភពលោក។ (ប្លង់គំរូពិត) ប្រភពដដែលបានបន្តថា ដោយផ្អែកលើការជឿទុកចិត្តរបស់ក្រុមហ៊ុនដែលធានាបាននូវគុណភាពសំណង់ល្អ ក្រុមហ៊ុនវិស្វកម្ម Hyundai ត្រូវបានគេអញ្ជើញឱ្យដេញថ្លៃ ហើយទីបំផុតត្រូវបានជ្រើសរើសជាអ្នកម៉ៅការសម្រាប់គម្រោងសាងសង់ផ្សារអ៉ីអនម៉លទី ៣ នេះ។ គម្រោងនេះនឹងសាងសង់មជ្ឈមណ្ឌលលក់ទំនិញកំពស់
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Chan Sreyny
ថៃ៖ នាយកដ្ឋានរដ្ឋាករទឹកក្រុងបាងកក បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងកាត់បន្ថយថ្លៃទឹក ៣% ដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទីក្រុងបាងកក ណុនថាបូរី និងសាមុតប្រាកាន រយៈពេល ៣ខែ ក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដើមក្នុងការរស់នៅក្នុងរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Nation Thailand នាថ្ងៃនេះ។ យោងតាមសេចក្ដីសេចក្ដីប្រកាសរបស់រដ្ឋាករទឹកថៃ បានឲ្យដឹងថា យុទ្ធនាការនេះនឹងចាប់ផ្តើមនៅខែឧសភាហើយបន្តដល់ខែកក្កដាក្នុងកំឡុងពេលដែលអ្នកប្រើប្រាស់នឹងឃើញការជូនដំណឹងអំពីការបញ្ចុះតម្លៃដោយសារវីរុសកូវីដ-១៩ នៅលើវិក្កយបត្ររបស់ពួកគេ។ ជាមួយគ្នានេះការបញ្ចុះតម្លៃនឹងត្រូវបានផ្ដល់ជូនដល់អ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិតែម្ដង ដោយមិនចាំបាច់តម្រូវឲ្យចុះឈ្មោះដើម្បីទទួលបានការបញ្ចុះតម្លៃនោះទេ។ ដោយឡែកអ្នកប្រើប្រាស់ទឹកនៅតាមបណ្តាខេត្តផ្សេងទៀត នាយកដ្ឋានរដ្ឋាករក៏បានបើកការចុះឈ្មោះដើម្បីផ្តល់ប្រាក់តំកល់នៅពេលភ្ជាប់បណ្ដាញទឹកត្រឡប់មកវិញចាប់តាំងពីថ្ងៃទី ១៥ ខែមេសាផងដែរ៕ ប្រភព៖ nationthailand អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2020 Khmernote
ប្រទេសឥណ្ឌូនេស៊ីនឹងដាក់ចេញច្បាប់កាត់បន្ថយពន្ធកាន់តែច្រើន លើវិស័យអាជីវកម្មចំនួន ១១ ដែលស្រដៀងនឹងការលើកទឹកចិត្តដែលបានផ្តល់ដល់ឧស្សាហកម្មផលិតកម្មដើម្បីជួយដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ពីការរាត្បាតនៃវីរុសកូវីដ១៩។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Sri Mulyani Indrawati បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថាវិស័យទាំង ១១ នោះរួមមាន ស្បៀងអាហារ ពាណិជ្ជកម្ម អគ្គិសនី ប្រេងនិងឧស្ម័នរ៉ែ ធ្យូងថ្ម ព្រៃឈើ ទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត ទូរគមនាគមន៍ ភស្តុភារដឹកជញ្ជូន និងសំណង់។ លោកស្រីបានបន្ថែមថា ការលើកទឹកចិត្តដែលរដ្ឋាភិបាលបានផ្ដល់គឺក្នុងទំរង់នៃការលើកលែងពន្ធលើប្រាក់ចំណូលបុគ្គល ពន្យាពន្ធនាំចូល និងការបញ្ចុះតម្លៃ ៣០% លើពន្ធសាជីវកម្ម។ ហើយកម្មវិធីទាំងនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកញ្ចប់ជម្រុញសកម្មភាពលើកទី៤ ដែលរដ្ឋាភិបាលកំពុងបញ្ចប់។ ទន្ទឹមនឹងនេះលោកស្រីបានបន្តថា គ្រោះមហន្តរាយដែលបង្កឡើងដោយវីរុសកូវីដ-១៩ នេះ អាចធ្វើឱ្យខូចខាតដល់អាជីវកម្ម










