- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 27, 2020 Chan Sreyny
ជាការពិតណាស់មនុស្សជាច្រើនតែងបណ្ដែតបណ្ដោយខ្លួនទៅតាមពេលវេលា ដែលចេះតែរំកិលទៅមុខយ៉ាងលឿន ដោយមិនបានរៀបចំគោលដៅរបស់ខ្លួនឲ្យបានច្បាស់លាស់នោះទេ។ ជាក់ស្ដែងពួកគេតែងមានទម្លាប់មិនល្អ និងលេសដោះសារជាច្រើននៅក្នុងជិវិតប្រចាំថ្ងៃ ដែលទាំងនោះធ្វើឲ្យពួកគេត្រូវខ្ជះខ្ជាយពេលចោលយ៉ាងច្រើន ហើយចុងក្រោយបានត្រឹមតែការសោកស្ដាយ និងមានវិប្បដិសេរីប៉ុណ្ណោះព្រោះពេលវេលាមិនអាចត្រលប់ក្រោយបានឡើយ។ ជាក់ស្ដែងលោក Steve Jobs សហស្ថាបនិកក្រុមហ៊ុន Apple ក៏ធ្លាប់បាននិយាយផងដែរអំពីការខ្ជះខ្ជាយពេលវេលា ទៅកាន់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យស្ទែនហ្វដក្នុងឆ្នាំ២០០៥។ នាឱកាសនោះគាត់បានលើកឡើងអំពីការស្លាប់ បន្ទាប់ពីគាត់ដឹងថាខ្លួនមានជំងឺមហារីកលំពែង។ គាត់បាននិយាយថា គ្មាននរណាម្នាក់ចង់ស្លាប់ទេ សូម្បីតែមនុស្សដែលចង់ឡើងទៅឋានសួគ៌ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ ប៉ុន្តែក៏គ្មាននរណាម្នាក់បានរួចផុតពីវាឡើយ។ ដូច្នេះហើយទើបអតីតនាយកប្រតិបត្តិរូបនេះ បានលើកឡើងថា៖ « ពេលវេលារបស់អ្នកមានកំណត់ដូច្នេះកុំខ្ជះខ្ជាយវាដើម្បីរស់នៅក្នុងជីវិតអ្នកដទៃ » ដោយគាត់បានពន្យល់យ៉ាងជាក់ច្បាស់ថា កុំជាប់អន្ទាក់ដោយជំនឿដែលកំពុងរស់នៅដោយលទ្ធផលនៃការគិតរបស់អ្នកដទៃ។ កុំទុកឱ្យសំលេងរំខានរបស់មតិអ្នកដទៃលង់នឹងសម្លេងខាងក្នុងរបស់អ្នក។ ហើយសំខាន់បំផុតមានភាពក្លាហានធ្វើតាមបេះដូង និងវិចារណញាណរបស់អ្នក ព្រោះពួកគេដឹងពីអ្វីដែលអ្នកចង់បាន និងប្រែក្លាយទៅថ្ងៃមុខ អ្វីៗផ្សេងទៀតគឺរឿងបន្ទាប់៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 27, 2020 Chan Sreyny
គម្រោងការពារទឹកជំនន់នៅរាជធានីភ្នំពេញនៅក្នុងតំបន់វត្តភ្នំ និងទួលគោក ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កំពុងដំណើរការយ៉ាងសស្រាក់សស្រាំហើយរំពឹងថា នឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ ដែលធ្វើឲ្យរាជធានីភ្នំពេញចាកផុតពីភាពលិចលង់ដោយជំនន់ទឹកភ្លៀង នេះបើយោងតាមការអះអាងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)។ ថ្លែងតាមរយៈសារជាវីដេអូនៅចុងសប្តាហ៍នេះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា នៅតំបន់វត្តភ្នំក្រុមការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងសាលារាជធានីភ្នំពេញកំពុងជីកដាក់លូជម្រៅ៧ម៉ែត្រ ហើយគម្រោងការពារទឹកជំនន់នៅតំបន់ទួលគោគក៏កំពុងដំណើរការទៅមុខយ៉ាងល្អប្រសើរ។ ឯកឧត្តមបានបន្តថា គម្រោងការពារទឹកជំនន់នៅតំបន់វត្តភ្នំ និងទួលគោគឥឡូវនេះ កំពុងដំណើរការ ហើយកំពុងបង្កផលវិបាកដល់ប្រជាពលរដ្ឋចំពោះការធ្វើចរាចរដោយសារតែការបិទផ្លូវ ដែលបញ្ហានេះស្ថានទូតជប៉ុនបានទទូចសុំការយោគយល់។ គួរបញ្ជាក់ផងដែរថាគម្រោងការពារ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល មានទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩
- អាជីវកម្មអាជីវកម្ម April 27, 2020 Chan Sreyny
កាលពីពេលថ្មីៗនេះ អ្នកតាមដានទីផ្សារ SuperData បានរាយការណ៍ថា ការចំណាយទៅលើវីដេអូហ្គេមឌីជីថលបានកើនឡើងដល់ ១០ កោដិដុល្លារក្នុងខែមីនា ខណៈដែលមនុស្សម្នាបានងាកទៅរកការលេងហ្គេមវិញក្នុងអំឡុងពេលស្ថិតនៅផ្ទះ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស covid-19។ ទឹកប្រាក់ដែលបានចំណាយទៅលើឧបរកណ៍ហ្គេម (console games) បានលលោតឡើងខ្ពស់ពីចំនួន ៨៨៣ លានដុល្លារក្នុងខែកុម្ភះដល់ ១.៥ ពាន់លានដុល្លារក្នុងខែមីនា។ ជាមួយគ្នានេះដែរការចំណាយលើហ្គេមដែលលេងលើកុំព្យូទ័រផ្ទាល់ខ្លួនបានកើនឡើង ៥៦% ស្មើនឹង ៥៦៧ លានដុល្លារបើប្រៀបធៀបក្នុងរយៈពេលដូចគ្នាទៅនឹងការកើនឡើងរបស់ការចំនាយទៅលើឧបករណ៍ហ្គេម។ ឧបករណ៍ហ្គេម និងហ្គេមតាមកំព្យូទ័រពេញនិយមជាខ្លាំងនៅអឺរ៉ុប និងអាមេរិកខាងជើង ដែលជាប្រទេសមានការរឹតត្បិតការចេញទៅក្រៅយ៉ាងតឹងរឹងនៅខែមីនាដោយសារវីរុសកូវីដ-១៩ រាតត្បាតកាន់តែខ្លាំងឡើងៗ។ SuperData បានឲ្យដឹងបន្ថែមថា បុគ្គលម្នាក់ៗកំពុងតែងាកមករកហ្គេមដែលជាជំរើសកំសាន្តមួយដែលអាចទុកចិត្តបានក្នុងកំឡុងពេលមានវិបត្តិកូវីដ-១៩ ហើយកំពុងប្រើប្រាស់អ៊ីនធឺណេតច្រើនដើម្បីទាក់ទងជាមួយអ្នកដទៃ។ ប្រាក់ចំណូលសរុបពីវីដេអូហ្គេមឌីជីថលសម្រាប់ខែនេះបានកើនឡើង ១១%
- អចលនទ្រព្យអចលនទ្រព្យ April 27, 2020 Chan Sreyny
តម្លៃដីឧស្សាហកម្មនៅក្នុងប្រទេសវៀតណាមបានកើនឡើង ១២% ក្នុងមួយឆ្នាំនៅត្រីមាសទី១ នេះ ដោយការផ្លាស់ប្ដូរផលិតកម្មមកពីប្រទេសចិនជាបន្តបន្ទាប់ បើទោះបីជាវីរុសកូវីដ-១៩ កំពុងតែរាតត្បាតនៅលើពិភពលោកក៏ដូចជាប្រទេសវៀតណាមក៏ដោយ។ នៅភាគខាងជើងតម្លៃដីបានកើនឡើង ៦.៥% ដល់ ៩៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងភាគខាងត្បូងកើនឡើងគឺ ១២.២% ដល់ ១០១ ដុល្លារក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ដែលចេញថ្មីៗនេះរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Jones Lang LaSalle (JLL)។ របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមហ៊ុនដែលកំពុងសម្លឹងរកមើលការធ្វើពិពិធកម្មផលិតផលរបស់ពួកគេនៅក្រៅប្រទេសចិន បានចាប់អារម្មណ៍ទៅលើប្រទេសវៀតណាមដោយសារតែប្រទេសមួយនេះនៅជិតប្រទេសចិនស្រាប់ងាយស្រួលក្នុងការផ្លាស់ប្ដូរផលិតកម្ម និងដឹកជញ្ជូនផលិតផលសម្រាប់នាំចេញ។ លោក Stephen Wyatt ប្រធានប្រចាំប្រទេសនៃក្រុមហ៊ុន JLL Vietnam មានប្រសាសន៍ថា “
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 27, 2020 Chan Sreyny
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងថា អាកាសយានដ្ឋានសុវណ្ណភូមិគ្រោងនឹងបើកដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃសុក្រ បានចាប់ផ្តើមការហោះហើរឡើងវិញបន្ទាប់ពីបានផ្អាកអស់រយៈពេលមួយខែដោយសារការភ័យខ្លាច និងបទបញ្ជារឹតបន្តឹងលើការធ្វើដំណើរដើម្បីបញ្ឈប់ការរីករាលដាលើនៃវីរុស Covid-19 ។ លោក Wg Cdr Suthirawat អ្នកគ្រប់គ្រងអាកាសយានដ្ឋានបាននិយាយថា ចំនួនអ្នកទេសចរបរទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (AoT) ហាមឃាត់ការហោះហើរអន្តរជាតិទាំងអស់ចាប់ពីការចុះចតនៅក្នុងប្រទេសថៃកាលពីដើមខែនេះ។ ការធ្លាក់ចុះនៃចំនួនអ្នកដំណើរបានបានធ្វើឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (AoT) ដែលគ្រប់គ្រងព្រលានយន្តហោះធំៗ រួមទាំងសុវណ្ណភូមិផងដែរ ត្រូវបិទតំបន់ខ្លះនៃព្រលានយន្តហោះដើម្បីជួសជុលជួសជុល និងបន្ថែមទីតាំងថ្មី។ ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលបិទទ្វារព្រលានយន្តហោះត្រូវបានកែលម្អ ជួសជុល និងអភិវឌ្ឍបច្ចេកវិទ្យាផ្សេងៗកាន់តែទំនើប និងងាយស្រួលជាងមុនដើម្បីបំពេញតាមតម្រូវការរបស់ភ្ញៀវទេសចរ។ បន្ថែមពីនេះទោះបីជាមានអ្នកដំណើរតិចតួចក៏ដោយក៏អាកាសយានដ្ឋាននៅតែរក្សានូវវិធានការណ៍អនាម័យ និងសម្អាតនៅក្នុងបរិវេណដើម្បីរក្សាទំនុកចិត្តអ្នកដំណើរនៅពេលដែលជើងហោះហើរត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ៕ ប្រភព៖ bangkokpost អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 27, 2020 Chan Sreyny
សហរដ្ឋអាមេរិកកំពុងធ្លាក់ទៅក្នុងបញ្ហាកង្វះសាច់ខណៈការផ្ទុះឡើងនៃវីរុស Covid-19 បានរីករាលដាលដល់តំបន់ដែលជាអ្នកផ្គត់ផ្គង់សាច់នៅទូទាំងទ្វីបអាមេរិក។ ស្ទើរតែមួយភាគបីនៃសមត្ថភាពផ្គត់ផ្គង់សាច់ជ្រូករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈកន្លែងចិញ្ចឹមសត្វធំទី១ របស់អាមេរិកបានប្រកាសបិទទ្វារកាលពីសប្ដាហ៍មុន ហើយអ្នកជំនាញកំពុងព្រមានថាកង្វះខាតក្នុងស្រុកគឺនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ប្រទេសប្រេស៊ីលដែលជាអ្នកនាំចេញសាច់មាន់ និងសាច់គោលេខ ១ នៅលើពិភពលោកក៏បង្ហាញពីការបិទរោងចក្រធំដំបូងបង្អស់របស់ខ្លួន ជាមួយនឹងការបញ្ឈប់រោងចក្របសុបក្សីដែលគ្រប់គ្រងដោយក្រុមហ៊ុន JBS SA ដែលជាក្រុមហ៊ុនសាច់ធំបំផុតរបស់ពិភពលោក។ ប្រតិបត្តិការសំខាន់ៗក៏ធ្លាក់ចុះនៅក្នុងប្រទេសកាណាដា និងរោងចក្របសុបក្សីថ្មីមួយរបស់អង់គ្លេសនៅក្នុងប្រទេសកូឡុំបៀ។ ខណៈរោងចក្ររាប់រយទៀតរបស់សហរដ្ឋអាមេរិកកំពុងដំណើរការជាមួយការបង្កើនល្បឿនក៏ដោយ ក៏ផលរំខានចំពោះការផ្គត់ផ្គង់អំពីការធ្លាក់ចុះនៃពិភពលោកនៅតែត្រូវបានចោទសួរ ដោយសហរដ្ឋអាមេរិក ប្រេស៊ីល និងកាណាដាមានប្រមាណ ៦៥% នៃពាណិជ្ជកម្មសាច់ពិភពលោក។ លោក Brett Stuart ប្រធានក្រុមហ៊ុនផ្តល់យោបល់ Global AgriTrends ដែលមានមូលដ្ឋាននៅទីក្រុង Denver បានមានប្រសាសន៍ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 26, 2020 Khmernote
ក្រោយមានការបង្ហោះនៅលើ Facebook ដោយរៀបរាប់ អំពីការបង្ខំចិត្តចាក់ចោលផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ រួចមក លេខាធិការដ្ឋានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានធ្វើការបកស្រាយការពិតដោយអះអាងថា ផ្លែស្វាយដែលមានគុណភាពល្អ រោងចក្រផលិតដំណាប់ស្វាយទទួលប្រមូលទិញក្នុងតម្លៃពី ៥០០រៀល ទៅ ៥៥០រៀលក្នុងមួយគីឡូក្រាម ចំណែកផ្លែស្វាយដែលខ្ចប់ក្នុងកញ្ចប់សំរាប់នាំចេញគឺ បានថ្លៃដល់ ៩០០រៀលក្នុងមួយគីឡូក្រាមឯណោះ ដែលនេះបញ្ជាក់ថា អោយតែមានស្វាយមានគុណភាពល្អ ពុំខ្វះទីផ្សារនោះឡើយ។ ក្រសួងពាណិជ្ជកម្មដដែលបានអោយដឹងទៀតថា ករណីដែលគេបង្ហោះនៅលើ Facebook នោះគឺជាការបំពុលសង្គម ដោយជាក់ស្តែងក្រសួងបានអោយមន្ត្រីពាក់ព័ន្ធចុះទៅធ្វើការត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព។ ប្រិយមិត្ត និងសាធារណៈជនក៏អាចសំគាល់មើលជាក់ស្តែងក្នុងរូបភាពដែលបង្ហាញរូបស្វាយទុំជោរពណ៌លឿង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 25, 2020 Chan Sreyny
មហាសេដ្ឋី Bill Gates ដែលត្រូវបានគេស្គាល់ថាជាសហស្ថាបនិកក្រុមហ៊ុន Microsoft និងជាអ្នកបង្កើតមូលនិធិមនុស្សធម៌ Bill and Melinda Gates តែងតាសតឿនជារឿយពីជំងឺរាតត្បាតដែលអាចកើតមានឡើង។ ហើយកាលពីពេលថ្មីនេះបានគូសបញ្ជាក់ពីអ្វីដែលពិភពលោកត្រូវធ្វើដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ Covid-19 និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ខណៈដែលតួលេខអ្នកឆ្លងនៅលើពិភពលោកកើនឡើងគ្មានស្រាកស្រាន។ ដើម្បីបញ្ឈប់ការរីករាលដាល មហាសេដ្ឋីរូបនេះបានលើកឡើងថា ពិភពលោកត្រូវតែជម្រុញការព្យាបាលវ៉ាក់សាំង ការធ្វើតេស្ត និងការទាក់ទង មិនតែប៉ុណ្ណោះពិភពលោកក៏ចាំបាច់ត្រូវពិនិត្យមើលគោលនយោបាយរបស់ខ្លួនសម្រាប់ការបើកសេដ្ឋកិច្ចពិភពលោក ដោយគាត់បានប្រៀបធៀបការរាតត្បាតនៃវីរុស Covid-19 ទៅនឹងសង្គ្រាម។ ហើយនេះជាអ្វីដែលហ្គេតស៍បាននិយាយលើវិស័យច្នៃប្រឌិតទាំង ៥ ដែលពិភពលោកត្រូវការដើម្បីបញ្ឈប់ការរាតត្បាត៖ ១.ការព្យាបាល៖ លោក Gates បានទទួលស្គាល់ថាការព្យាបាលជាច្រើនអាចនឹងបរាជ័យ ប៉ុន្តែគាត់មានសុទិដ្ឋិនិយមថាវិធីព្យាបាលខ្លះនឹងទទួលបានជោគជ័យក្នុងការកាត់បន្ថយបន្ទុកនៃវីរុស Covid-19 ។










