អាមេរិក៖ នៅពេលដែលវីរុស Covid-19 បានរបង្កផលប៉ះពាល់យ៉ាខ្លាំងដល់សេដ្ឋកិច្ច អាជីវកម្ម និងវិស័យកសិកម្ម កសិករជាច្រើនបានមើលឃើញពីការបាត់បង់តម្រូវការ និងទីផ្សារសម្រាប់ដំណាំរបស់ពួកគេ។ ការបាត់បង់ទាំងនេះនឹងធ្វើឲ្យពួកគេ ត្រូវបង្ខំចិត្តទុក ឬ បោះចោលដំណាំដែលប្រមូលផលរួចចោលទាំងស្ដាយស្រណោះ និងខាតបង់នូវចំណូលយ៉ាងច្រើននៅក្នុងឆ្នាំនេះ។
យ៉ាងណាមិញការបាត់បង់ទីផ្សារដែលមិនអាចនាំចេញផលិតផលកសិកម្មបាន ស្របពេលដែលប្រជាពលរដ្ឋអាមេរិករាប់លាននាក់បាត់បង់កាងារ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ កសិករអាមេរិកមួយចំនួនបានបង្វែរគំនិតដោយបរិច្ចាគដំណាំរបស់ពួកគេដល់អ្នកខ្វះខាត ជាជាងទុកឲ្យរលួយចោលឥតប្រយោជន៍។ កសិករវ័យ ៥០ឆ្នាំ លោកស្រី Tina Yates បានដឹកដំឡូងបារាំងចំនួន ១,៨០០ ផោន (៨១៦ គីឡូក្រាម) ទៅកាន់ផ្សារមួយនៅភាគខាងលិចរដ្ឋវ៉ាស៊ីនតោនដើម្បីចែកជូនដល់ កងទ័ពសង្គ្រោះ ធនាគារអាហារក្នុងស្រុក និងចែកតាមផ្ទះនៅទូទាំងភាគខាងលិចទីក្រុងវ៉ាស៊ីនតោន។

ជាមួយគ្នានេះដែរឡានរាប់រយគ្រឿងដែលបានឆ្លងកាត់តំបន់នោះ កំពុងតម្រៀបគ្នារង់ចាំដើម្បីទទួលបានដំឡូវបារាំងឥតគិតថ្លៃ ដោយម្នាក់ទទួលបានចំនួន ១០០,០០០ ផោន។ យ៉ាងណាមិញលោក Brandy Tucker ប្រធានផ្នែកទីផ្សារនៃគណៈកម្មាធិការបានមានប្រសាសន៍ថា “ អ្នករាល់គ្នានៅទីក្រុងវ៉ាស៊ីនតោននឹងត្រូវបរិភោគដំឡូងប្រហែល ៥០០ ផោនចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៤ ខែកក្កដា ដើម្បីជៀសវៀងការបោះចោល” ។ ខណៈប្រហែល ៩០% នៃដំឡូងនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានកែច្នៃសម្រាប់សេវាកម្មម្ហូបអាហារ ហើយជិតពាក់កណ្តាលសម្រាប់ទីផ្សារអន្តរជាតិ។

ជាក់ស្ដែងក្រសួងកសិកម្មសហរដ្ឋអាមេរិកកំពុងព្យាយាមប្រមូលផលិតផលកសិកម្មដែលមិនអាចលក់ចេញ ដើម្បីចែកជូនដល់អ្នកខ្វះខាត ដោយនៅក្នុងសប្តាហ៍នេះខ្លួនបាននិយាយថាខ្លួននឹងចំណាយលុយ ៤៧០ លានដុល្លារអាមេរិកទិញអាហារបន្ថែម ក្នុងនោះ ៥០ លានដុល្លារ នឹងចំណាយទៅលើដំឡូងដើម្បីផ្តល់ទៅធនាគារស្បៀងអាហារ។
គួរបញ្ជាក់ផងដែរថា ការចែកអាហារ គឺគ្រាន់តែជាឧទាហរណ៍មួយនៃរបៀបដែលប្រជាជននៅជុំវិញពិភពលោកកំពុងសម្របខ្លួនទៅនឹងជំងឺរាតត្បាតវីរុស Covid-19 ដែលបានចម្លងតាមចង្វាក់ផ្គត់ផ្គង់នៅពេលភោជនីយដ្ឋាន សាលារៀន និងសណ្ឋាគារត្រូវបានបិទ។ ខណៈភាពអត់ការងារធ្វើកាន់តែកើនឡើង តម្រូវការពីធនាគារស្បៀងអាហារកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងពេលតែមួយដែលតម្រូវការដំណាំរបស់កសិករធ្លាក់ចុះជាងមុន៕
ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


