ដោយសារវីរុសកូរ៉ូណា ផ្សារទំនិញដ៏ល្បីបំផុតនៅទីក្រុងសេអ៊ូល ធ្លាប់តែអ៊ូអរ ប្រែជាស្ងាត់ជ្រងំ
អាជីវកម្ម May 9, 2020 Chan Sreyny

ផ្សារទិញទំនិញដ៏ល្បីមួយរបស់កូរ៉េខាងត្បូង Mecca Myeongdong ដែលអ្នកទេសចរមិនដែលរំលងឲ្យតែបានទៅកម្សាន្តនៅប្រទេសមួយនេះ បានប្រែក្លាយជាស្ងប់ស្ងាត់ដូចទីក្រុងខ្មោច បន្ទាប់ពីភ្ញៀវទេសចរបរទេសជាច្រើនមិនអាចធ្វើដំណើរកម្សាន្ត និងមកកាន់ប្រទេសនេះ ហើយសូម្បីតែប្រជាជនក្នងស្រុកក៏មិនអាចចេញក្រៅបានដោយសារការផ្ទុះឡើងនៃវីរុស Covid-19។

យោងតាមទិន្នន័យចងក្រងដោយកាសែតអាជីវកម្ម Maeil បានបង្ហាញថា ជាង ៣០% នៃហាង និងស្តង់លក់នៅតាមដងផ្លូវសំខាន់ៗចំនួន ៣៦៨ ក្នុង Myeongdong បានបិទទ្វារជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ក្នុងពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរហាងលក់អាហារ និងវត្ថុអនុស្សាវរី៍យសម្រាប់ភ្ញៀវទេសចរចំនួន ១០ ក្នុងចំណោម ១៥ ហាង បានផ្អាកអាជីវកម្ម និងជ្រើសរើសបិទអាជីវកម្មតែម្ដង។

ក្រៅពីនេះទៅទៀតហាង Brand ល្បីៗជាច្រើននៅលើពិភពលោកដូចជា Adidas និង Apple រួមទាំងម៉ាកល្បី២ក្នងស្រុកជាច្រើនក៏បានបិទទ្វារជាបណ្ដោះអាសន្នផងដែរ ដោយ ៣៣.៥% នៃក្នុងចំណោម ១៧៦ ហាងត្រូវបានបិទជាបណ្តោះអាសន្ន ខណៈ ២០% ទៀតបានបិទអាជីវកម្ម។ បន្ថែពីនេះទៅទៀតហាងភាគច្រើននៅ Myeongdong បានកាត់បុគ្គលិក ខណៈដែលពួកគេបានបាត់បង់ប្រាក់ចំណូលជិត ៩០% កាលពីខែមុន។ ប៉ុន្តែទោះបីជាមានចំណូលតិចតួចក៏ដោយក្ដី ហាងទាំងនេះនៅតែត្រូវបង់ថ្លៃឈ្នួលក្នុងតម្លៃពេញដដែល ព្រោះនៅតំបន់នោះជាទីតាំងលក់ទំនិញថ្លៃបំផុតនៅកូរ៉េ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី