UNDP និងប្រទេសស៊ុយអ៊ែតចុះហត្ថលេខាលើជំនួយ ៣,៣៤ លានដុល្លាររគាំទ្រគំនិតផ្តួចផ្តើមស្តីពីការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា
សេដ្ឋកិច្ច April 24, 2020 Chan Sreyny

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ UNDP បានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងប្រទេសស៊ុយអែតកាលពីថ្ងៃទី ២៣ ខែមេសាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដែលមានតម្លៃ ៣,៣៤ លានដុល្លារដើម្បីគាំទ្រដល់សម្ព័ន្ធភាពការប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) ពីឆ្នាំ ២០២០ ដល់ ២០២២។ សេចក្ដីថ្លែងការណ៍ដដែលបានឲ្យដឹងបន្ថែមថា CCCA គឺជាកម្មវិធីបំរែបំរួលអាកាសធាតុដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុវត្តដោយ UNDP និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (NCSD) ចាប់តាំងពីឆ្នាំ២០០៩ ហើយកម្មវិធីនេះកំពុងឈានចូលដំណាក់ការទី៣ ហើយ។

ប្រភពដដែលបានបន្តថា កម្មវិធីនេះបានផ្តល់ឱកាសដល់ស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ និងដៃគូឯកជនរាប់សិបនាក់ដើម្បីសាកល្បងវិធីសាស្រ្តនៃការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងវិធីសាស្ត្រកាត់បន្ថយនិងហិរញ្ញប្បទានអនុភាពសម្រាប់គំនិតផ្តួចផ្តើមជោគជ័យ។ ដោយលោក Björn Häggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ ការផ្លាស់ប្តូរអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំមួយ ហើយទាមទារឱ្យមានវិធានការប្រកបដោយមហិច្ឆតា ”។ លោកបានបន្តថា កម្មវិធី CCCA នឹងអនុញ្ញាតឱ្យភ្នាក់ងារសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាធ្វើអ្វីៗបន្ថែមទៀត ដើម្បីការពារបរិស្ថាន កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី