សហរដ្ឋអាមេរិកកំពុងធ្លាក់ទៅក្នុងបញ្ហាកង្វះសាច់ខណៈការផ្ទុះឡើងនៃវីរុស Covid-19 បានរីករាលដាលដល់តំបន់ដែលជាអ្នកផ្គត់ផ្គង់សាច់នៅទូទាំងទ្វីបអាមេរិក។ ស្ទើរតែមួយភាគបីនៃសមត្ថភាពផ្គត់ផ្គង់សាច់ជ្រូករបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈកន្លែងចិញ្ចឹមសត្វធំទី១ របស់អាមេរិកបានប្រកាសបិទទ្វារកាលពីសប្ដាហ៍មុន ហើយអ្នកជំនាញកំពុងព្រមានថាកង្វះខាតក្នុងស្រុកគឺនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ ប្រទេសប្រេស៊ីលដែលជាអ្នកនាំចេញសាច់មាន់ និងសាច់គោលេខ ១ នៅលើពិភពលោកក៏បង្ហាញពីការបិទរោងចក្រធំដំបូងបង្អស់របស់ខ្លួន ជាមួយនឹងការបញ្ឈប់រោងចក្របសុបក្សីដែលគ្រប់គ្រងដោយក្រុមហ៊ុន JBS SA ដែលជាក្រុមហ៊ុនសាច់ធំបំផុតរបស់ពិភពលោក។ ប្រតិបត្តិការសំខាន់ៗក៏ធ្លាក់ចុះនៅក្នុងប្រទេសកាណាដា និងរោងចក្របសុបក្សីថ្មីមួយរបស់អង់គ្លេសនៅក្នុងប្រទេសកូឡុំបៀ។ ខណៈរោងចក្ររាប់រយទៀតរបស់សហរដ្ឋអាមេរិកកំពុងដំណើរការជាមួយការបង្កើនល្បឿនក៏ដោយ ក៏ផលរំខានចំពោះការផ្គត់ផ្គង់អំពីការធ្លាក់ចុះនៃពិភពលោកនៅតែត្រូវបានចោទសួរ ដោយសហរដ្ឋអាមេរិក ប្រេស៊ីល និងកាណាដាមានប្រមាណ ៦៥% នៃពាណិជ្ជកម្មសាច់ពិភពលោក។

លោក Brett Stuart ប្រធានក្រុមហ៊ុនផ្តល់យោបល់ Global AgriTrends ដែលមានមូលដ្ឋាននៅទីក្រុង Denver បានមានប្រសាសន៍ថា ស្ថានភាពនេះមិធ្លាប់មានពីមុនមកនោះទេ ការបិទរោងចក្រធំៗដែលបណ្ដាលមកពីវីរុស Covid-19 នេះនឹងធ្វើឲ្យអ្នកផលិតប្រឈមនឹងការបាត់បង់អ្វីគ្រប់យ៉ាង ហើយអ្នកប្រើប្រាស់នឹងត្រូវចំណាយកាន់តែច្រើនថែមទៀត។

ទន្ទឹមនឹងនេះការបិទទ្វារទាំងនេះកំពុងកើតឡើងនៅពេលដែលការផ្គត់ផ្គង់សាច់សកលមានការតឹងតែងរួចទៅហើយ ដោយប្រទេសចិនដែលជាអ្នកសត្វជ្រូកធំជាងគេលើពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺផ្ដាសាយជ្រូកអាហ្រ្វិក ដែលបានបំផ្លាញសត្វជ្រូករាប់លានក្បាលរបស់ប្រទេសនេះ។ លើសពីនេះទៅទៀតវីរុសកំពុងតែឈានដល់ការផ្គត់ផ្គង់នៅពេលដែលក្រុមហ៊ុនសាច់មួយចំនួនបានចាត់វិធានការដើម្បីកាត់បន្ថយទិន្នផលដោយសារតែការបិទភោជនីយដ្ឋាននៅជុំវិញពិភពលោក៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី


