ខេត្តព្រៃវែង ក្លាយជាខេត្តមួយដែលបានរួមចំណែកផលិត និងផ្គត់ផ្គង់ស្បៀងបានច្រើនជាងគេក្នុងចំណោម ២៥ ខេត្តក្រុងសម្រាប់ឆ្នាំ២០១៩-២០២០
បុគ្គលជោគជ័យ May 11, 2020 Chan Sreyny

ខេត្តព្រៃវែង គឺជាខេត្តមួយនៃប្រទេសកម្ពុជា ដែលមានចំនួនប្រជាជន ១,១ លាននាក់ ធ្វើឲ្យខេត្តមួយនេះក្លាយជាខេត្តដែលមានប្រជាជនច្រើនជាងច្រើនគេនៃទី ៣ ក្នុងចំណោមខេត្ត-ក្រុងទាំង២៥ ។​ តំបន់កសិកម្មដែលមានប្រជាជនច្រើនក្រាស់ក្រែលនេះមានទីតាំងស្ថិតនៅត្រើយខាងកើតនៃទន្លេមេគង្គ។ ខេត្តព្រៃវែងត្រូវបានគេដាក់ឈ្មោះបែបនេះ ដោយសារពីដើមឡើយសំបូរទៅដោយព្រៃក្រាស់ និងវែង តែរយៈពេលជាង ៣០ឆ្នាំមកនេះត្រូវបានប្រែបន្តិចៗម្ដង ដើម្បីផ្ដល់ដីធ្វើកសិកម្ម។

ជាមួយគ្នានេះដែរយោងតាមការបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ខេត្តព្រៃវែងអាចចាត់ទុកបានថាជាខេត្តមួយដែលបានចូលរួមចំណែកផលិត និងផ្គត់ផ្គង់ស្បៀងបានច្រើនជាងបណ្តារាជធានី/ខេត្តទាំង២៥ សម្រាប់ឆ្នាំ២០១៩-២០២០។ ជាក់ស្ដែងខេត្តដ៏មានសក្ដានុពលមួយនេះ អាចសម្រេចបានកសិផលជាច្រើរួមមាន៖ ផលិតកម្មស្រូវសម្រេចបាន (១ ៣៦៧ ៩២០ តោន) ផ្នែកផលិតកម្មចិញ្ចឹមសត្វដូចជា គោ សម្រេចបាន (៣៣២ ១៥២ ក្បាល) ក្របី (១៩ ០០៩ ក្បាល) មាន់ (១ ៨៣៥ ៧៦១ ក្បាល) ទា (១ ៨៦៨ ៦៧៨ ក្បាល) និងអាចផលិតស៊ុតបាន ១ ៣២១ ១៦៦ ស៊ុតក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីនី