- បុគ្គលជោគជ័យបុគ្គលជោគជ័យ April 29, 2020 Chan Sreyny
លោក លី កាស៊ីង ជាអ្នកវិនិយោគ សប្បុរសជន និងជាអ្នកជំនួញហុងកុងដ៏ល្បីម្នាក់ ដោយយោងតាមសន្ទស្សន៍សេដ្ឋី Bloomberg គាត់ក៏ជាបុរសម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅអាស៊ី។ មហាសេដ្ឋីរូបនេះកើតនៅខេត្តក្វាងទុង ប្រទេសចិនក្នុងឆ្នាំ ១៩២៨ នៅក្នុងគ្រួសារមានជីវភាពសមល្មមមួយ ប៉ុន្តែនៅពេលឪពុកគាត់បានទទួលមរណភាព បានបង្ខំឲ្យគាត់ឈប់រៀនមុនពេលគាត់មានអាយុ ១៥ ឆ្នាំ។ គាត់បានរកការងារធ្វើនៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មផ្លាស្ទិកដែលគាត់ធ្វើការ ១៦ ម៉ោងក្នុងមួយថ្ងៃ ហើយបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួននៅឆ្នាំ ១៩៥០។ សព្វថ្ងៃនេះលោក លី កាស៊ីង បានក្លាយជាអ្នកជំនួញម្នាក់ក្នុងចំណោមអ្នកមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងបទពិសោធជោគជ័យរបស់គាត់ មហាសេដ្ឋីរូបនេះអាចរកឃើញការពិតនៅក្នុងជីវិតដែលនឹងដើរតួនាទីជាគោលការណ៍ណែនាំសម្រាប់មនុស្សជាច្រើនដែលមានគោលបំណងដើម្បីទទួលបានជោគជ័យ។ គាត់ គឺជាវីរភាពនៃជ័យជម្នះទោះបីជាមានកាលៈទេសៈមិនអំណោយផលក្នុងជីវិតវ័យក្មេងក៏ដោយ។ យ៉ាងណាមិញលោក លីមានគំនិតល្អៗ ជាច្រើនហើយនេះគឺ ជាគំនិតដែលល្អបំផុតចំនួន
- អាជីវកម្មអាជីវកម្ម April 29, 2020 Chan Sreyny
ទិន្នផលនិងការលក់របស់តូយ៉ូតានៅទូទាំងពិភពលោកបានធ្លាក់ចុះជាង ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុនក្នុងខែមីនា ដោយសារការស្នើសុំឲ្យស្នាក់នៅផ្ទះនៅទូទាំងពិភពលោក ដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ដែលឆ្លងរាលដាលបានប៉ះពាល់ដល់សកម្មភាពផលិតកម្ម និងតម្រូវការ។ ក្រុមហ៊ុនតូយ៉ូតាបាននិយាយថា ផលិតផលរបស់ខ្លួនបានធ្លាក់ចុះ ២០.៦% ស្មើនឹង ៦៤០,៩៧៣ គ្រឿង ហើយការលក់បានធ្លាក់ចុះ ២៣.៨% ស្មើនឹង ៦៨១,៥១០ គ្រឿងក្នុងនោះរាប់បញ្ចូលទាំងផលិតផលដែលបានលក់ដោយក្រុមហ៊ុន Daihatsu Motor ដែលជាក្រុមហ៊ុនផលិតរថយន្តខ្នាតតូច និងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors ។ ស្របពេលដែលរោងចក្ររបស់តូយ៉ូតានៅប្រទេសចិនបានចាប់ផ្តើមដំណើរការកាលពីខែមុន រោងចក្ររបស់ខ្លួននៅតំបន់ជាច្រើននៃទ្វីបអ៉ឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ីនៅតែបិទទ្វារ ខណៈដែលនិយោជិកត្រូវស្នាក់នៅក្នុងផ្ទះស្របតាមសំណើរបស់រដ្ឋាភិបាលក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ដោយឡែកការលក់ និងផលិតកម្មនៅក្នុងប្រទេសជប៉ុនក៏មានការធ្លាក់ចុះផងដែរ ដោយសារតែអ្នកចាប់អារម្មណ៍មកមើលរថយន្តពីឈ្មួញ
- អាជីវកម្មអាជីវកម្ម April 29, 2020 Chan Sreyny
រដ្ឋបាលក្រុងបាងកកគ្រោងនឹងបើកកន្លែងអាជីវកម្មមួយចំនួនឡើងវិញ បន្ទាប់ពីត្រូវបានបិទដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស Covid-19 ដែលបានលុកលុយយ៉ាងចាស់ដៃនៅក្នុងប្រទេសថៃ។ យ៉ាងណាមិញគិតមកត្រឹំមពេលនេះ បន្ទាប់ពីករណីឆ្លងថ្មីមានការថមថយ អាជីវកម្មដែលរដ្ឋបាលក្រុងបាងកកគ្រោងឲ្យបើកដំណើរការឡើងវិញរួមមាន ភោជនីយដ្ឋាន ផ្សារ កន្លែងហាត់ប្រាណ ហាងកាត់សក់ គ្លីនិក ពេទ្យសត្វ ហាងសម្អាងការ និងទីលានវាយកូនហ្គោល។ អភិបាលក្រុងបាងកកលោក Aswin Kwanmuang បាននិយាយកាលពីថ្ងៃអង្គារថាការបិទទ្វារនាពេលបច្ចុប្បន្នរបស់ទីក្រុងដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ត្រូវបានកំណត់អស់សុពលភាពនៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ខាងមុខនេះ។ ដោយរដ្ឋបាលក្រុង បានជូនដំណឹងដល់រដ្ឋាភិបាលអំពីផែនការរបស់ខ្លួនដើម្បីបើកកន្លែងជាថ្មីចំនួន ៨ ប្រភេទ ដោយមានលក្ខខណ្ឌតឹងរឹងដើម្បីធានាការគ្រប់គ្រងជំងឺ ហើយគណៈកម្មាធិជំងឺឆ្លងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃពុធនេះផងដែរ។ អភិបាលក្រុងក៏បានឲ្យដឹងងបន្ថែមថា មុននឹងចូលទៅកន្លែងទាំងអស់នេះ អតិថិជនត្រូវត្រួតពិនិត្យសីតុណ្ហភាពរាងកាយ ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬអាល់កុលហើយស្ថិតនៅចម្ងាយ ១.៥ទៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 29, 2020 Chan Sreyny
កាលពីពាក់កណ្ដាលខែមេសា កន្លងទៅថ្មីៗនេះ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានប្រកាសពីគម្រោងផ្ដល់ថវិកាជំនួយចំនួន ១០០,០០០ យេន ឬ ប្រហែលនឹង ៩៣០ ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលជាផ្នែកមួយនៃវិធានការណ៍សេដ្ឋកិច្ចដើម្បីដោះស្រាយជាមួយនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ គម្រោងចែកថវិកាថ្មីនេះ គឺជំនួសឲ្យគម្រោងចែកជូនថវិកាមុនដែលរដ្ឋាភិបាលជប៉ុនបានសន្យាផ្ដល់ប្រាក់ចំនួន ៣០ ម៉ឺនយ៉េនដល់គ្រួសារដែលរងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃវីរុសនេះនិងស្ថានភាពអាសន្នជាបន្តបន្ទាប់។ យ៉ាងណាមិញយើងតាមប្រភពព័ត៌មានបរទេសមួយបានឲ្យដឹងថា គម្រោងចែកថវិកាចំនួន ១០០,០០០ យេននេះ មិនត្រឹមចែកជូនដល់ប្រជាជនជប៉ុនតែប៉ុណ្ណោះទេ តែសម្រាប់ជនបរទេសដែលបានស្នាក់ក្នុងប្រទេសជប៉ុនយ៉ាងតិច ៣ខែក៏ទទួលបានប្រាក់ឧបត្ថម្ភនេះដែរ ដោយមិនគិតពីប្រាក់ចំណូល ឬ ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន។ ប៉ុន្តែជនបរទេសទាំងអស់ត្រូវបំពេញពាក្យសុំរបស់ខ្លួនហើយបញ្ជូនទៅការិយាល័យរដ្ឋាភិបាលក្រុងក្នុងមូលដ្ឋានដែលពួកគេស្នាក់នៅ រួមជាមួយឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណនិងព័ត៌មានគណនីធនាគារ។ បន្ថែមពីនេះអ្នកដែលទទួលបានលេខនៃកាតដែលចេញដោយអាជ្ញាធរនឹងអាចដាក់ពាក្យតាមអ៊ិនធឺរណែតតាមរយៈគេហទំព័ររដ្ឋាភិបាល ដើម្បីស្នើសុំ។ ប៉ុន្តែ URL
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 29, 2020 Chan Sreyny
សហរដ្ឋអាមេរិកបានផ្អាកសិទ្ធិអនុគ្រោះពន្ធក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) លើផលិតផលថៃចំនួន ៥៧៣ មុខចាប់ពីថ្ងៃពីថ្ងៃទី ២៥ ខែមេសាដែលបានគ្រោងទុក បើទោះបីជាប្រទេសថៃបានអំពាវនាវដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ពីបញ្ហានេះកាលពីថ្ងៃច័ន្ទ ទី២៧ ខែមេសា ក៏ដោយ នេះបើយោងតាមការបញ្ជាក់របស់លោក Keerati Ratchano អគ្គនាយកនៃក្រសួងពាណិជ្ជកម្មបរទេស។ ក្នុងនោះផងដែរលោកបានមានប្រសាសន៍ថា ប៉ុន្មានសប្តាហ៍មុនឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បានសរសេរលិខិតទៅ USTR និងលោកប្រធានាធិបតីដូណាល់ត្រាំស្នើសុំពន្យារពេលការព្យួរនេះខណៈប្រទេសថៃក៏ដូចជាប្រទេសភាគច្រើនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្ទុះឡើងនៃ Covid-19 ។ ប៉ុន្តែពួកគេបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់យើង ហើយបានដំណើរការកាលពីថ្ងៃទី ២៥ ខែមេសាតាមផែនការដើមរបស់ពួកគេដែលជាលទ្ធផលផលិតផលថៃ ៥៧៣ មុខ ពេលនេះគ្មានឯកសិទ្ធិ GSP
- អាជីវកម្មអាជីវកម្ម April 29, 2020 Chan Sreyny
ក្រុមហ៊ុន Ford Motor បានខាតបង់ទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងកំឡុងត្រីមាសទី១ និងបានព្រមានវិនិយោគិនថាការខាតបង់នៅត្រីមាសទី២ នឹងកាន់តែរីកធំឡើងដោយសារវីរុសរាតត្បាតកូវីដ-១៩ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើការលក់ និងបង្ខំឲ្យរោងចក្ររបស់ក្រុមហ៊ុននេះត្រូវបិទទ្វារ។ ក្រុមហ៊ុនផលិតរថយន្តបានឲ្យដឹងកាលពីថ្ងៃអង្គារថា មុនពេលបង់ពន្ធហើយបន្ទាប់ពីការកែសំរួលមួយលើកៗ Ford បានខាតបង់អស់ ៦៣២ លានដុល្លារហើយចំនួននេះត្រូវគេរំពឹងថានឹងកើនដល់ ៥ ពាន់លានដុល្លារក្នុងត្រីមាសទី២ ។ ជាមួយគ្នានេះភាគហ៊ុនរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះប្រហែល ៦% ក្នុងកំឡុងពេលធ្វើពាណិជ្ជកម្មអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារមកនៅត្រឹម ៥.១០ ដុល្លារ ដោយលុបចោលការចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តនៅថ្ងៃនេះ។ ហើយនៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តបានធ្លាក់ចុះប្រហែល ៤២%។ ទន្ទឹមនឹងនេះប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនផលិតរថយន្តដែលរួមមាន ការលក់ និងហិរញ្ញប្បទានដោយស្វ័យប្រវត្តិបានធ្លាក់ចុះ ១៤.៩%
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 29, 2020 Chan Sreyny
យោងតាមហ្វេសប៊ុកផេករបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញថា វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤.៧៤ គីឡូម៉ែត្រ ដែលត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ និងមានរយៈពេល ៣៦ខែ ក្នុងការស្ថាបនា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សម្រេចបាន ៨០.០២%ហើយ។ គួរឲ្យដឹងផងដែរថាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖
- សេដ្ឋកិច្ចសហភាពអ៉ឺរ៉ុបរៃអង្គាសថវិកាចំនួន ៣៧៨ លានដុល្លារដើម្បីជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19សេដ្ឋកិច្ច April 29, 2020 Chan Sreyny
សហភាពអ៉ឺរ៉ុបបានប្រកាសនៅថ្ងៃទី២៧ ខែមេសាថា ខ្លួនកំពុងរៃអង្គាសប្រាក់ចំនួន ៣៥០ លានអឺរ៉ូ (៣៧៨ លានដុល្លារ) ក្នុងកិច្ចខិតខំប្រេងប្រែងដើម្បីជួយសមាជិកអាស៊ានប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ នៅក្នុងសេចក្តីថ្លែងការណ៍ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans បាននិយាយថា អាស៊ានអាចពឹងផ្អែកលើសហភាពអឺរ៉ុបនៅក្នុងគ្រាដ៏លំបាកដោយបន្ថែមថាភាគីទាំងពីរ គឺជាអង្គការក្នុងតំបន់ដែលមានរយៈពេល ៤២ ឆ្នាំនៃសាមគ្គីភាពនិងភាពជាដៃគូ។ ជាមួយគ្នានេះលោកបានបន្តថា តាមរយៈការរៃអង្គាសប្រាក់ចំនួន ៣៥០ លានអឺរ៉ូក្នុងការគាំទ្រដល់បណ្តាប្រទេសអាស៊ានសហភាពអឺរ៉ុបកំពុងបង្ហាញនូវមិត្តភាពរបស់ខ្លួនជាមួយប្រជាជនក្នុងតំបន់។ ខណៈថវិកាទាំងនេះនឹងត្រូវផ្តល់ជូនសម្រាប់ដោះស្រាយវិបត្តិសុខភាព ដោយពង្រឹងប្រព័ន្ធថែទាំសុខភាព និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមនៃជំងឺរាតត្បាតនេះ។ បន្ថែមពីនេះសហគមន៍អ៊ឺរ៉ុបក៏នឹងជួយវៀតណាមណែនាំវិធានការប្រឆាំងនឹងការរីករាលដាលនេះ និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា កាលពីដើមខែមេសា កន្លងទៅនេះសហគមន៍អ៊ឺរ៉ុបបានប្រកាសថាខ្លួននឹងប្តេជ្ញាចិត្តផ្ដល់ថវិកាជាង ២០ ពាន់លានអឺរ៉ូ (២១.៧ ពាន់លានដុល្លារអាមេរិក)










