Steve Jobs៖ « ពេលវេលារបស់អ្នកមានកំណត់ ដូច្នេះកុំខ្ជះខ្ជាយវាដើម្បីរស់នៅក្នុងជីវិតអ្នកដទៃ»
បុគ្គលជោគជ័យ April 27, 2020 Chan Sreyny

ជាការពិតណាស់មនុស្សជាច្រើនតែងបណ្ដែតបណ្ដោយខ្លួនទៅតាមពេលវេលា ដែលចេះតែរំកិលទៅមុខយ៉ាងលឿន ដោយមិនបានរៀបចំគោលដៅរបស់ខ្លួនឲ្យបានច្បាស់លាស់នោះទេ។ ជាក់ស្ដែងពួកគេតែងមានទម្លាប់មិនល្អ និងលេសដោះសារជាច្រើននៅក្នុងជិវិតប្រចាំថ្ងៃ​ ដែលទាំងនោះធ្វើឲ្យពួកគេត្រូវខ្ជះខ្ជាយពេលចោលយ៉ាងច្រើន ហើយចុងក្រោយបានត្រឹមតែការសោកស្ដាយ និងមានវិប្បដិសេរីប៉ុណ្ណោះព្រោះពេលវេលាមិនអាចត្រលប់ក្រោយបានឡើយ។

ជាក់ស្ដែងលោក Steve Jobs សហស្ថាបនិកក្រុមហ៊ុន Apple ក៏ធ្លាប់បាននិយាយផងដែរអំពីការខ្ជះខ្ជាយពេលវេលា ទៅកាន់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យស្ទែនហ្វដក្នុងឆ្នាំ២០០៥។ នាឱកាសនោះគាត់បានលើកឡើងអំពីការស្លាប់ បន្ទាប់ពីគាត់ដឹងថាខ្លួនមានជំងឺមហារីកលំពែង។ គាត់បាននិយាយថា គ្មាននរណាម្នាក់ចង់ស្លាប់ទេ សូម្បីតែមនុស្សដែលចង់ឡើងទៅឋានសួគ៌ក៏មិនចង់ស្លាប់ដើម្បីទៅទីនោះដែរ ប៉ុន្តែក៏គ្មាននរណាម្នាក់បានរួចផុតពីវាឡើយ។

ដូច្នេះហើយទើបអតីតនាយកប្រតិបត្តិរូបនេះ បានលើកឡើងថា៖ « ពេលវេលារបស់អ្នកមានកំណត់ដូច្នេះកុំខ្ជះខ្ជាយវាដើម្បីរស់នៅក្នុងជីវិតអ្នកដទៃ » ដោយគាត់បានពន្យល់យ៉ាងជាក់ច្បាស់ថា កុំជាប់អន្ទាក់ដោយជំនឿដែលកំពុងរស់នៅដោយលទ្ធផលនៃការគិតរបស់អ្នកដទៃ។ កុំទុកឱ្យសំលេងរំខានរបស់មតិអ្នកដទៃលង់នឹងសម្លេងខាងក្នុងរបស់អ្នក។ ហើយសំខាន់បំផុតមានភាពក្លាហានធ្វើតាមបេះដូង និងវិចារណញាណរបស់អ្នក ព្រោះពួកគេដឹងពីអ្វីដែលអ្នកចង់បាន និងប្រែក្លាយទៅថ្ងៃមុខ អ្វីៗផ្សេងទៀតគឺរឿងបន្ទាប់៕

អត្ថបទ៖ លីនី