កំពូលវិនិយោគិន Warren Buffett ដែលមានតួនាទីជាប្រធានក្រុមហ៊ុន Berkshire Hathaway បាននិយាយកាលពីសៅរ៍ថា ក្រុមហ៊ុនរបស់គាត់បានលក់ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលនេះបានបញ្ជូនសញ្ញាអាសន្នដល់ឧស្សាហកម្មអាកាសចរណ៍របស់សហរដ្ឋអាមេរិកដែលត្រូវបានបំផ្លាញដោយការផ្ទុះឡើងនៃវីរុស COVID-19។
នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire Hathaway លោក Buffett បាននិយាយថា៖ « ពិភពលោកបានផ្លាស់ប្ដូរសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ »។ លោកបានបន្តថា លោកមិនដឹងថាការផ្លាស់ប្ដូរនេះ នឹងទៅជាយ៉ាងណាទេ ប៉ុន្តែលោកសង្ឃឹមថា វានឹងកែតម្រូវតាមរបៀបដែលសមហេតុសមផល។ ហើយវាក៏បានធ្វើឲ្យមហាសេដ្ឋីរូបនេះ យល់ថា គាត់ធ្លាប់គិតខុសលើអាជីវកម្មនេះ។

គួរបញ្ជាក់ផងដែរថា កាលពីមុន Berkshire Hathaway កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines, American Airlines, Southwest Airlines និង Delta Airlines ដែលមានតម្លៃជាង ៤ ពាន់លានដុល្លារកាលពីខែធ្នូប៉ុន្តែភាគហ៊ុនធ្លាក់ចុះ ៦៩.៧% , ៦២.៩% , ៤៥.៨% និង ៥៨.៧% នៅឆ្នាំនេះ នេះបើយោងតាមរបាយការណ៍ពី CNBC៕

ប្រភព៖ xinhuanet
អត្ថបទ៖ លីនី
ក្រុមហ៊ុន Berkshire Hathaway របស់មហាសដ្ឋី Warren Buffett លក់ភាគហ៊ុនក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ក្នុងវិបត្តិ COVID-19 ដែលនេះជាអាសន្នមួយដល់ឧស្សាហកម្មអាកាសចរណ៍របស់អាមេរិក


